ខេត្ត ឡាយចូវ មិនបោះបង់អ្នកក្រីក្រនៅខាងក្រោយឡើយ

គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ថានអ្វៀន (ខេត្តឡាយចូវ) បានសហការជាមួយគណៈកម្មាធិការបក្សឃុំមឿងកាង អនុវត្តគំរូដាំត្រសក់ NOVA-119 ក្នុងគោលបំណងជួយប្រជាជនរួចផុតពីភាពក្រីក្រ
គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ថានអ្វៀន (ខេត្តឡាយចូវ) បានសហការជាមួយគណៈកម្មាធិការបក្សឃុំមឿងកាង អនុវត្តគំរូដាំត្រសក់ NOVA-119 ក្នុងគោលបំណងជួយប្រជាជនរួចផុតពីភាពក្រីក្រ

រួមគ្នាជាមួយនឹងទូទាំងប្រទេស គាំទ្រចលនាប្រឡងប្រណាំង "ដើម្បីអ្នកក្រីក្រ - មិនបោះបង់អ្នកណានៅខាងក្រោយឡើយ" ជាច្រើនឆ្នាំកន្លងមក នេះ អាជ្ញាធរខេត្ត ឡាយចូវ គ្រប់លំដាប់ថ្នាក់បានរួមដៃគ្នាគិតគូរដល់អ្នកក្រីក្រដោយសកម្មភាពជាក់ស្តែងនិងចាំបាច់ខ្លាំង។

ឆ្នាំ ២០២២ រណសិរ្សមាតុភូមិខេត្ត ឡាយចូវ គ្រប់លំដាប់ថ្នាក់បានដកមូល និធិ "ដើម្បីអ្នកក្រ" "មូលនិធិជំនួយសង្គ្រោះ" សួរសុខទុក្ខ ប្រគល់ជូនអំណោយចំនួន ៧៦៧ ចំណែកចលនាអង្គភាពធុរកិច្ច សប្បុរសជនជួយឧបត្ថម្ភអំណោយចំនួន ១.៤៤៧ ចំណែកជូនក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ មុខសញ្ញាគោលនយោបាយ ក្រុមគ្រួសារដែលរងផល ប៉ះពាល់ដោយកូវីដ - ១៩ គ្រោះធម្មជាតិ។

ខេត្ត ឡាយចូវ មិនបោះបង់អ្នកក្រីក្រនៅខាងក្រោយឡើយ ảnh 1គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ថានអ្វៀន (ខេត្តឡាយចូវ) បានសហការជាមួយគណៈកម្មាធិការបក្សឃុំមឿងកាង អនុវត្តគំរូដាំត្រសក់ NOVA-119 ក្នុងគោលបំណងជួយប្រជាជនរួចផុតពីភាពក្រីក្រ

ជាពិសេស រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់បានជួយឧបត្ថម្ភសាងសង់ផ្ទះ "មហាសាមគ្គី" ចំនួន ៧៤ ខ្នង ចលនាអង្គការបុគ្គលចុះឈ្មោះជួយឧបត្ថម្ភជាង ៥០ ពាន់លានដុងដើម្បីសាងសង់ផ្ទះលំនៅឋានជូនក្រុមគ្រួសារក្រី ក្រ។

ខេត្ត ឡាយចូវ មិនបោះបង់អ្នកក្រីក្រនៅខាងក្រោយឡើយ ảnh 2ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់បានជួយឧបត្ថម្ភការសាងសង់ផ្ទះ "មហាសាមគ្គី" ចំនួន ៧៤ ខ្នងជូនក្រុមគ្រួសារក្រីក្រនៅលើភូមិសាស្រ្តខេត្ត ឡាយចូវ

លោក ស៊ុង អាហូ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ឡាយចូវ បានឲ្យដឹងថា ផ្តើមពីការចែករំលែក ឧបត្ថម្ភ ជួយជ្រោម ជ្រែងនោះ បានជាអ្នកក្រក្រុមគ្រួសារក្រីក្រក្នុងខេត្តបានឈោងឈានឡើងពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយអត្រាក្រុមគ្រួ សារក្រីក្ររបស់ខេត្តទាំងមូល។

កាលពីឆ្នាំកន្លងទៅថ្មីៗ នេះ អត្រាក្រុមគ្រួសារក្រីក្រទូទាំងខេត្តថយចុះចំនួន ៣,៧% ដោយឡែកស្រុកក្រីក្រថយចុះដល់ ៥%។

ដំណាក់កាល ២០២១ - ២០២៥ ខេត្ត ឡាយចូវ បន្តកៀរគរប្រភពកម្លាំងជាច្រើនដើម្បីជួយជ្រោមជ្រែងក្រុមគ្រួសារកាត់បន្ថយភាពក្រីក្រ រក្សាលំនឹងជីវភាពរស់នៅ។

ខេត្ត ឡាយចូវ មិនបោះបង់អ្នកក្រីក្រនៅខាងក្រោយឡើយ ảnh 3ការប្រគល់ជូនផ្ទះ "មហាសាមគ្គី" ដល់ក្រុមគ្រួសារក្រីក្រនៅលើភូមិសាស្រ្តខេត្ត ឡាយចូវ

ឆ្លងតាមរយៈសកម្មភាពទាំងឡាយក្នុងគោលបំណងដាស់សាមគ្គីភាព ក្តីស្រលាញ់ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកដើម្បីអ្នកក្រីក្រមានលក្ខខណ្ឌឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពបន្ថែមទៀត៕

អត្ថបទ៖ ឌិញ ធុយ
រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែមេសាឆ្នាំ២០២៣ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍