ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ខេត្ត ត្រាវិញ បាននិងកំពុងកៀរគររាល់ប្រភពកម្លាំង គួបបញ្ចូលបណ្តាកម្មវិធី គម្រោងដើម្បីអនុវត្តការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ គិតដល់ដំណាច់ឆ្នាំ ២០១៩ ទូទាំងខេត្តនៅមានគ្រួសារក្រីក្រប្រមាណ ៩.០០០ គ្រួក្នុងនោះ គ្រួសារជនជាតិ ខ្មែរ ក្រីក្រនៅមានចំនួន ៥.៤០០ គ្រួ ថយចុះជាង ៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 1អាស្រ័យដោយមានការឧបត្ថម្ភពីប្រភពទុនកម្ចីនៃមូលដ្ឋាន បងប្អូនជនជាតិខ្មែរ ជាច្រើនគ្រួសារនៅឃុំ ហាមតឹន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) បានក្លាហានហ៊ានវិនិយោគទិញម៉ាស៊ីនត្បាញកន្ទេលផ្តល់ទិន្នផលខ្ពស់ជាង ១០ ដងបើប្រៀបធៀបនឹងវិធីធ្វើដោយដៃមុននេះ

ខេត្ត ត្រាវិញ មានចំនួនប្រជាជនជាង ១ លាននាក់ ក្នុងនោះ មានបងប្អូនជនជាតិ ខ្មែរ ជិត ៣២០.០០០ នាក់។ ដើម្បីអោយជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ បានកែលម្អ ប៉ុន្មានឆ្នាំថ្មីៗនេះ ត្រាវិញ បានកៀរគរប្រភពកម្លាំងជាច្រើន ផ្តល់អាទិភាពលើការវិនិយោគដល់ឃុំលំបាកលំបិនខ្លាំងទាំងឡាយ តំបន់ ឆ្នេរដុះថ្មីប្របមាត់សមុទ្រ។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 2ភូមិរបរតម្បាញបណ្ដាផលិតផលធ្វើពីឫស្សី ពកនៅភូមិ យ៉ុងឌិញ ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ក្នុងមួយឆ្នាំៗ ផលិតផលិតផលកន្ត្រក លី្អ កញ្រែ្ចង ... រាប់ម៉ឺនគ្រឿង បង្កការងារធ្វើដោយស្ថិរភាពជូនពលករជនជាតិ ខ្មែរ រាប់រយនាក់នៅមូលដ្ឋាន

ដោយឡែកក្នុងឆ្នាំ ២០១៩ ខេត្តបានចំណាយថវិកាចំនួន ៥២,៥ ពាន់លានដុងទៅលើការវិនិយោគ ជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១០៥ នៅបណ្ដាឃុំ ភូមិលំបាកលំបិនខ្លាំង ចំណាយ ៥,៣ ពាន់លានដុងឧបត្ថម្ភដីលំនៅដ្ឋានជូនក្រុមគ្រួសារក្រីក្រចំនួន ១៦១ ទម្លាក់ថវិកាជាង ២០ ពាន់លានដុងឧបត្ថម្ភអោយប្រជាជនជាង ៦០០ គ្រួសារខ្ចីទុនអភិវឌ្ឍន៍ផលិតកម្មដោយអត្រាការប្រាក់អនុគ្រោះ…។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 3គ្រួសារក្រីក្រនៅខេត្ត ត្រាវិញ ទទួលអំណោយពីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម

គ្រួសាររបស់លោក ថាច់វើ នៅឃុំ ដូនស៊ន់ ស្រុក យ្វៀនហាយ មានផ្ទៃដីផលិតកសិកម្មតែ ១.០០០ ម៉ែត្រការ៉េ ប៉ុន្តែមានចំណូលស្ថិរភាពអាស្រ័យដោយបានឧបត្ថម្ភផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះសមស្រប។

លោក ថាច់វើ ចែករំលែក តាំងពីពេលបានឧបត្ថម្ភទុននិងណែនាំពីវិធីរកស៊ីចិញ្ចឹមជីវិត ក្រុមគ្រួសារលោកបានវិនិយោគទុនចិញ្ចឹមគោបន្តពូជ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរដីស្រែ ១.០០០ ម៉ែត្រការ៉េ ងាកមកដាំបន្លែក្នុងផ្ទះសំណាញ់។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 4គ្រួសារក្រីក្រនៅខេត្ត ត្រាវិញ ទទួលអំណោយពីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ក្រុមគ្រួសារកសិករ ខ្មែរ ជាច្រើននៅតំបន់ដីផ្នូកខ្សាច់ខេត្ត ត្រាវិញ ងាក មកដាំប្រភេទដំណាំធន់នឹងភាពរីងស្ងួត បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

បច្ចុប្បន្ន ផ្ទៃដីដាំបន្លែរបស់គ្រួសារលោកបានដាំដុះបន្តក្នុងដីដែលបានដាំហើយចំនួន ៨ រដូវក្នុងមួយឆ្នាំ ដោយមានបន្លែច្រើនប្រភេទ ដូចជាត្រកួន ខ្ទឹមស្លឹក ម្រះ... ផ្ដល់ចំណូលជាមធ្យមពី ៨០ ដល់ ១០០ លានដុង ក្នុងមួយឆ្នាំ កើនឡើងពី ៤ ដល់ ៥ ដងបើប្រៀបធៀបនឹងការដាំស្រូវមុននេះ។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 5ការប្រមូលផលស្រូវដោយម៉ាស៊ីនច្រូតបោកចម្រុះនៅឃុំ ភឿកហ៊ឹង ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

មកកាន់មូលដ្ឋានផ្សេងៗ ជាច្រើនទៀតនៅខេត្ត ត្រាវិញ យើងខ្ញុំនៅមានការភ្ញាក់ផ្អើលចំពោះរាល់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ខ្មែរ។

ចាប់តាំងពីបានខ្ចីទុនអនុគ្រោះ គ្រួសារជាច្រើននៅឃុំ ហាមតឹន ស្រុក ត្រាគូ បានក្លាហានហ៊ានវិនិយោគទិញម៉ាស៊ីនត្បាញកន្ទេលផ្តល់ទិន្នផលច្រើនជាង ១០ ដងបើប្រៀបធៀបនឹងវិធីធ្វើដោយដៃមុននេះ។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 6គ្រួសាររបស់លោក ថាច់វើ នៅឃុំ ដូនស៊ន់ ស្រុក យ្វៀនហាយ (ខេត្ត ត្រាវិញ) បានខ្ចីទុនអនុគ្រោះអភិវឌ្ឍន៍ផលិតកម្ម បច្ចុប្បន្នបានរួចផុតពីភាពក្រីក្រហើយ

កសិករជាច្រើនក្រុមគ្រួសារនៅឃុំ ងូឡាក ស្រុក យ្វៀនហាយ តាំងពីពេលបានឧបត្ថម្ភផ្លាស់ប្តូរដីដាំស្រូវមកដាំម្ទេសខ្មាំង ប្រាក់ចំណូលកើនឡើង ៨ ដង។

គ្រួសារបងស្រី ថាច់ ចន្ទសាមី នៅឃុំ ដាឡុក (ស្រុក ចូវថាញ់) ចាប់តាំងពីបានខ្ចីប្រាក់ ២០ លានដុងសម្រាប់ដាំដុះនិងចិញ្ចឹមសត្វ ជីវភាពរស់នៅបានកែលម្អយ៉ាងច្រើន...។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 7ក្រុមគ្រួសារក្រីក្រនៅស្រុក កូវកែ (ខេត្ត ត្រាវិញ) បានឧបត្ថម្ភអាងផ្ទុកទឹក

ដោយសារអនុវត្តព្រមៗ គ្នានូវដំណោះស្រាយជាច្រើនបានជា ត្រាវិញ បច្ចុប្បន្ននេះនៅសល់តែស្រុកក្រីក្រប្រភេទទី II ចំនួន ១ ឃុំនៃតំបន់ទី III ចំនួន ២៣ ភូមិលំបាកលំបិនខ្លាំងនៅតំបន់ជនជាតិភាគតិចដែលស្ថិតក្នុងការវិនិយោគនៃកម្មវិធី ១៣៥ ចំនួន ១០ ឃុំលំបាកលំបិនខ្លាំងនៃតំបន់ដីដុះប្របមាត់សមុទ្រចំនួន ៤ ឃុំកោះចំនួន ៦ និងឃុំតំបន់មូលដ្ឋានបដិវត្តន៍សុវតិ្ថភាពចំនួន ៥។

ខេត្ត ត្រាវិញ ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ ảnh 8គ្រួសារបងស្រី ថាច់ចន្ទសាមី នៅឃុំ ដាឡុក ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ) បានខ្ចីប្រាក់ ២០ លានដុងដើម្បីដាំដំណាំនិងចិញ្ចឹមសត្វ

ត្រាវិញ ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ នឹងកាត់បន្ថយចំនួនគ្រួសារក្រីក្រតិចបំផុត ១,៥% ដោយឡែកក្រុមគ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ កាត់បន្ថយពី ២ ដល់ ៣%៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍