គូលែន លុកង៉ាន

គូលែន លុកង៉ាន

ស្ថិតនៅចម្ងាយពីទីក្រុង បាក់យ៉ាង (ខេត្ត បាក់យ៉ាង) ប្រហែលជា ៤០ គីឡូម៉ែត្រនាប៉ែកខាងកើត ស្រុក លុកង៉ាន គឺជាមូលដ្ឋានដែលមានភោគផលល្បីឈ្មោះជាច្រើន ជាពិសេសគឺផ្លែគូលែន។

គូលែន លុកង៉ាន ảnh 1ផលិតផលគូលែន លុកង៉ាន ត្រូវបានដាក់លក់នៅ ៧០០ ចំណុចចំណុះ Saigon Co.op

យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក លុកង៉ាន បច្ចុប្បន្ន ទូទាំងស្រុកមានផ្ទៃដីចម្ការគូលែនជាង ១៥.០០០ ហិកតា ស្ទើរតែទាំងអស់ត្រូវបានថែទាំស្របតាមវិធី VietGAP និង Global GAP បរិមាណផលរដូវគូលែនឆ្នាំនេះប៉ាន់ប្រមាណ ៨៥.០០០ តោន ក្នុងនោះ គូលែនទុំមុនរដូវមានប្រហែលជា ២ ម៉ឺន តោន គូលែនឲ្យផលចំរដូវពី ៦៥.០០០ ដល់ ៦៧.០០០ តោន។

គូលែន លុកង៉ាន ảnh 2កម្លាំងសមត្ថកិច្ចទាំងឡាយនៅច្រកទ្វារព្រំដែន តឹនថាញ់ (ខេត្ត ឡាងសឺន) ត្រួតពិនិត្យមុខទំនិញគូលែន លុកង៉ាន មុនពេលនាំចេញ

 បើប្រៀបធៀបនឹងផ្លែគូលែននៅតាមមូលដ្ឋានដទៃៗ ទៀត គូលែន លុកង៉ាន នៅពេលទុំមានពណ៌ក្រហម សំបកស្តើង គ្រាប់តូច សាច់ក្រាស់ ឱជារសផ្អែមមុត សម្បូរទៅដោយសារធាតុចិញ្ចឹម... ធ្វើឱ្យអ្នកហូបចេះតែចង់ក្រេបរសជាតិថែមទៀតនិងទិញយ៉ាងច្រើនសម្រាប់ធ្វើជាអំណោយជូនដល់គ្រួសារនិងសាច់ញាតិ។

គូលែន លុកង៉ាន ảnh 3ថែទាំដំណាំគូលែននៅស្រុក លុកង៉ាន

ជាផលិតផលពិសេសមួយក្នុងបណ្ដាផលិតផលពិសេសប្រចាំតំបន់ដ៏ល្បីឈ្មោះ ចាប់តាំងពីឆ្នាំ ២០០៨ គូលែន លុកង៉ាន ត្រូវបានផ្តល់វិញ្ញាបនបត្រ ណែនាំពីភូមិ សាស្ត្រ។ គិតត្រឹមដើមខែ មិថុនា ទូទាំងស្រុកបានលក់ផ្លែគូលែនបានជាង ១.៧០០ តោន គូលែនទុំមុនរដូវដោយមានតម្លៃលក់ជាមធ្យម ២៥.០០០ ដុងក្នុងមួយគីឡូក្រាម៕

 ឌឹកធិញ - ក្វាងយុយ - មីភឿង - ដុងធុយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍