ខេត្ត ទ្វៀនក្វាង ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រដោយចីរភាព

ខេត្ត ទ្វៀនក្វាង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនការតំណភា្ជប់ប្រព័ន្ធគមនាគមន៍ជនបទជាមួយនឹងបណ្តាតំបន់កណ្តាល បង្កើតលក្ខណៈងាយស្រួលជូនបងប្អូនជនជាតិក្នុងការធ្វើដំណើរទៅមករួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
ខេត្ត ទ្វៀនក្វាង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនការតំណភា្ជប់ប្រព័ន្ធគមនាគមន៍ជនបទជាមួយនឹងបណ្តាតំបន់កណ្តាល បង្កើតលក្ខណៈងាយស្រួលជូនបងប្អូនជនជាតិក្នុងការធ្វើដំណើរទៅមករួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រពហុមាត្រដ្ឋាន កែលម្អជីវភាពរស់នៅលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ចំណុចស្នូលគឺនៅតាមស្រុកក្រីក្រភូមិសាស្រ្តលំបាកលំបិនខ្លាំង តំបន់ជនបទជាដើម ខេត្ត ទ្វៀនក្វាង បានខិតខំប្រឹងប្រែងអនុវត្តវិធានការទាំងឡាយកាត់បន្ថយភាពក្រីក្រដោយចីរភាព ពាំនាំមូលដ្ឋានក្លាយទៅជាខេត្តអភិវឌ្ឍល្អបង្គួរក្នុងតំបន់ភ្នំនៃភូមិភាគខាងជើង។

ខេត្ត ទ្វៀនក្វាង ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រដោយចីរភាព ảnh 1ខេត្ត ទ្វៀនក្វាង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនការតំណភា្ជប់ប្រព័ន្ធគមនាគមន៍ជនបទជាមួយនឹងបណ្តាតំបន់កណ្តាល បង្កើតលក្ខណៈងាយស្រួលជូនបងប្អូនជនជាតិក្នុងការធ្វើដំណើរទៅមករួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ដំណាក់កាល ២០១៦ - ២០២០ ខេត្តបានជួយឧបត្ថម្ភទុនកម្ចីអនុគ្រោះជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ គ្រួសារជនជាតិភាគតិច... ជាង ៦៧.៧០០ គ្រួសារ ដោយមានចំនួនថវិកាសរុបជាង ១.៦០០ ពាន់លានដុង ក្រុមគ្រួសារក្រីក្រជិត ៥.៧០០ ត្រូវបានជួយឧបត្ថម្ភការជួសជុលធ្វើផ្ទះលំនៅថ្មីដោយថវិកាជាង ១៥៦ ពាន់លានដុង ប្រហែល ១៤៨.០០០ លើកគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រត្រូវបានហ្វឹកហ្វឺនបចេ្ចកទេសក្នុងផលិតកម្ម ពលករជាង ១១៩.៦០០ នាក់ដោះសា្រយបានការងារធ្វើ។ល។

ខេត្ត ទ្វៀនក្វាង ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រដោយចីរភាព ảnh 2ខេត្ត ទ្វៀនក្វាង ជួយឧបត្ថម្ភក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រខ្ចីទុនចិញ្ចឹមក្របី គោបន្តពូជទ្រង់ទ្រាយយ៉ាងតិចបំផុតចាប់ពី ២ ក្បាលក្របី គោឡើងទៅ
ខេត្ត ទ្វៀនក្វាង ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រដោយចីរភាព ảnh 3បានខ្ចីទុនពីកម្មវិធីក្រុមគ្រួសារបង្កបង្កើនផលអាជីវកម្ម
តំបន់លំបាកលំបិន គ្រួសារអ្នកស្រី វូ ធីញឿង ជនជាតិ
នុង នៅភូមិ តឹនធឿង ឃុំ ភុកអ៊ឹង ស្រុក ស៊ើនយឿង
(ខេត្ត ទ្វៀនក្វាង) មានលក្ខណៈកែប្រែ ថែទាំកូនភ្នំតែ
ជាង ១ ហិកតា

គិតរហូតមកទល់ពេលនេះ អត្រាគ្រួសារក្រីក្រក្នុងខេត្តនៅ ១៨,៩ ភាគរយ ក្នុងនោះអត្រាក្រុមគ្រួសារក្រីក្រជាជនជាតិភាគតិចគឺ ១០,១៧ ភាគរយ។ ខេត្ត ទ្វៀនក្វាង ខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ ២០២៥ អត្រាក្រុមគ្រួសារក្រីក្រថយចុះជាមធ្យមជាង ៣ ភាគរយក្នុងមួយឆ្នាំ ដោយឡែកក្រុមគ្រួសារក្រីក្រជាជនជាតិភាគតិចថយចុះជាមធ្យមក្នុងមួយឆ្នាំចាប់ពី ៤ ភាគរយឡើងទៅ៕

អត្ថបទ៖ ក្វាងគឿង រូបថត៖ ក្វាងគឿង - ត្រឹន វៀត - ណាមសឿង
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍