ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ

ដើម្បីថែរក្សា "ពណ៌បៃតង" អោយផ្ទៃដីព្រៃឈើជាង ៥៤៧.០០០ ហិកតា ក្នុងនោះមានជិត ១/៣ នៃផ្ទៃដីជាព្រៃផលិតកម្ម ប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត កាវបាំង ផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការងារការពារព្រៃឈើផង ថែមទាំងកំណត់ថាការដាំព្រៃគឺជាផ្នែកសេដ្ឋកិច្ចមុខព្រួញមួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចមុខព្រួញផ្សេងៗ ដែលជួយកែលម្អជីវភាពបងប្អូនជនជាតិនៅលើភូមិសាស្រ្ត។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 1ចលនាបង្គ្របពណ៌បៃតងលើដីវាលចោលទំនេរកូនភ្នំត្រងិលបានបើកចេញនូវទិសដៅរកស៊ីចិញ្ចឹមជីវិតថ្មីជូនបងប្អូនជនជាតិ រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មីនិងថែរក្សាពណ៌បៃតងនៅតាមព្រំដែននៃមាតុភូមិ

ផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការងារការពារព្រៃឈើ
ថ្ងៃមួយនាដើមរដូវរងារ យើងខ្ញុំមកកាន់ស្រុក ង្វៀនប៊ិញ ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានគំរូៗ ក្នុងការថែរក្សានិងការពារព្រៃឈើនៅខេត្ត កាវបាំង។

មានវត្តមាននៅភូមិ ភៀដែន ឃុំ ថាញ់កុង កន្លែងដែលមាន ៥០ គ្រួសារសុទ្ធ តែជាបងប្អូនជនជាតិ តៃ ដែលកំពុងតែចូលរួមក្នុងការការពារព្រៃតំបន់ទ្រនាប់នៃឧទ្យានជាតិ ភៀអ្វាក់ - ភៀដែន យើងខ្ញុំបានជួបនឹងបងស្រី ម៉ា ធូហឿង។

បងស្រី ហឿង សោមនស្សរីករាយនិយាយជាមួយយើងខ្ញុំថា៖ "ជាច្រើនឆ្នាំ មកហើយ គ្រួសារខ្ញុំកំណត់ ថាការពារព្រៃឈើគឺជាភារកិច្ចរបស់ប្រជាពលរដ្ឋ។ ការពារព្រៃឈើមិនត្រឹមតែនាំមកនូវពណ៌បៃតងអោយដង ព្រៃទាំងឡាយប៉ុណ្ណោះទេ ថែមទាំងជួយគ្រួសារខ្ញុំទទួលបានគ្រប់របប ឧបត្ថម្ភអភិវឌ្ឍភូមិតំបន់ទ្រនាប់ដូចជាបើកផ្លូវគមនាគមន៍ កសាងអគារវប្បធម៌ភូមិ..."

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 2បុគ្គលិករដ្ឋបាលព្រៃឈើលោក ណុងវ៉ាន់ងី និងលោក ឡូង៉ុកថុង ណែនាំបងប្អូនជនជាតិអំពីវិធីដាំយិនស៊ិននៅក្រោមម្លប់ព្រៃប្រើប្រាស់ពិសេសនៅឃុំ ហ្វាថាម ស្រុក ង្វៀនប៊ិញ (ខេត្ត កាវបាំង)

យោងតាមលោក ង្វៀនហ៊ុងក្វឹក ប្រធានខណ្ឌរដ្ឋបាលព្រៃឈើស្រុក ង្វៀន ប៊ិញ៖ "ការងារគ្រប់គ្រង ការពារព្រៃឈើជានិច្ចកាលជាភារកិច្ចសំខាន់ចម្បងរបស់ផ្នែករដ្ឋបាលព្រៃឈើ។ ជារៀងរាល់ឆ្នាំ ខណ្ឌរដ្ឋបាលព្រៃឈើស្រុកតែងតែសហការជាមួយអង្គភាពពាក់ព័ន្ធនានាចាត់តាំងការឃោសនា ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិគ្រប់គ្រង ការពារនិងអភិវឌ្ឍព្រៃឈើ។ ផ្តើមពីនោះ បងប្អូនជនជាតិមានការយល់ដឹងជាងក្នុងកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ច រួមគ្នាការពារព្រៃឈើ ការពារប្រព័ន្ធសត្វ រុក្ខជាតិដ៏មានតម្លៃ"

"ជាមួយផ្ទៃដីព្រៃឈើជាង ៥៤៧.០០០ ហិកតា ក្នុងនោះ មានជាង ៣៤៥.៤៦៦ ហិកតាព្រៃធម្មជាតិ ១៦.២៨៩ ហិកតាព្រៃឈើដាំថ្មី ១៤៩.៣៤៤ ហិកតាព្រៃឈើផលិតកម្ម ២.៥៤៤ ហិកតាដីទើបតែដាំ ឈើមិនទាន់ក្លាយជាព្រៃឈើនិង ១៨៥.៤០១ ហិកតាផ្ទៃដីមិនទាន់មានព្រៃឈើ... នេះជាសក្តានុភាពដ៏ធំសម្រាប់ខេត្ត កាវបាំង អភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ" - លោក ដាំងហ៊ុងចឿង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កាវបាំង។

ដើម្បីទប់ស្កាត់រាល់អំពើបង្កអន្តរាយដល់ធនធានព្រៃឈើ ខណ្ឌរដ្ឋបាលព្រៃឈើស្រុក ង្វៀនប៊ិញ នៅបង្កើតបណ្ដា ស្ថានីយ៍ត្រួតពិនិត្យបណ្ដាអនុក្រុមប្រជាជន បណ្ដាក្រុមឆ្មាំការពារព្រៃនៅតាមភូមិនិគមសហការយ៉ាងស្អិតរមួតនឹងបណ្ដាស្ថាប័នពាក់ព័ន្ធ សហគមន៍ភូមិនិងបណ្ដាអនុក្រុមការពារព្រៃ ឈើក្នុងការងារគ្រប់គ្រង ការពារនិងអភិវឌ្ឍន៍ព្រៃឈើ...។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 3កម្មាភិបាលខណ្ឌរដ្ឋបាលព្រៃឈើស្រុក ង្វៀនប៊ិញ ណែនាំមាមីងបងប្អូនជនជាតិ យ៉ាវ នៅឃុំ ហ្វាថាម ស្រុក ង្វៀនប៊ិញ អំពីវិធីដាំរុក្ខជាតិឱសថទេព្វិរូ

អាស្រ័យដូច្នេះ គិតដល់ខែ កញ្ញា ឆ្នាំ ២០២០ ស្រុក ង្វៀនប៊ិញ មានផ្ទៃដីព្រៃ ឈើនិងដីរុក្ខកម្មចំនួន ៧២.៦២៧,៥៩ ហិកតា ក្នុងនោះ ព្រៃឈើដាំថ្មី ១៩៧,៤៣ ហិកតា ប្រមូលផ្តុំនៅតាមឃុំ ហ្វាថាម ថាញ់កុង កាថាញ់... ដោយមានអត្រាគម្របព្រៃឈើសម្រេចបាន ៦៥,១៩%។

ផ្សារភ្ជាប់កិច្ចការការពារព្រៃឈើជាមួយនឹង

 ការបង្កការងាររកស៊ីជូនបងប្អូនជនជាតិ បាវឡាក ជាស្រុកមួយក្នុងបណ្ដាស្រុកគំរូៗ របស់ខេត្ត កាវបាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 4បងប្អូនជនជាតិនៅឃុំ ធឿងហា ខ្ចីទុនអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃឈើនៅសាខាធនាគារគោលនយោបាយសង្គមនៃស្រុក បាវឡាក (ខេត្ត កាវបាំង)

ដើម្បីទទួលបានលទ្ធផលនេះ អាជ្ញាធរស្រុកបានកំណត់ថាការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើតាមទិសដៅប្រកបដោយចីរភាពជាទិសដៅសមស្របទាំងលក្ខខណ្ឌធម្មជាតិផង ទាំងបង្កើតការងារធ្វើ ឆ្លៀតប្រើប្រាស់នូវបទពិសោធន៍ដាំព្រៃ របស់បងប្អូនជនជាតិផង។

ជាមួយនឹងដំណោះស្រាយអភិវឌ្ឍន៍ព្រៃឈើជាច្រើន ត្រូវបានអនុវត្តព្រមៗ គ្នា នៅលើភូមិសាស្ត្រស្រុក បាវឡាក បានកកើតបណ្ដាតំបន់ដាំប្រភេទឫស្សីដ៏ស្រស់ស្អាត Phyllostachys edulis ដើមចន្ទន៍ គ្រឿងទេសន៍ ដើមទេព្វិរូ ដើម សាមូ (Cunninghamialanceolata) នៅតាមឃុំមួយចំនួនដូចជា កុកប៉ាង ហ៊ុយយ៉ាប ហ៊ឹងដាវ ធឿងហា និង កូបា។

មកដល់ឃុំ កុកប៉ាង យើងខ្ញុំបានជួបនឹងក្រុមគ្រួសារបងប្អូនជនជាតិដែលមានចំណូលខ្ពស់ពីការដាំដើមចន្ទន៍គ្រឿងទេសន៍និងចំហុយយកខ្លឹមប្រេងផ្កាចន្ទន៍។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 5ប្រធានខណ្ឌរដ្ឋបាលព្រៃឈើស្រុក ង្វៀនប៊ិញ (ខេត្ត កាវបាំង) លោក ង្វៀនហ៊ុងក្វឹក ឃោសនា ផ្សព្វផ្សាយរាល់បទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិគ្រប់គ្រងការពារនិងអភិវឌ្ឍព្រៃឈើ ជួយបងប្អូនជនជាតិយល់កាន់តែច្បាស់ជាងអំពីតួនាទីរបស់ព្រៃឈើ

បច្ចុប្បន្នទូទាំងឃុំមានផ្ទៃដីដាំដើមចន្ទន៍ជិត ៤៧០ ហិកតា ក្នុងនោះ មានចំនួន ៤៤០ ហិកតាបានផ្តល់ផលហើយ។ ជាមួយនឹងតម្លៃលក់ខ្លឹមប្រេងផ្កាចន្ទន៍ប្រហែល ៤០០.០០០ ដុងក្នុងមួយលីត្រ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនមាន "ជីវភាពធូរធារគ្រាន់បើ" ប្រការដែលពីមុននេះគ្មាននរណាម្នាក់ហ៊ាននឹកគិតដល់ឡើយ។

"សាខានាយកដ្ឋានរដ្ឋបាលព្រៃឈើបានបំពេញល្អមុខងារសេនាធិការដល់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កាវបាំង ក្នុងការគ្រប់គ្រងរដ្ឋលើវិស័យរុក្ខកម្ម។ យើងខ្ញុំតែងតែសម្រេចរួចរាល់មុនពេលកំណត់នូវការទូទាត់ប្រាក់សេវាកម្មបរិស្ថានព្រៃឈើ ជួយបងប្អូនជន ជាតិនិងម្ចាស់ព្រៃឈើទាំងឡាយ បង្កើនប្រាក់ចំណូល ឆ្លងតាមរយៈនោះ រួមចំណែកដល់ការជះឥទ្ធិពលជាវិជ្ជមានដល់ការងារការពារនិងអភិវឌ្ឍន៍ព្រៃឈើលើភូមិសាស្ត្រខេត្ត..." - លោកស្រី ហ្វាងធីយ្វៀន ប្រធានសាខានាយកដ្ឋានរដ្ឋបាលព្រៃឈើខេត្ត កាវបាំង។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 6មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កាវបាំង ចង្អុលបង្ហាញនិងណែនាំសាខានាយកដ្ឋានរដ្ឋបាលព្រៃឈើសហការជាមួយអាជ្ញាធរមូលដ្ឋានបង្កើនរាល់វិធានការគ្រប់គ្រង ការពារនិងអភិវឌ្ឍព្រៃឈើគ្រប់ប្រភេទនាំមកនូវប្រសិទ្ធភាពជាវិជ្ជមាន

នៅឃុំ ហ៊ុយយ៉ាប ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិឆ្លៀតប្រើប្រាស់ដីកូនភ្នំ ដីចោលទំនេរដើម្បីដាំឫស្សី Phyllostachys edulis។ បច្ចុប្បន្នទូទាំងឃុំមានផ្ទៃដីដាំដើមឫស្សី Phyllostachys edulis ជាង ១.១០០ ហិកតា ក្នុងនោះ ជាង ៧២០ ហិកតាបានផ្តល់ផលហើយ។ ដោយសារដាំឫស្សី Phyllostachys edulis បងប្អូនជនជាតិជាច្រើនគ្រួសារមានចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ឃុំចុះនៅត្រឹម ២៧,៩% (ឆ្នាំ ២០១៩)។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 7ដើមឫស្សី Phyllostachys edulis ដាំនៅលើដី កាវបាំង មានពណ៌លឿងភ្លឺគួបផ្សំជាមួយបទពិសោធន៍នៃការត្រាំ សម្ងួត ចំហុយឫស្សីរបស់បងប្អូនជនជាតិបង្កើតបានជាផលិតផលកន្ទេលឫស្សី កាវបាំង ត្រូវបាននិយមចូលចិត្តលើទីផ្សារ

ផ្តើមពីប្រសិទ្ធភាពនៃសេដ្ឋកិច្ចព្រៃឈើ លោក ដាំងហ៊ុងចឿង នាយករង មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កាវបាំង បានឲ្យយើងខ្ញុំដឹងបន្ថែម ថា៖ គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តគម្រោងអំពីទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃឈើមួយចំនួនផ្សារភ្ជាប់ទៅនឹងការដាំព្រៃឈើ ការពារព្រៃឈើនិងការពារបរិស្ថានដំណាក់កាល ២០១៦ - ២០២០។

តាមរយៈនោះ ខេត្តកំណត់កសាងទម្រង់រូបភាពគំរូៗ ចំនួន ៥ ដែលដាំបណ្តាប្រភេទដើមឈើមានតែនៅតំបន់នេះ មានសក្តានុភាពអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដូចជា៖ វិនិយោគដាំដើមទេព្វិរូ ៣០០ ហិកតា ដើមចន្ទន៍គ្រឿងទេសន៍ ១០០ ហិកតា វល្លិ៍ Toxocarpus Villosus (Blume) D ecne ចំនួន ៥០ ហិកតា ដើមអ័រគីដេ Bletilla striata ចំនួន ៣០ ហិកតា ដើមវល្លិ៍ជុយចំនួន ១០ ហិកតាក្រោមម្លប់ព្រៃឈើ។

ខេត្ត កាវបាំង ថែរក្សាពណ៌បៃតងអោយព្រៃឈើ ảnh 8ទាញយកប្រៀបខ្លាំងរបស់មូលដ្ឋាន បងប្អូនជនជាតិ យ៉ាវ នៅឃុំ ហ្វាថាម ស្រុក ង្វៀនប៊ិញ (ខេត្ត កាវបាំង) ផ្តោតការយកចិត្តទុកដាក់លើការវិនិយោគដាំទេព្វិរូ

ជាមួយនឹងបណ្ដាដំណោះស្រាយដ៏សមស្របជាច្រើន ខេត្ត កាវបាំង រំពឹងថា "សម្រស់នៃពណ៌បៃតង" របស់ព្រៃឈើមិនត្រឹមតែត្រូវបានអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញសេដ្ឋកិច្ច - សង្គមរីកចម្រើន ជួយបងប្អូនជនជាតិក្លាយជាអ្នកមាននៅលើដងព្រៃទាំងឡាយរបស់ខ្លួនតែម្ដង៕

អត្ថបទនិងរូបថត៖ ហ្វាងហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍