ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍

វិស័យហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងឆាប់រហ័សតាមទិសដៅទំនើប បង្កើតកម្លាំងចលករដ៏មានសារៈសំខាន់ជួយអោយខេត្ត ថាយង្វៀន ពន្លឿនសន្ទុះក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម
វិស័យហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងឆាប់រហ័សតាមទិសដៅទំនើប បង្កើតកម្លាំងចលករដ៏មានសារៈសំខាន់ជួយអោយខេត្ត ថាយង្វៀន ពន្លឿនសន្ទុះក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម

អញ្ជើញមកកាន់ខេត្ត ថាយង្វៀន ក្នុងអំឡុងថ្ងៃនៃខែ សីហា ជាប្រវត្តិសាស្រ្ត យើងខ្ញុំមិនត្រឹមតែទទួលបាននូវភាពដ៏ពិសិដ្ឋនៃតំបន់ដែនដីបដិវត្តន៍មួយប៉ុណ្ណោះទេ ថែមទាំងមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សតាមទិសដៅទំនើបនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកក្នុងការបង្កើតកម្លាំងចលករដ៏មានសារៈសំខាន់ជួយអោយខេត្ត ថាយង្វៀន ពន្លឿនសន្ទុះក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម...

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 1ដោយមានខ្សែផ្លូវល្បឿនលឿន ហាណូយ - ថាយង្វៀន ព្រមជាមួយខ្សែផ្លូវជាតិផ្សេងៗ ត្រូវបានធ្វើអោយល្អប្រសើរឡើង ពង្រីកទូលាយ ពេលវេលាតភ្ជាប់រវាងខេត្ត ថាយង្វៀន ជាមួយរដ្ឋធានី ហាណូយ និងខេត្តជិតខាងទាំងឡាយត្រូវបានបង្រួញខ្លីជាងមុន

ពង្រីកប្រពៃណីនៃបដិវត្តន៍
ថាយង្វៀន ជាខេត្តស្ថិតនៅតំបន់ទំនាបកណ្តាលតំបន់ភ្នំនៃភូមិភាគខាងជើងដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 2"ថាយង្វៀន ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ក្លាយជាខេត្តនាំមុខគេនៅតំបន់ទំនាបកណ្តាល តំបន់ភ្នំនៃភូមិភាគខាងជើង ហើយដល់ឆ្នាំ ២០៣០ នឹងស្ថិតក្នុងក្រុមខេត្ត ក្រុងនាំមុខគេទាំង ១៥ នៃទូទាំងប្រទេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ 88/2019/NQ-QH14 ចុះថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៃរដ្ឋសភាស្តីអំពីការអនុម័តគម្រោងមេទូទៅសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០" - លោកស្រី ង្វៀនថាញ់ហាយ សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស លេខានៃគណៈកម្មាធិការបក្ស ខេត្ត ថាយង្វៀន។

មានតំបន់ដែនដីជាច្រើននៅទីនេះត្រូវបានចារក្នុងទំព័រប្រវត្តិសាស្រ្តនៃសម័យតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីបរទេសនៃប្រជាជាតិដូចជា៖ វ៉ញ៉ាយ - ដែនដីមូលដ្ឋានតស៊ូដំបូងគេបង្អស់នៃបដិវត្តន៍ ដាយទឺ - តំបន់សុវត្ថិភាព (ATK) ច្រកទ្វារនៃ "រដ្ឋធានីនៃការតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីបរទេស" ឌិញហ្វា - មជ្ឈមណ្ឌល ATK នៃមជ្ឈិម "រដ្ឋធានីនៃការតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីបរទេស" នៃប្រទេសទាំងមូលក្នុងអំឡុងឆ្នាំនៃការតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងអាណានិគមឈ្លាន ពានពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥៤)។ល។

ធ្លាប់បានជម្នះការលំបាក លំបិនឈានឡើងធ្វើដំណើរទៅមុខឈានចូលសម័យកាលកសាងប្រទេសជាតិ ខេត្ត ថាយង្វៀន បន្តពង្រីកប្រពៃណីបដិវត្តន៍ កម្លាំងមហាសាមគ្គីជាតិ សម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 3ដើម្បីបង្កើនជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅតំបន់លំបាកលំបិនខ្លាំងអោយប្រសើរឡើង ខេត្ត ថាយង្វៀន បានសម្រេចរួចរាល់នូវការវិនិយោគនៅភូមិនិគមទាំង ២៨ ដែលមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ

អញ្ជើញមកកាន់ខេត្ត ថាយង្វៀន គេងាយនឹងសង្កេតឃើញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមត្រូវបានវិនិយោគ អភិវឌ្ឍ មានកម្មវិធី គម្រោងជាច្រើននៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានពង្រីកប្រសិទ្ធភាព ធ្វើអោយមានការផ្លាស់ប្តូរជាវិជ្ជមាន។

នាពេលបច្ចុប្បន្ននេះ ខេត្ត ថាយង្វៀន មានទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ១ ចំនួន ១ ទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ២ ចំនួន ១ ទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ៣ ចំនួន ១ ទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ៤ ចំនួន ១ ហើយមានទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ៥ ចំនួន ៨ អត្រានគរូបនីយកម្មសម្រេចបាន ៣២%។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 4ខេត្ត ថាយង្វៀន បានអនុវត្តយ៉ាងសកម្មនូវគម្រោងមេស្ដីអំពីការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ដោយធ្វើបរិវត្តកម្មទម្រង់រូបភាពតាមទិសដៅផលិតកម្មលក្ខណៈពាណិជ្ជកម្មដោយប្រមូលផ្តុំពីមួយជំហានទៅមួយជំហាន កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ប្រកបដោយសុវត្ថិភាព

តាំងពីពេលរៀបចំដាក់ដំណើរការអនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីមក ខេត្ត ថាយង្វៀន បានកែលម្អ ធ្វើអោយល្អប្រសើរឡើង កសាងថ្មីផ្លូវគមនាគមន៍ជនបទប្រវែង ២.០០០ គីឡូម៉ែត្រ ពង្រឹងចាក់បេតុងផ្លូវគមនាគមន៍ជនបទបានជាង ៨០% ហើយ ១០០% នៃចំនួនភូមិនិគមមានភ្លើងអគ្គិសនីពីបណ្តាញភ្លើងអគ្គិសនីជាតិ។ល។

ក្នុងគោលបំណងបង្កើនជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅតំបន់លំបាកលំបិនខ្លាំងអោយប្រសើរឡើង ខេត្ត ថាយង្វៀន បានកសាងស្ពានស៊ីវិលរាប់សិបកន្លែង សម្រេចរួចរាល់ការវិនិយោគអោយភូមិនិគមដែលមិនទាន់មានភ្លើងអគ្គិសនីពីបណ្តាញអគ្គិសនីជាតិចំនួន ២៨ ភូមិ លុបបំបាត់បន្ទប់រៀនបណ្តោះអាសន្នចំនួន ៣៣ បន្ទប់…។

ជាមួយនឹងទិសស្លោក "មិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ" កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅនៃគណៈកម្មាធិការបក្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចំពោះបងប្អូនជនជាតិ។

មុខមាត់ថ្មីនៅលើស្រុកកំណើតនៃបដិវត្តន៍
ស្រុក ឌិញហ្វា - មជ្ឈមណ្ឌល ATK នៃមជ្ឈិម "រដ្ឋធានីនៃការតស៊ូធ្វើ សង្គ្រាមប្រឆាំងនឹងការឈ្លានពានពីបរទេស" នៃប្រទេសទាំងមូលបានប្រែមុខមាត់ថ្មីនាពេលបច្ចុប្បន្ននេះហើយខុសពីអតីតកាលច្រើនណាស់។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 5ស្រុក ដាយទឺ ខិតខំទាក់ទាញសហគ្រិនមកបណ្តាក់ទុនក្នុងបណ្តុំឧស្សាហកម្មផ្សេងៗ នៅលើភូមិសាស្ត្រ។ ក្នុងរូបថត៖ ទិដ្ឋភាពទូទៅនៃរោងចក្រស៊ីម៉ងត៍ ក្វានទ្រៀវ ស្ថិតក្នុងបណ្តុំឧស្សាហកម្ម អានខាញ់ ១ ឃុំ អានខាញ់ ស្រុក ដាយទឺ

ផ្ទះសម្បែងដ៏ធំទូលាយជាច្រើនខ្នងបានជំនួសជាបណ្តើរៗ អោយផ្ទះដំបូលប្រក់ស្លឹកក្នុងអតីតកាល។ ប្រព័ន្ធសាលារៀន មណ្ឌលសុខភាព អគារវប្បធម៌ត្រូវបានបណ្ដាក់ទុន សាងសង់។ល។ គិតដោយឡែកគ្រាន់តែក្នុងដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ពីប្រភពទុននៃកម្មវិធី ១៣៥ ស្រុកបានវិនិយោគទឹកប្រាក់ជាង ១១៦ ពាន់ លានដុងដើម្បីសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៣៧ រៀបចំដាក់អោយដំណើរការអនុវត្តគម្រោងជួយឧបត្ថម្ភផលិតកម្មចំនួន ១១៨ និងទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រចំនួន ៧។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 6មណ្ឌលកេរដំណែលជាតិពិសេស តំបន់សុវត្ថិភាព ឌិញហ្វា (ខេត្ត ថាយង្វៀន) ត្រូវបានវាយតម្លៃថាជា "បណ្តុំកេរដំណែលដ៏មានសារៈសំខាន់បំផុតនៃប្រជាជាតិ វៀតណាម ក្នុងសតវត្សរ៍ទី ២០" ។ ក្នុងរូបថត៖ អគាររំលឹកវិញ្ញាណក្ខន្ធលោកអ៊ំ ហូ នៅលើកំពូលនៃច្រកភ្នំ យ៉ែ ស្ថិតលើភូមិសាស្ត្រឃុំ ភូឌិញ ស្រុក ឌិញហ្វា

បងប្អូនបណ្តាជនជាតិ តៃ នុង យ៉ាវ។ល។ បានអភិវឌ្ឍតំបន់ដាំដំណាំឈើ ហូបផ្លែ ប្រមូលផ្តុំផ្សេងៗ ដូចជាក្រូចថ្លុង ទៀបស្វិត ត្របែក តែ ក្រូចពោធិ៍ សាត់ ស្រកានាគ ...ទទួលចំណូលពី ៣០០ ដល់ ៤០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រធ្លាក់ចុះ ៤% ក្នុងមួយឆ្នាំ។

យោងតាមលោក ង្វៀនមិញទូ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ឌិញហ្វា ស្រុកនឹងបន្តធ្វើអោយប្រព័ន្ធគមនាគមន៍អោយកាន់តែសុក្រឹតភាព ជួយឲ្យការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញរបស់ បងប្អូនជនជាតិកាន់តែមានភាពងាយស្រួលជាង បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

អាស្រ័យដោយមានប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់គ្រប់ច្រកល្ហក ស្រុក ដាយទឺ - តំបន់ ATK ច្រកទ្វារ "រដ្ឋធានីនៃការតស៊ូធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានពីបរទេស" កំពុងលេចធ្លោឡើងដូចជា "ដែនដីសន្យា" មួយដែលទាក់ទាញវិនិយោគិនជាច្រើនមកបណ្ដាក់ទុនក្នុងបណ្តុំឧស្សាហកម្មផ្សេងៗ។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 7ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានខេត្ត ថាយង្វៀន ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតំបន់ដែលមានការលំបាកលំបិន។ ក្នុងរូបថត៖ ការពិនិត្យសុខភាពជូនបងប្អូនជនជាតិនៅឃុំ បាវគឿង ស្រុក ឌិញហ្វា

នាពេលបច្ចុប្បន្ននេះ ទូទាំងស្រុកមានបណ្តុំឧស្សាហកម្មចំនួន ៤ ដោយមានផ្ទៃដីសរុបតាមការរៀបចំប្លង់គោលគឺ ២១៤ ហិកតា រួមមាន អាន ខាញ់ ១ ភូឡាក ១ ភូឡាក ២ និង ហាធឿង។

ក្នុងចំណោមនោះបណ្តុំឧស្សាហកម្ម អានខាញ់ ១ មានគម្រោងចំនួន ២ កំពុងដំណើរការគឺរោងចក្រស៊ីម៉ងត៍ ក្វានទ្រៀវ (ទុនវិនិយោគសរុបជាង ១.៣០០ ពាន់លានដុង) និងរោងចក្រឧណ្ហអគ្គិសនី អានខាញ់ (ទុន វិនិយោគសរុប ៤.៣០០ ពាន់លានដុង) ។

បណ្តុំឧស្សាហកម្ម ភូឡាក ២ មានរោងចក្រកាត់ដេររបស់ក្រុមហ៊ុនភាគហ៊ុននិងពាណិជ្ជកម្ម TNG (ទុនវិនិយោគសរុបជាង ២០០ ពាន់លានដុង)។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 8ចាប់ពីឆ្នាំ ២០១៦ រហូតមកទល់នាពេលបច្ចុប្បន្ននេះ វិស័យអប់រំបណ្តុះបណ្តាលនៃខេត្ត ថាយង្វៀន មានការរីកចម្រើនយ៉ាងខ្លាំងក្លា ទាំងផ្នែកបណ្តាញ ទ្រង់ទ្រាយនិងប្រភេទ រីឯគុណភាពក៏បានលើកបង្កើនអោយប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ

សកម្មភាពផលិតកម្មអាជីវកម្មរបស់សហគ្រាសទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ស្រុកក្នុងរយៈពេលកន្លងទៅ។

ដោយមានគោលដៅចំនួន ១៥ ក្នុងចំណោមគោលដៅកេរដំណែលប្រវត្តិ សាស្ត្រ រមណីយដ្ឋានដ៏ស្រស់ស្អាតជាប់លំដាប់ថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង ៨២ កន្លែងនៃខេត្តទាំងមូល ស្រុក វ៉ញ៉ាយ បានជំរុញយ៉ាងខ្លាំងក្លាលើការអភិវឌ្ឍវិស័យទេសចរណ៍វិលត្រឡប់ទៅរកប្រភពដើមនៅតំបន់បដិវត្តន៍ បង្កើនជីវភាពរស់នៅរបស់បងប្អូនជនជាតិអោយប្រសើរឡើងពីមួយជំហានទៅមួយជំហាន។

ទន្ទឹមនឹងការវិនិយោគ ជួសជុលតំបន់កេរដំណែលទីកន្លែងដែលលោកប្រធាន ហូជីមិញ ធ្លាប់ស្នាក់នៅនិងធ្វើការនៅឃុំ លៀនមិញ តំបន់ទេស ចរណ៍គុហា ភឿងហ្វាង ជ្រោះទឹកធ្លាក់ ម៉ហ្កា សំណង់អភិរក្សភូមិប្រពៃណីជនជាតិ តៃ នៅឃុំ ភូធឿង។ល។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 9ស្រុក វ៉ញ៉ាយ បានដាក់អោយដំណើរការអនុវត្តកម្មវិធី គម្រោងមេជាច្រើន ក្នុងគោលបំណងបង្កើនជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចអោយប្រសើរឡើង ក្នុងចំណោមនោះ មានកម្មវិធីទឹកស្អាតជនបទផងដែរ

ស្រុក វ៉ញ៉ាយ ថែមទាំងបានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើ ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសាងជនបទថ្មីយ៉ាងសកម្ម។ គិតដល់ខែ មិថុនា ឆ្នាំ ២០២១ ទូទាំងស្រុកមានឃុំចំនួន ៥ បានសម្រេចស្តង់ដារជនបទថ្មីរួចទៅហើយ អត្រាគ្រួសារក្រីក្របានធ្លាក់ចុះពី ៣៥.៨៦% កាលពីឆ្នាំ ២០១៦ មកត្រឹមតែ ៩.៥៨%។ល។

ខេត្ត ថាយង្វៀន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើដែនដីកំណើតនៃបដិវត្តន៍ ảnh 10វិស័យហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងឆាប់រហ័សតាមទិសដៅទំនើប បង្កើតកម្លាំងចលករដ៏មានសារៈសំខាន់ជួយអោយខេត្ត ថាយង្វៀន ពន្លឿនសន្ទុះក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម

ពង្រីកប្រពៃណីជាដែនដីកំណើតនៃបដិវត្តន៍ បក្ខភាគ អាជ្ញាធរដែនដីនិង បងប្អូនបណ្តាជនជាតិនៅខេត្ត ថាយង្វៀន នឹងបន្តរួបរួមសាមគ្គីគ្នា បង្កើនការរុករកទាញយកផលពីសក្តានុពលនិងឧត្តមភាព ធ្វើអោយខេត្ត ថាយ ង្វៀន ក្លាយទៅជាខេត្តនាំមុខគេនៅក្នុងតំបន់ទំនាបកណ្តាល តំបន់ភ្នំនៃភូមិភាគខាងជើងក្នុងឆ្នាំ ២០២៥ ខាងមុខ ៕

អត្ថបទ៖  ហឿងហៀន
រូបថត៖  ហ្វាងហា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖  
យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍