គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន

បក្ខភាគនិងប្រជាជនបណ្តាជនជាតិនៅស្រុក បាក់អៀន (ខេត្ត សឺនឡា) ប្តេជ្ញាសម្រេចបានសមិទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយ អនុវត្តដោយជោគជ័យបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ប្រឹងប្រែងក្លាយជាស្រុកសម្រេចបានល្អបង្គួរក្នុងខេត្ត
បក្ខភាគនិងប្រជាជនបណ្តាជនជាតិនៅស្រុក បាក់អៀន (ខេត្ត សឺនឡា) ប្តេជ្ញាសម្រេចបានសមិទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយ អនុវត្តដោយជោគជ័យបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ប្រឹងប្រែងក្លាយជាស្រុកសម្រេចបានល្អបង្គួរក្នុងខេត្ត

ផ្ដើមពីគោលការណ៍ធំៗ គោលនយោបាយជាក់ស្តែងរបស់បក្សនិងរដ្ឋ ក្រោមការចង្អុលបង្ហាញណែនាំយ៉ាងដិតដល់របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សឺនឡា បក្ខភាគ អាជ្ញាធរស្រុកតំបន់ខ្ពស់ បាក់អៀន បានពង្រីកតួនាទីដឹកនាំលើ ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ធានាកិច្ចការពារជាតិ - សន្តិសុខ បង្កកម្លាំងរីក សាយ ទាក់ទាញបងប្អូនបណ្ដាជនជាតិភាគតិចអនុវត្តតាម...។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 1បក្ខភាគនិងប្រជាជនបណ្តាជនជាតិនៅស្រុក បាក់អៀន (ខេត្ត សឺនឡា) ប្តេជ្ញាសម្រេចបានសមិទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយ អនុវត្តដោយជោគជ័យបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ប្រឹងប្រែងក្លាយជាស្រុកសម្រេចបានល្អបង្គួរក្នុងខេត្ត

ការផ្លាស់ប្តូរថ្មីនៅតំបន់ដីលំបាកលំបិន
បាក់អៀន (ខេត្ត សឺនឡា) ជាស្រុកមួយសម្បូរនូវប្រពៃណីប្រវត្តិសាស្រ្តនិងមនុស្សសាស្រ្តស្ថិតនៅជម្រាលប៉ែកខាងនិរតីនៃជួរភ្នំ ហ្វាងលៀនសឺន មានបងប្អូនជនជាតិចំនួន ៧ រួមរស់ជាមួយគ្នា ក្នុងនោះ បងប្អូនជនជាតិ ម៉ុង មានចំនួន ៤២%។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 2"បក្ខភាគស្រុក បាក់អៀន តែងតែច្បាមជាប់ព័ត៌មាន កំណត់ទិសដៅសតិអារម្មណ៍នៃកម្មាភិបាល បក្ខជន រួមចំណែកបង្កើនសាមគ្គីភាព ឯកភាព ពង្រឹងទំនុកទុកចិត្តរបស់បងប្អូនជនជាតិចំពោះបក្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់..."- លោក ដូវ៉ាន់សៀម អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក បាក់អៀន (ខេត្ត សឺនឡា)

ពីមុន ផ្លូវធ្វើដំណើរទៅកាន់ បាក់អៀន ត្រូវបានប្រដូចទៅនឹង "ផ្លូវធ្វើដំណើរឡើងទៅលើមេឃ" រថយន្តមិនអាចទៅដល់បានឡើយ។ មកដល់ពេលនេះ ទូទាំងស្រុកមាន ១៦ ឃុំនិងទីរួមស្រុកគឺមាន ១៣ ឃុំនិងទីរួមស្រុកមានផ្លូវរថយន្តទៅ ដល់មជ្ឈមណ្ឌល ៩៦% ក្រុមគ្រួសារបានប្រើប្រាស់ភ្លើងពីបណ្តាញអគ្គិសនីជាតិ ៩៧% នៃចំនួនប្រជាជននៅជនបទមានទឹកស្អាតប្រើប្រាស់ស្របអនាម័យ អត្រានៃបន្ទប់រៀនល្អមាំទាំសម្រេច ៦៩,៨% អត្រាក្រុមគ្រួសារក្រីក្រនៅ ១៩%...។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 3ផ្ទះ "ជម្រកកក់ក្តៅនៃសមាគមកសិករ" បង្ហាញពីស្មារតី "ជួយគ្នាទៅវិញទៅមក" ជួយបងប្អូនជនជាតិឱ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ រួចផុតពីភាពក្រីក្រ ឈានឡើង ជាជំហានៗ នៅភូមិ ប៉ត ឃុំ មឿងខ្វា

គឺដោយសារកម្លាំងដ៏ខ្លាំងក្លានៃ "គំនិតបក្សទឹកចិត្តប្រជាជន" នេះហើយដែលបានបង្កើតឡើងនូវសមិទ្ធផលគួរអោយកត់សម្គាល់ទាំងនោះ! ដើម្បីអោយបងប្អូនជនជាតិកែលម្អជីវភាពរស់នៅ បក្ខភាគស្រុក បាក់អៀន បានរួសរាន់ផ្សព្វ ផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃបក្ខភាគ ព្រមទាំងពង្រីកសក្តានុភាពនិងឧត្តមភាពរបស់មូលដ្ឋាន។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 4ផ្លូវថ្នល់ បាក់អៀន (ខេត្ត សឺនឡា) ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្ស

ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់បក្ខភាគស្រុក រចនាសម្ព័ន្ធកសិកម្មផ្លាស់ប្តូរតាមទិសដៅវិជ្ជមាន៖ កាត់បន្ថយផ្ទៃដីដាំពោតជាបណ្តើរៗ ដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព ងាកមកអភិវឌ្ឍដំណាំហូបផ្លែ ដំណាំយកមើមនិងដំណាំឧស្សាហ កម្មវិញ។

អាស្រ័យហេតុដូច្នេះ ទូទាំងស្រុកមានផ្ទៃដីដាំដំណាំហូបផ្លែចំនួន ៥.៨៦៨ ហិកតា ផលិតផលតែឋានពពក តាសួ និងទំពាំងព្រិចត្រាំទឹកអំបិលម្ទេស ហាងដុង សម្រេចបានស្តង់ដារកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ផលិតផលចំនួន ២ ដែលត្រូវបានទទួលស្គាល់ស្លាកសញ្ញាគឺហ័រថន សឺនឡា និងតែ តាសួ។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 5ថ្នាក់រៀននៅចំណុចសាលារៀន ចុងត្រា សាលាបឋមសិក្សា - អនុវិទ្យាល័យ ហាងដុង ឃុំ តាសួ ស្រុក បាក់អៀន ជាចំណុចសាលាមួយក្នុងបណ្ដាចំណុចសាលាក្នុងគម្រោងកាត់បន្ថយភាពក្រីក្ររបស់ខេត្ត សឺនឡា

អញ្ជើញមកកាន់សហករណ៍ បាវឡឹម នៅឃុំ ភៀងបាន អាចសម្លឹងឃើញអំពកដីខ្សោះជីជាតិពីមុន ឥឡូវនេះត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងនៃបណ្ដាចម្ការផ្លែឈើ កសិដ្ឋានចិញ្ចឹមបសុសត្វ។

ក្រោមការជួយឧបត្ថម្ភរបស់បក្ខភាគស្រុក សហករណ៍ បាវឡឹម កំណត់បានទិស ដៅធ្វើសេដ្ឋកិច្ច ថ្មីហើយបច្ចុប្បន្នបានផលចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំៗ ។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 6យកចិត្តទុកដាក់ ថែទាំសុខភាពបងប្អូនជនជាតិនៅមណ្ឌលសុខភាពឃុំ តាសួ ស្រុក បាក់អៀន (ខេត្ត សឺនឡា)

លោក កឹមវ៉ាន់គឿង ជនជាតិ ថៃ ជាបក្ខជន នាយកសហករណ៍ បាវឡឹម បានឲ្យដឹងថា៖ "កំណត់ថាបក្ខជនត្រូវតែជាអ្នកនាំមុខជានិច្ច យើងខ្ញុំបានបង្កើត សហករណ៍ បាវឡឹម ដើម្បីអោយប្រជាជនឃើញពីប្រសិទ្ធភាពនៃទម្រង់រូបភាពសេដ្ឋកិច្ចថ្មីផង បង្កើតការងារធ្វើអោយពួកគាត់ផង។ ផ្តើមពីនោះ បងប្អូនជនជាតិទុកចិត្តលើមាគ៌ា គោលការណ៍របស់បក្ស"

ភក្តីភាព "គុណបក្ស - ទឹកចិត្តប្រជាជន" 
ជ្រួតជ្រាបពាក្យទូន្មានរបស់លោកអ៊ំ ហូ៖ "ងាយស្រួលរាប់រយដងបើគ្មានប្រជា ជនក៏មិនអាចទៅរួច ពិបាករាប់ម៉ឺនដងប្រជាជនគិតគូរគង់នឹងបានសម្រេច"

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 7ស្ពាន តាខ្វា ជាស្ពានតភ្ជាប់ច្រាំងទាំងពីរនៃស្រុក បាក់អៀន ជួយបងប្អូនជនជាតិនៅក្នុងស្រុកងាយស្រួលក្នុងការផ្ដោះប្តូរទំនិញ អភិវឌ្ឍសេដ្ឋកិច្ច

នៅមូលដ្ឋាន បក្ខភាគស្រុក បាក់អៀន បានបំផុសកម្លាំងដ៏ខ្លាំងក្លារបស់បងប្អូនជនរួមជាតិក្នុងការកសាងជនបទថ្មី លើកកម្ពស់ស្មារតីនាំមុខធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ប្រមូលផ្តុំការចូលរួមដ៏សកម្មពីសំណាក់រាល់អង្គការមហាជននៅក្នុងភូមិធ្វើជា អង្គភាពស្នូលដើម្បីបង្កើតនូវការឯកភាពក្នុងការយល់ដឹង ការប្តេជ្ញាចិត្តក្នុងរាល់សកម្មភាព។ ផ្តើមពីនោះ បងប្អូនជនរួមជាតិបានរួមកម្លាំង ស្រុះចិត្ត បរិច្ចាគដីរាប់ពាន់ម៉ែត្រការ៉េសម្រាប់បើកផ្លូវគមនាគមន៍ សង់អាគារវប្បធម៌។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 8១០០% ក្រុមគ្រួសារបងប្អូនជនជាតិនៅភូមិ ប៉ត ឃុំ មឿងខ្វា បានសង់ក្រោលដាក់ដោយឡែកសម្រាប់គោ ក្របី រួមចំណែកដល់ការធានាអនាម័យបរិស្ថាន បង្ការប្រឆាំងនឹងជំងឺតម្កាត់

បណ្ដាផ្ទះមហាសាមគ្គី "ជម្រកកក់ក្តៅសម្រាប់កសិករ"... លេចឡើងកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃមិនត្រឹមតែរួមចំណែកកែលម្អមុខមាត់ជនបទប៉ុណ្ណោះទេ ថែមទាំងជួយអោយបងប្អូនជនជាតិមានជីវភាពរស់នៅស្ថិរភាពទៀតផង។ នៅ ពេលមានការស្រុះចិត្តស្រុះគំនិតគ្នាហើយ រាល់គោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្សបានជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 9មណ្ឌលទេសចរណ៍ homestay តាសួហីល ជាគោលដៅមួយក្នុងចំណោមគោលដៅពេញនិយមនៅឋានពពកនៃឃុំ តាសួ

មកដល់ភូមិ ប៉ត ឃុំ មឿងខ្វា ងាយនឹងយល់ឃើញថាជីវភាពរស់នៅរបស់បងប្អូនជន ជាតិ ថៃ នៅទីនេះមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ បក្ខជនក្នុងភូមិតែងតែជាគំរូនាំមុខ សកម្មចលនាបងប្អូនជនជាតិអនុវត្តល្អរាល់ចលនាប្រឡងប្រណាំង។

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 10ការប្រមូលផលតែ តាសួ ជាប្រភេទដំណាំតែដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ផលិតផលកសិកម្មពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិ ម៉ុង នៅស្រុក បាក់អៀន (ខេត្ត សឺនឡា)

ដោយយល់ដឹងថាការចិញ្ចឹមបសុសត្វ បក្សីស្រុកនៅក្រោមផ្ទះគឺបំពុលបរិស្ថាន ធ្វើ ឱ្យប៉ះពាល់ដល់សុខភាព ១០០% ក្រុមគ្រួសារបងប្អូនជនជាតិបានសង់ក្រោលដាច់ដោយ ឡែកសម្រាប់ គោ ក្របី ធានាអនាម័យបរិស្ថានផង បង្ការជំងឺតម្កាត់ផង។

លោក លឺវ៉ាន់ឌឹក លេខាសាខាបក្សភូមិ ប៉ត ឃុំ មឿងខ្វា បានចែករំលែកថា៖ "បច្ចុប្បន្ន សាខាបក្ខភូមិ ប៉ត មានបក្ខជនចំនួន ២៣ រូប។ ក្នុងរាល់ពេលប្រជុំជីវភាព យើងខ្ញុំតែងតែឯកភាពផ្សព្វផ្សាយវិធីធ្វើសមស្រប ជួយកែ លម្អជីវ ភាពរស់នៅរបស់បងប្អូនជនជាតិក្នុងភូមិបានយ៉ាងច្រើន។"

គុណបក្ស - ទឹកចិត្តប្រជាជននៅ បាក់អៀន ảnh 11ជនជាតិ ម៉ុង នៅឃុំ តាសួ ស្រុក បាក់អៀន (ខេត្ត សឺនឡា) រក្សាអាជីពតម្បាញសំពត់សង្កិមប្រពៃណីសំដៅធ្វើ ពិពិធកម្មផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា តាសួ

នៅជិតនឹងប្រជាជន នៅជាប់នឹងប្រជាជន "ស្តាប់ប្រជាជននិយាយ និយាយប្រជាជនយល់ ធ្វើអោយប្រជាជនជឿ" នោះគឺជាវិធីដែលបក្ខភាគនិងអាជ្ញាធរស្រុក បាក់ អៀន រក្សានិងពង្រីកបាននូវប្រពៃណី "គុណបក្ស - ទឹកចិត្តប្រជាជន" ដ៏ល្អ ផូរផង់ដែលបានលត់ដំតាំងពីអតីតកាលដ៏ក្លៀវក្លានៃដែនដីស្រុកកំណើតនៃ "ប្តីប្រពន្ធ អា ភូ" កាលពីជំនាន់ដើម៕

អត្ថបទនិងរូបថត៖ ហ្វាងតឹម - ហ្វាងហា - វៀតហ្វាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍