គោលនយោបាយជនជាតិនៅខេត្ត យ៉ាឡាយ មានប្រសិទ្ធភាព

អាស្រ័យដោយចេះអនុវត្តភាពជឿនលឿនវិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្មបានជាជីវភាពបងប្អូនជនជាតិនៅលើភូមិសាស្ត្រស្រុក ដាកឌ័រ (ខេត្ត យ៉ាឡាយ) កាន់តែបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ
អាស្រ័យដោយចេះអនុវត្តភាពជឿនលឿនវិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្មបានជាជីវភាពបងប្អូនជនជាតិនៅលើភូមិសាស្ត្រស្រុក ដាកឌ័រ (ខេត្ត យ៉ាឡាយ) កាន់តែបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ

ខេត្ត យ៉ាឡាយ មានជនជាតិជាបងប្អូនចំនួន ៤៤ រួមរស់នៅជាមួយគ្នា ក្នុងនោះ ជនជាតិ យ៉ារ៉ាយ ស្មើនឹងចំនួន ៣០,៣៧% ជនជាតិ បាណា ស្មើនឹងចំនួន ១២,៥១%។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គោលនយោបាយជាច្រើនជួយឧបត្ថម្ភបងប្អូនជនជាតិនៅលើភូមិសាស្ត្រខេត្តត្រូវបានរៀបចំដាក់ដំណើរការប្រកបដោយសង្គតិភាព ប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

គោលនយោបាយជនជាតិនៅខេត្ត យ៉ាឡាយ មានប្រសិទ្ធភាព ảnh 1ទទួលបានការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមគ្រួសារអ្នកស្រី ហ្នាប់ ក្រុមគ្រួសារក្រីក្រនៅឃុំ ហ្កឡារ៍ ស្រុក ដាកឌ័រ (ខេត្ត យ៉ាឡាយ) ត្រូវបានប្រគល់ជូនគោមេបន្តពូជចំនួន ១ ក្បាលដើម្បីបង្កាត់ពូជអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

ផ្តើមពីកម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិ មុខមាត់តំបន់បងប្អូនជនជាតិក្នុងខេត្តមានការផ្លាស់ប្តូរច្រើន។ រហូតមកទល់ពេលនេះចំនួន ១០០% ឃុំ ភូមិ និគមមានភ្លើងអគ្គិសនី ចំនួន ១០០% ឃុំមានផ្លូវថ្នល់សម្រាប់រថយន្តទៅដល់ទីកណ្តាលនៃឃុំ ជាង ៨០% ក្រុមគ្រួសារបានប្រើប្រាស់ទឹកស្របអនាម័យ ចំនួន ៧៧,៥% ឃុំ សង្កាត់ ទីរួមស្រុកសម្រេចស្តង់ដារជាតិអំពីសុខាភិបាល ចំនួន ៨០% មណ្ឌលសុខភាពឃុំមានវេជ្ជបណ្ឌិត។ល។

គោលនយោបាយជនជាតិនៅខេត្ត យ៉ាឡាយ មានប្រសិទ្ធភាព ảnh 2អាស្រ័យដោយចេះអនុវត្តភាពជឿនលឿនវិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្មបានជាជីវភាពបងប្អូនជនជាតិនៅលើភូមិសាស្ត្រស្រុក ដាកឌ័រ (ខេត្ត យ៉ាឡាយ) កាន់តែបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ

តាំងពីឆ្នាំ ២០១៧ ដល់ដំណាច់ឆ្នាំ ២០២១ ខេត្ត យ៉ាឡាយ បានឧបត្ថម្ភដីលំនៅឋាន ដីបង្កបង្កើនផលទឹកប្រើប្រាស់ ឲ្យខ្ចីប្រាក់កម្ចី អភិវឌ្ឍផលិតកម្មអាជីវកម្មនិងរក្សាលំនឹងការងារបង្កបង្កើនផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ឡើងដល់ជិត ១.២០០ ក្រុមគ្រួសារ ថវិកាចំណាយជាង ៤២ ពាន់លានដុង។

គោលនយោបាយជនជាតិនៅខេត្ត យ៉ាឡាយ មានប្រសិទ្ធភាព ảnh 3
គោលនយោបាយជនជាតិនៅខេត្ត យ៉ាឡាយ មានប្រសិទ្ធភាព ảnh 4រាល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ខេត្ត យ៉ាឡាយ បានជួយមុខមាត់ជនបទនៅតំបន់ជនជាតិភាគតិចកាន់តែធំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ

យោងតាមលោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយ កម្មវិធី គោលនយោបាយជនជាតិផ្សេងៗ ត្រូវបានដាក់ដំណើរការអនុវត្តយ៉ាងសមស្របឆ្លើយតបបំណងប្រាថ្នារបស់បងប្អូនជនជាតិ ឆ្លងតាមរយៈនោះកែលម្អជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិពីមួយជំហានទៅមួយជំហានហើយ៕

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍