ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល

ខេត្ត បាកលៀវ លើកគោលការណ៍បង្កលក្ខណៈងាយស្រួលអោយសហគ្រាសទាំងឡាយជំរុញផលិតកម្ម អាជីវកម្មយ៉ាងខ្លាំងក្លា កសាងខ្សែចង្វាក់ចំណងសម្ពន្ធភាពគ្នាតាំងពីដំណាក់កាលផលិតកម្មដល់ដំណាក់កាលកែច្នៃ លក់ដូរកសិផល
ខេត្ត បាកលៀវ លើកគោលការណ៍បង្កលក្ខណៈងាយស្រួលអោយសហគ្រាសទាំងឡាយជំរុញផលិតកម្ម អាជីវកម្មយ៉ាងខ្លាំងក្លា កសាងខ្សែចង្វាក់ចំណងសម្ពន្ធភាពគ្នាតាំងពីដំណាក់កាលផលិតកម្មដល់ដំណាក់កាលកែច្នៃ លក់ដូរកសិផល

ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ - ១៩ វិវត្តដ៏ស្មុគស្មាញនោះ ការចរាចរកសិផលរបស់បងប្អូនប្រជាកសិករនៅខេត្ត បាកលៀវ ជួបការលំបាកលំបិនមិនតិចឡើយ។ ដើម្បីដោះស្រាយស្ថានភាពនេះ ខេត្តបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជាច្រើនជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលបំផុត ជួយប្រជាកសិករស្ងប់ចិត្តក្នុងការបង្កបង្កើនផល ធានាជីវភាពរស់នៅ...។

ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល ảnh 1ខេត្ត បាកលៀវ លើកគោលការណ៍បង្កលក្ខណៈងាយស្រួលអោយសហគ្រាសទាំងឡាយជំរុញផលិតកម្ម អាជីវកម្មយ៉ាងខ្លាំងក្លា កសាងខ្សែចង្វាក់ចំណងសម្ពន្ធភាពគ្នាតាំងពីដំណាក់កាលផលិតកម្មដល់ដំណាក់កាលកែច្នៃ លក់ដូរកសិផល

នាពេលបច្ចុប្បន្ននេះ ខេត្ត បាកលៀវ មានបងប្អូនជនជាតិ ខ្មែរ ជាង ១៧.០០០ គ្រួសារ រស់នៅប្រមូលផ្តុំនៅទីក្រុង បាកលៀវ និងបណ្ដាស្រុកដូច ជា៖ វិញលើយ ហ្វាប៊ិញ ហុងយ៉ឹន ។ល។ ខណៈពេលជីវភាពរស់នៅជួបការលំបាកលំបិន ដោយសារជំងឺរាតត្បាតកូវីដ-១៩ អូសបន្លាយយូរអង្វែង ការស្វែងរកទីផ្សារ សម្រាប់កសិផលនឹងជួយអោយមាមីងបងប្អូនប្រជាកសិកររក្សាលំនឹងជីវភាព រស់នៅ។ លោក លី វ៉ាន់ទឿង ជនជាតិ ខ្មែរ នៅឃុំ វិញមីបេ ស្រុក ហ្វាប៊ិញ បាន ចែករំលែកថា៖ "អាស្រ័យដោយបានសហករណ៍ចុះកិច្ចសន្យាប្រមូលទិញ ស្រូវ បានជាប្រជាកសិករ ខ្មែរ ជាច្រើនក្រុមគ្រួសារបានផ្លាស់ប្តូរទម្លាប់ក្នុង ការបង្កបង្កើនផល ប្រាក់ចំណូលខ្ពស់ជាងមុនច្រើនណាស់"។

ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល ảnh 2ស្រុក ទីរួមខេត្ត ទីក្រុងទាំងឡាយក្នុងខេត្តបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងអោយប្រជាកសិករលក់ដូរកសិផលផង បន្តការងារបង្កបង្កើនផលផង ជៀសវាងការផ្ដាច់ខ្សែចង្វាក់លក់ដូរ

ក្នុងគោលបំណងជួយអោយមាមីងបងប្អូនអាចស្ងប់ចិត្តក្នុងការបង្កបង្កើន ផល ខេត្តបានរៀបចំដាក់ដំណើរការអនុវត្តវិធានការជាច្រើនសម្រាប់ដោះស្រាយការលំបាកលំបិន ជំរុញការចរាចរ លក់ដូរកសិផល បញ្ជាចង្អុលបង្ហាញណែនាំអោយមន្ទីរ ផ្នែកផ្សេងៗ ឆ្លៀតបើ្រប្រាស់រាល់ប្រភពធនធានសម្រាប់ ជួយឧបត្ថម្ភប្រជាកសិករក្នុងការបង្កបង្កើនផល ប្រមូលផល ដឹកជញ្ជូន លក់ដូរ កសិផលធានាការផ្គត់ផ្គង់ស្បៀងអាហារអោយប្រជាជន។

តួយ៉ាង ដូចជា នៅស្រុក ភឿកឡុង ទន្ទឹមនឹងការអនុវត្តរាល់វិធានការគម្លាតសុវត្ថិភាព សង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលដើម្បី បង្ការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែករបស់ស្រុក បានពិភាក្សាជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយជួយប្រជាកសិករលក់ដូរកសិផល។

ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល ảnh 3ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ អញ្ជើញទស្សនាទម្រង់ រូបភាពចិញ្ចឹមបង្គា - ស្រូវផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ នៅលើភូមិសាស្ត្រស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ)

ឆ្លងតាមរយៈខ្សែចង្វាក់លក់ដូរអន្តរខេត្តដែលមាន ការត្រួតពិនិត្យ ផ្សេងៗ ស្រុកបានត្រៀមលក្ខណៈជាមុនក្នុងការតំណភ្ជាប់សម្រាប់លក់ដូរមុខទំនិញផ្សេងៗ ដូចជា៖ ភ្លៅកង្កែប ត្រចៀកក្រាញ់។ល។ ជួយប្រជាកសិករនៅលើភូមិសាស្ត្រស្រុកធានាបានទីផ្សារ។

ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល ảnh 4ទោះជាជំងឺរាតត្បាតកូវីដ-១៩ វិវត្តដ៏ស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែខេត្ត បាកលៀវនៅតែធានាការផ្គត់ផ្គង់ស្បៀងអាហារអោយប្រជាជន។ ក្នុងរូបថត៖ អតិថិជនជ្រើសរើសទំនិញនៅផ្សារទំនើប  Coopmart  នៅទីក្រុង បាកលៀវ

មិនត្រឹមតែជួយប្រជាកសិកររកបានទីផ្សារប៉ុណ្ណោះទេ ស្រុក ភឿកឡុង ថែមទាំងបានត្រៀមលក្ខណៈជាមុន ក្នុងការចាត់កម្មាភិបាលកសិកម្មចុះទៅមូលដ្ឋាន ណែនាំមាមីងបងប្អូនពីបច្ចេកទេស ដាំដុះថ្មី ផ្លាស់ប្តូរប្រភេទដំណាំរដូវដាំដុះលើផ្ទៃដីដែលបានដាំដុះហើយដើម្បីមានតុល្យភាពរវាងប្រភពផ្គត់ ផ្គង់មុខទំនិញផ្សេងៗ។

ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល ảnh 5ដោយមានសហគ្រាសចំនួន ១៨ បណ្ដាក់ទុនវិនិយោគ ខេត្ត បាកលៀវ កំពុងតែជាមូលដ្ឋាននាំមុខគេក្នុងទូទាំងប្រទេសអំពីការចិញ្ចឹមបង្គាអនុវត្តបច្ចេកវិទ្យាខ្ពស់

លោក លឺវ ហ្វាងលី ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត បាក លៀវ បានផ្តល់ពត៌មានថា៖ ដើម្បីតំណភ្ជាប់ផ្គត់ផ្គង់លក់ដូរកសិផលអោយប្រជាកសិករ ផ្នែកកសិកម្មខេត្ត បាកលៀវ បានបង្កើតក្រុមការងារផ្សេងៗ ព្រមទាំងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ដើម្បីទទួលរាល់មតិយោបល់លើកបង្ហាញពីបញ្ហាលក់ដូរកសិផល។

ខេត្ត បាកលៀវ ស្វែងរកទីផ្សារអោយកសិផល ảnh 6ឆ្លងតាមរយៈខ្សែចង្វាក់លក់ដូរអន្តរខេត្តដែលមានការត្រួតពិនិត្យផ្សេងៗស្រុក ភឿកឡុង (ខេត្ត បាកលៀវ) បានត្រៀមលក្ខណៈជាមុនក្នុងការភ្ជាប់ការលក់ដូរមុខទំនិញផ្សេងៗ ដូចជា៖ ភ្លៅកង្កែប ត្រចៀកក្រាញ់ ។ល។ ជួយប្រជាកសិករ ខ្មែរ នៅលើភូមិសាស្ត្រស្រុកធានារកបានទីផ្សារ

ក្រុមការងារមានរចនាសម្ព័ន្ធរួមមានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ទីក្រុង ហើយធ្វើការផ្ទាល់ជាមួយក្រុមការងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទតែម្ដងដើម្បីលក់ដូរកសិផលអោយប្រជាកសិករ។ ផ្នែកកសិកម្មខេត្ត បាកលៀវ ថែមទាំងបានលើកជាសំណើដល់មន្ទីរផ្នែក អង្គការមហាជន។ល។ អោយបន្តរួមដំណើរក្នុងការជួយប្រជាកសិករលក់ដូរកសិផល។ ស្រុក ទីរួមខេត្ត ទីក្រុងទាំងឡាយក្នុង ខេត្តបង្កលក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាងជួយអោយប្រជាកសិករលក់ដូរកសិផលផងហើយ អាចបន្តការងារបង្កបង្កើនផលផង ជៀសវាងករណីផ្ដាច់ខ្សែចង្វាក់លក់ដូរ។

ក្នុងគោលបំណងជំរុញការចងសម្ពន្ធភាពគ្នាក្នុងផលិតកម្មនិងលក់ដូរកសិផល ខេត្ត បាកលៀវ បានប្រកាសគោលនយោបាយជាច្រើនជួយឧបត្ថម្ភប្រជាកសិករ ម្ចាស់ កសិដ្ឋាន សហគ្រាស សហករណ៍ ក្នុងនោះ អង្គភាពនីមួយៗ ធ្វើជាអធិបតីនៃការចងសម្ពន្ធគ្នាត្រូវបានឧបត្ថម្ភថវិកាចំណាយសម្រាប់ការផ្ដល់ប្រឹក្សា (មិនលើស ពី ៣០០ លានដុង) ទម្រង់រូបភាព ជួយជំរុញកសិកម្ម (មិនលើសពី ៥០០ លានដុងក្នុងទម្រង់រូបភាពមួយ) ផ្ទេរនិងណែនាំអនុវត្ត វិទ្យាសាស្ត្រ បច្ចេកវិទ្យា (មិនលើសពី ១ ពាន់លានដុង ក្នុងគម្រោងមួយ)។ល។ ថវិការដ្ឋឧបត្ថម្ភចំនួន ៣០% សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើការចងសម្ពន្ធភាពគ្នា (មិនលើសពី ១០ ពាន់លានដុងក្នុងគម្រោងមួយ)។៕

ផលិតដោយ៖  ញ៉ឹតប៊ិញ - ជីលិញ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖  សឺនហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍