កាហ្វេលីងកិនម៉ដ្ឋ DAKMARK

ផលិតផលកាហ្វេ DakMark មួយចំនួន
ផលិតផលកាហ្វេ DakMark មួយចំនួន

ក្នុងចំណោមផលិតផលទាំង ២០ ប្រភេទត្រូវបានក្រុមប្រឹក្សា OCOP (ឃុំ សង្កាត់នីមួយៗ ផលិតផលមួយ) ថ្នាក់ជាតិរៀបចំវាយតម្លៃ ចាត់ចំណាត់ថ្នាក់ផលិតផល OCOP និងទទួលស្គាល់គុណភាពសម្រេចស្តង់ដារផ្កាយ ៥ កាលពីឆ្នាំ ២០២០ ផលិតផលកាហ្វេលីងកិនម៉ដ្ឋ DakMark របស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត កាហ្វេ ង្វៀនហ៊ុយហ៊ុង នៅស្រុក ដាក់ហា ជាផលិត ផលតែមួយគត់របស់ខេត្ត កនទុម ត្រូវបានទទួលស្គាល់។

កាហ្វេលីងកិនម៉ដ្ឋ DAKMARK ảnh 1ការផលិតកាហ្វេកិនម៉ដ្ឋ DakMark

នេះក៏ជាផលិតផល OCOP ដែលមានពាណិជ្ជសញ្ញាតំណាងអោយតំបន់ ឯកវប្បកម្មដាំដំណាំកាហ្វេនៃស្រុក ដាក់ហា ទាំងមូល។ ដោយមានផ្ទៃដីចម្ការកាហ្វេជាង ១២.០០០ ហិកតា ស្រុក ដាក់ហា ជាមូលដ្ឋានមួយដែលមានផ្ទៃដីដាំដំណាំកាហ្វេធំជាងគេបំផុតនៅខេត្ត កនទុម។

កាហ្វេលីងកិនម៉ដ្ឋ DAKMARK ảnh 2
កាហ្វេលីងកិនម៉ដ្ឋ DAKMARK ảnh 3
កាហ្វេលីងកិនម៉ដ្ឋ DAKMARK ảnh 4ផលិតផលកាហ្វេ DakMark មួយចំនួន

ដើម្បីលើកតម្កើងគុណតម្លៃនៃដំណាំកាហ្វេ បង្កើនប្រាក់ចំណូលអោយបងប្អូនជនជាតិ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតកាហ្វេ ង្វៀនហ៊ុយហ៊ុង បានរៀបចំចងសម្ព័ន្ធគ្នារវាងភាគីទាំង ៤ គឺអ្នកគ្រប់គ្រង សហគ្រាសអ្នកវិទ្យាសាស្ត្រនិងប្រជាកសិករ បង្កបង្កើតជាខ្សែសង្វាក់ផលិតកម្មកសិកម្មប្រកបដោយចីរភាព។

ដោយមានប្រព័ន្ធខ្សែសង្វាក់ ផលិតកម្ម ប្រកបដោយសង្គតិភាព ក្រុមហ៊ុនបានដាក់លក់ក្នុងទីផ្សារនូវផលិតផលជាច្រើនប្រភេទដូចជា៖ កាហ្វេលីងកិនម៉ដ្ឋ DakMark កាហ្វេដែលមានថង់តម្រងឆុង កាហ្វេអាចម៍ សត្វសំពោចដែលមានថង់តម្រងឆុង កាហ្វេអាចម៍សត្វសំពោច កាហ្វេគ្រាប់សុទ្ធ ។ល។

កាហ្វេលីងកិនម៉ដ្ឋ DAKMARK ảnh 5ឧទ្ទេសនាម ឃោសនាផ្សព្វផ្សាយផលិតផលកាហ្វេលីងកិនម៉ដ្ឋ DakMark ដល់ភ្ញៀវទស្សនា

ដោយទទួលបានការស្គាល់ជាផលិតកម្មកាហ្វេស្តង់ដារអន្តរជាតិ ឆ្លើយតបបាននូវតម្រូវការអំពីការធ្វើពាណិជ្ជកម្មប្រកបដោយសមភាពនោះ ផលិត ផលកាហ្វេ DakMark ផ្តល់ឱជារសក្រអូបឈ្ងុយឆ្ងាញ់បែបធម្មជាតិ បង្កើតចំណាប់អារម្មណ៍ល្អចំពោះអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទនិងរូបថត៖ វ៉ាន់ភឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍