គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ

លោកគ្រូអាចារ្យអញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសមាទានសីល (បដិបត្តិតាមបញ្ញត្តិនៃសកម្មភាពប្រពៃណី) ក្នុងពិធីបង្សុកូល វេរបច្ច័យ ៤ ប្រគេនចំពោះព្រះសង្ឃនៅគ្រួសារលោក សឺនហន នៅភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)
លោកគ្រូអាចារ្យអញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសមាទានសីល (បដិបត្តិតាមបញ្ញត្តិនៃសកម្មភាពប្រពៃណី) ក្នុងពិធីបង្សុកូល វេរបច្ច័យ ៤ ប្រគេនចំពោះព្រះសង្ឃនៅគ្រួសារលោក សឺនហន នៅភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)

គ្រូអាចារ្យគឺជានាមប្បញ្ញត្តិ របៀបហៅដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ដែល បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង វៀតណាម) ចង្អុលបង្ហាញសម្រាប់មនុស្សម្នាដែលមានប្រជាប្រិយភាព អ្នកទាំងឡាយដែលមានតួនាទីដ៏មានសារៈសំខាន់ក្នុងជីវភាពវប្បធម៌ - សង្គម ហើយត្រូវបានចាត់ទុកថាជា "ក្បាលម៉ាស៊ីន" សម្រាប់ស្ថាប័នសីល ធម៌ របៀបរបបនៃការរស់នៅតាមភូមិស្រុកនានា។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ ảnh 1លោកគ្រូអាចារ្យ យ៉ាញ់ឃៀម អញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចចងដៃអំបោះក្រហមជូនពរកូនក្រមុំ កូនកម្លោះក្នុងពិធីមង្គលការតាមបែបប្រពៃណីមួយរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ នៅខេត្ត សុកត្រាំង

លោកគ្រូអាចារ្យត្រូវតែជាអ្នកដែលមាន សីលធម៌ល្អ ឆ្លងកាត់អំឡុងពេលបំពេញសិក្ខាជាច្រើនឆ្នាំក្នុងវត្តអារាម ហើយមានស្នាដៃលេចធ្លោ មានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីធម៌អាថ៌នៃពុទ្ធវចនៈ យល់ជ្រួតជ្រាបអំពីទំនៀមទម្លាប់របស់ជនជាតិ ខ្មែរ។

ជាទូទៅលោកគ្រូអាចារ្យតែងចូលរួមក្នុងគណៈកម្មការ នៅតាមបណ្តាវត្តអារាមនានា រួមចំណែកថែរក្សាទំនៀម ទម្លាប់ ជំនឿផង ណែនាំ រៀបចំដំណើរការអនុវត្តដោយផ្ទាល់ ឬដោយប្រយោលពិធីកិច្ចផ្សេងៗ នៅតាមគេហដ្ឋានក៏ដូចជាក្នុងសហគមន៍ផង។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ ảnh 2លោកគ្រូអាចារ្យអញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសមាទានសីល (បដិបត្តិតាមបញ្ញត្តិនៃសកម្មភាពប្រពៃណី) ក្នុងពិធីបង្សុកូល វេរបច្ច័យ ៤ ប្រគេនចំពោះព្រះសង្ឃនៅគ្រួសារលោក សឺនហន នៅភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)

លោកគ្រូអាចារ្យខ្លះក៏ចេះផ្សំថ្នាំព្យាបាលជំងឺ ជួយជ្រោមជ្រែងអ្នកដែលជួបការលំបាកលំបិន ត្រដាប់ត្រដួសក្នុងជីវភាពរស់នៅ...។ ជាមួយនឹងកិត្យានុភាពរបស់ខ្លួន លោកគ្រូអាចារ្យក៏ដើរតួនាទីយ៉ាងសកម្មក្នុងការឃោសនា ផ្សព្វផ្សាយបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ចលនាបងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តរបៀបរបបរស់នៅប្រកបដោយវប្បធម៌...។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ ảnh 3លោកគ្រូអាចារ្យ ចូវអូន អញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសែនសំពះព្រះខែនៅក្នុងពិធីបុណ្យអកអំបុកដែលបានរៀបចំឡើងនៅវត្ត ឃ្លាំង (ខេត្ត សុកត្រាំង)

គ្រូអាចារ្យក្លាយជា "ស្ពានចម្លង" វប្បធម៌ក្នុងសហគមន៍ ខ្មែរ នៅតំបន់ ណាមបូ ពីមួយជំនាន់ទៅមួយជំនាន់សម្រាប់បច្ចុប្បន្នកាលនិងអនាគតកាល៕

អត្ថបទនិងរូបថត៖  មុនីចិន្តា - សឺនហេង
បញ្ចូលអត្ថបទដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍