ឃុំ មឿងផាំងក្នុងអតីតកាល ពេលបច្ចុប្បន្ននេះ

បញ្ជាការដ្ឋាននៃប្រតិបត្តិការយោធា ដៀនបៀនភូ ជួនលេចឡើងឃើញច្បាស់ជួនបាំងបាត់ក្នុងដងព្រៃស្បាតដ៏ធំល្វឹងល្វើយ មឿងផាំង
បញ្ជាការដ្ឋាននៃប្រតិបត្តិការយោធា ដៀនបៀនភូ ជួនលេចឡើងឃើញច្បាស់ជួនបាំងបាត់ក្នុងដងព្រៃស្បាតដ៏ធំល្វឹងល្វើយ មឿងផាំង

មានចម្ងាយពីទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) ជាង ៣០ គីឡូម៉ែត្រនោះ ឃុំ មឿងផាំង គឺជាកន្លែងមួយត្រូវបានឧត្តមសេនីយ៍ ឯក វ៉ ង្វៀនយ៉ាប ជ្រើសយកធ្វើជាបញ្ជាការដ្ឋានសម្រាប់ប្រតិបត្តិការយោធា ដៀនបៀនភូ។

ឃុំ មឿងផាំងក្នុងអតីតកាល ពេលបច្ចុប្បន្ននេះ ảnh 1បញ្ជាការដ្ឋាននៃប្រតិបត្តិការយោធា ដៀនបៀនភូ ជួនលេចឡើងឃើញច្បាស់ជួនបាំងបាត់ក្នុងដងព្រៃស្បាតដ៏ធំល្វឹងល្វើយ មឿងផាំង

ក្រោយរយៈពេល ៦៨ ឆ្នាំនៃ ជ័យជម្នះ ដៀន បៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២) អញ្ជើញមកកាន់ មឿងផាំង នាពេលបច្ចុប្បន្ននេះ ស្លាកស្នាមនៃគ្រាប់បែក គ្រាប់កាំភ្លើងក្នុងអតីតកាលត្រូវបានជំនួសវិញដោយភូមិនិគមដ៏ធំទូលាយ ហើយជីវភាពរស់នៅរបស់បងប្អូនជនជាតិកាន់តែកក់ក្តៅ សម្បូរសប្បាយ សុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។

ឃុំ មឿងផាំងក្នុងអតីតកាល ពេលបច្ចុប្បន្ននេះ ảnh 2បណ្តុំរូបសំណាកជ័យជម្នះនៅឧទ្យាន មឿងផាំង ជាគោលដៅសម្រាប់ផ្អាកដំណើរដែលមិនអាចរំលងចោលបាននៅពេលអញ្ជើញមកកាន់មណ្ឌលកេរដំណែលបញ្ជាការដ្ឋាននៃប្រតិបត្តិការយោធា ដៀនបៀនភូ។ អ្នកស្រុកនៅទីនេះធ្លាប់ហៅឈ្មោះ ដ៏ស្និទ្ធស្នាលថា "រូបសំណាកអំណរគុណបំណាច់"

លោក ឡ វ៉ាន់ហ៊ើប ប្រធានគណៈកម្មាធិការប្រជាជនឃុំ មឿងផាំង មានប្រសាសន៍អោយដឹងថា នាពេលបច្ចុប្បន្ននេះ ទូទាំងឃុំមានប្រជាជនជាង ១.១០០ គ្រួសារដោយមាន មនុស្សជាង ៥.៤៤០ នាក់ ភាគច្រើនជាបងប្អូនបណ្តាជនជាតិ ថៃ ម៉ុង គិញ។ល។ រស់នៅក្នុងភូមិនិគមចំនួន ២០។ អាស្រ័យដោយមានសាមគ្គីភាព រួមចិត្តគំនិតគ្នា របស់អាជ្ញាធរដែនដីនិងបងប្អូនជនជាតិ កាលពីឆ្នាំ ២០១៨ ឃុំ មឿងផាំង បានកសាងជនបទថ្មីរួចរាល់ជាស្ថាពរ។

ឃុំ មឿងផាំងក្នុងអតីតកាល ពេលបច្ចុប្បន្ននេះ ảnh 3ឆ្លៀតប្រើប្រាស់ផ្ទៃដីដែលមានស្រាប់និងដំណើរការកែប្រែ ធ្វើបរិវត្តកម្មដីដាំដុះ រហូតមកទល់ពេលនេះ ឃុំ មឿងផាំង មានផ្ទៃដីដាំពោត ដំឡូងមី សាគូជិត ១០០ ហិកតាហើយ

នៅឯភូមិនិគមផ្សេងៗ តាមតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃឃុំ ប្រការដែលងាយឃើញបំផុតគឺប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព។ល។ ត្រូវបានសម្រេចរួចរាល់ស្ទើរតែទាំងស្រុងហើយ។ អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងឃុំបានថយចុះមកនៅត្រឹមចំនួន ៨% តែប៉ុណ្ណោះ។ល។

ឃុំ មឿងផាំងក្នុងអតីតកាល ពេលបច្ចុប្បន្ននេះ ảnh 4នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០០៦ ក្រសួងវប្បធម៌និងព័ត៌មាន(សព្វថ្ងៃជាក្រសួង វប្បធម៌ កីឡានិងទេសចរណ៍) បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ 2620/QĐ-BVHTT ទទួលស្គាល់ភូមិ ចែកាន់ ឃុំ មឿងផាំង ជាភូមិប្រពៃណីគំរូតួយ៉ាងនៃបងប្អូនជនជាតិដែលមានចំនួនមនុស្សតិចនិងជាភូមិវប្បធម៌បែបប្រពៃណីមួយក្នុងចំណោមភូមិវប្បធម៌បែបប្រពៃណីចំនួន ២០ នៃទូទាំងប្រទេសត្រូវបានវិនិយោគ អភិរក្ស

ឆ្លងកាត់អំឡុងពេល ៦៨ ឆ្នាំទៅហើយ គិតតាំងពីថ្ងៃជ័យជម្នះ ដៀនបៀនភូ មក អាជ្ញាធរនិងបងប្អូនបណ្តាជនជាតិនៅ មឿងផាំង បន្តដំណើរបោះជំហានទៅមុខក្នុងដំណើរការកសាងជីវភាពថ្មីដោយស្មារតី ដៀនបៀនភូ នៃអតីតកាល៕

ផលិតដោយ៖ ស៊ន់ទៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍