ង្វៀន ហឹន កាហ្វេហ្វាម

ដំណាក់កាលវេចខ្ចប់ផលិតផលកាហ្វេ ង្វៀន ហឹន កាហ្វ ហ្វាម សម្រេចស្តង់ដារ OCOP ផ្កាយ ៤
ដំណាក់កាលវេចខ្ចប់ផលិតផលកាហ្វេ ង្វៀន ហឹន កាហ្វ ហ្វាម សម្រេចស្តង់ដារ OCOP ផ្កាយ ៤

ជាផលិតផលកាហ្វេមួយក្នុងចំណោមផលិតផល កាហ្វេ ចំនួន ៣ ត្រូវបានខេត្ត យ៉ាឡាយ ផ្តល់ជូនវិញ្ញាបនបត្រសម្រេច ស្តង់ដារ OCOP ផ្កាយ ៤ ឆ្នាំ ២០២១ កាហ្វេ ង្វៀន ហឹន កាហ្វេ ហ្វាម របស់គ្រួសារបង ង្វៀន វ៉ាន់ហឹន នៅឃុំ អៀឡាង ស្រុក ឌឹកគើ ត្រូវបានអតិថិជនទីក្រុងតំបន់ភ្នំ ព្លៃគូ ជាច្រើនដឹងឮដល់ដោយសារភាពហ្មត់ចត់ផ្ចិតផ្ចង់ ល្អិតល្អន់ក្នុងការកែច្នៃ។

ក្រៅពីផ្ទៃដីកាហ្វេចំនួន ៦ ហិកតារបស់គ្រួសារ ដើម្បីត្រៀមលក្ខណៈវត្ថុធាតុដើមជាមុន បង ហឹន បានចងសម្ព័ន្ធជាមួយប្រជាជនចំនួន ១០ ក្រុមគ្រួសារនៅក្នុងតំបន់ដាំដំណាំ កាហ្វេ រ៉ូប៊ូស្តា ជិត ២០ ហិកតាតាមគោលការណ៍ VietGAP។ ក្នុងគោលបំណងធានាសុវត្ថិភាពអនាម័យភោជនាហារ បង ហឹន អនុវត្តគោលការណ៍ផលិតកម្មយ៉ាងតឹងរឹង។ មុនពេល លីងកិន កាហ្វេត្រូវបានជ្រើសរើសយ៉ាងមធ្យ័តហើយលីងក្នុងសីតុណ្ហភាពត្រឹមត្រូវ។

ង្វៀន ហឹន កាហ្វេហ្វាម ảnh 1ទន្ទឹមនឹងកាហ្វេម្សៅ បង ង្វៀន វ៉ាន់ហឹន នៅឃុំ អៀឡាង ស្រុក ឌឹកគើ (ខេត្ត យ៉ាឡាយ) ថែមទាំងកែច្នៃកាហ្វេគ្រាប់គុណភាពខ្ពស់បម្រើអាជីវកម្មលីងកិនទៀតផង

ដំណើរការកែច្នៃ បង ហឹន ប្រើប្រាស់ក្រមស្តង់ដារបច្ចេកទេសរបស់គណៈកម្មាធិការស្តង់ដារ បច្ចេកទេស SCAA រួមមានលក្ខណៈគុណភាពចំនួន ១០ ព្រមទាំងចុះឈ្មោះបញ្ជាក់ប្រភពដើម មានលេខកូដ បាកូដ ហើយត្រូវបានគាំពារផ្តាច់មុខ។ ទន្ទឹមនឹងកាហ្វេម្សៅ បង ហឹន ថែមទាំងកែច្នៃគ្រាប់កាហ្វេគុណភាពខ្ពស់ បម្រើអាជីវកម្ម លីងកិន។

ង្វៀន ហឹន កាហ្វេហ្វាម ảnh 2ក្រៅពីផ្ទៃដីកាហ្វេចំនួន ៦ ហិកតារបស់គ្រួសារ ដើម្បីត្រៀមលក្ខណៈវត្ថុធាតុដើមជាមុនបង ង្វៀន វ៉ាន់ហឹន បានចងសម្ព័ន្ធជាមួយប្រជាជនចំនួន ១០ ក្រុមគ្រួសារនៅក្នុងតំបន់ដាំដំណាំកាហ្វេ រ៉ូប៊ូស្តា ជិត ២០ ហិកតាតាមគោលការណ៍ VietGAP
ង្វៀន ហឹន កាហ្វេហ្វាម ảnh 3ដំណាក់កាលវេចខ្ចប់ផលិតផលកាហ្វេ ង្វៀន ហឹន កាហ្វ ហ្វាម សម្រេចស្តង់ដារ OCOP ផ្កាយ ៤

ដោយមានរសជាតិពិសេសដាច់ដោយឡែក បណ្តាផលិតផលដែលមានពាណិជ្ជសញ្ញាកាហ្វេ ង្វៀន ហឹន កាហ្វេ ហ្វាម តែងតែបានអតិថិជនជឿទុកចិត្ត។ មិនត្រឹមតែមានប្រាក់ចំណូលស្ថិរភាព ផ្ទះសម្បែងធំទូលាយ ថវិកាសម្រាប់ទិញគ្រឿង សម្ភារៈ បម្រើការផលិតកម្ម។ល។ បង ហឹន ថែមទាំងជួយជនជាតិ ភាគតិចចំនួន ៤ ក្រុមគ្រួសារក្នុងតំបន់ឈោងឈានឡើងរួចផុតពីភាពក្រីក្រផ្តើមពីគំរូចងសម្ព័ន្ធដាំដំណាំកាហ្វេ៕

អត្ថបទនិងរូបថត៖ ហុងឌៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍