ខេត្ត បាកលៀវ អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រជាជាតិ

ខេត្ត បាកលៀវ បានលើកជាសំណើដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នូវសំណុំឯកសារស្នើសុំអោយចាត់ចំណាត់ថ្នាក់កេរដំណែលជាតិចំពោះទីកន្លែងដែលប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និញថាញ់លើយ (ព្រឹត្តិការណ៍ ជូចត ឆ្នាំ ១៩២៧) នៅឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន។ ក្នុងរូបថត៖ 
ខេត្ត បាកលៀវ បានលើកជាសំណើដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នូវសំណុំឯកសារស្នើសុំអោយចាត់ចំណាត់ថ្នាក់កេរដំណែលជាតិចំពោះទីកន្លែងដែលប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និញថាញ់លើយ (ព្រឹត្តិការណ៍ ជូចត ឆ្នាំ ១៩២៧) នៅឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន។ ក្នុងរូបថត៖ 

ខេត្ត បាកលៀវ មានកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញជាច្រើនដូចជាទីសក្ការៈបូជា អ៊ំ ហូ កេរដំណែល ដុងណុកណាង មណ្ឌលអនុស្សាវរីយ៍សិល្បៈ ចម្រៀងចាប៉ី ឌើនកាតាយទឺ ណាមបូ (ភូមិភាគខាងត្បូង) និង កវីនិពន្ធ បទចម្រៀង កាវ វ៉ាន់ឡូវ វត្ត គម្ភីរសាគរព្រែកជ្រៅ វត្ត យ៉ាកហ្វា... មានបេតិកភណ្ឌវប្បធម៌រូបីចំនួន ៤៧ ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ រួមជាមួយនឹងរតនវត្ថុជាតិជាច្រើនដូចជារូបសំណាក ព្រះម៉ែបវ៌តី រូបសំណាកសទាសិវៈ រូបសំណាកសិរសាព្រះសិវៈ...។

ខេត្ត បាកលៀវ អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រជាជាតិ ảnh 1ខេត្ត បាកលៀវ បានលើកជាសំណើដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នូវសំណុំឯកសារស្នើសុំអោយចាត់ចំណាត់ថ្នាក់កេរដំណែលជាតិចំពោះទីកន្លែងដែលប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និញថាញ់លើយ (ព្រឹត្តិការណ៍ ជូចត ឆ្នាំ ១៩២៧) នៅឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន។ ក្នុងរូបថត៖ ទិដ្ឋភាពរួមនៃមណ្ឌលកេរដំណែល ជូចត ដែលត្រូវបានវិនិយោគសាងសង់យ៉ាងធំទូលាយក្នុងពេលថ្មីៗ នេះ

ដោយបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌ប្រជាជាតិ ចាប់ពីដើមឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ ខេត្ត បាកលៀវ បានជួសជុលស្ថាបនាកេរដំណែលចំនួន ៦ អោយ ល្អប្រសើរជាងមុន រៀបចំការធ្វើសមុច្ច័យវត្ថុតឹកតាងបានចំនួន ៥៥ ធ្វើសមុច្ច័យរូបថតថ្មីបានចំនួន ១៤៨ សន្លឹក រៀបចំការដាក់តាំងតាមប្រធានបទពិសេស តាំងពិព័រណ៍សារមន្ទីរចំនួន ៣ លើក ទទួលស្គាល់កេរដំណែលថ្នាក់ ខេត្តចំនួន ៣ គឺមូលដ្ឋានតស៊ូនៃគណៈកម្មាធិការបក្សទីរួមស្រុក បាកលៀវ វត្ត ខាញ់ឡុងអាន វត្ត វិញភឿក អាន។

ខេត្ត បាកលៀវ អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រជាជាតិ ảnh 2ទិដ្ឋភាពរួមនៃវត្ត គម្ភីរសាគរព្រែកជ្រៅ នៅឃុំ វិញត្រាច់ ដុង ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) សម្លឹងមើលពីខាងលើចុះ។ នេះវត្តមួយក្នុងចំណោមវត្តដែលមានស្ថាបត្យកម្មដ៏វិសេសវិសាសក្នុងប្រព័ន្ធបណ្តាវត្តអារាម ខ្មែរ នៅ ណាមបូ (ភូមិភាគខាងត្បូង)

នាពេលខាងមុខនេះ ខេត្តក៏រៀបចំដំណើរការវិនិយោគសម្រាប់ជួសជុល ស្ថាបនាទ្រង់ទ្រាយធំលើកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសមូលដ្ឋានតស៊ូ កាយចាញ់ ឲ្យល្អប្រសើរជាងមុនក៏ដូចជាបណ្តាកេរដំណែល ប្រវត្តិសាស្ត្រ - វប្បធម៌ ស្ថាបត្យកម្មសិល្បៈជាតិដែលកំពុងរងការទ្រុឌទ្រោម ជំនួយសម្រាប់ទប់ស្កាត់ការទ្រុឌទ្រោម ជួសជុលជាបន្ទាន់សម្រាប់កេរដំណែលជាតិយ៉ាងហោចណាស់ចំនួន ៦ ផ្សេងទៀត។ល។

ខេត្ត បាកលៀវ អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រជាជាតិ ảnh 3នាឱកាសបុណ្យទាន ចូលឆ្នាំថ្មី ខេត្ត បាកលៀវ តែងតែរៀបចំសម្តែងសិល្បៈ ចម្រៀងចាប៉ី ឌើនកាតាយទឺសម្រាប់បម្រើភ្ញៀវទេសចរនៅមណ្ឌលកេរដំណែលជាតិទីសក្ការៈបូជាលោកប្រធាន ហូជីមិញ នៅ ឃុំ ចូវធើយ ស្រុក វិញលើយ

ដោយបានផ្តោតការយកចិត្តទុកដាក់ជា សំខាន់ទៅលើការងារអភិរក្ស កេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រជាច្រើន នៅខេត្ត បាកលៀវ កាន់តែទាក់ទាញភ្ញៀវទេសចរ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន៕

អត្ថបទ៖ ញ៉ឹតប៊ិញ - អានហៀវ - ថាញ់គឿង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍