ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ កុំ​រំលង​គន្លឹះ​ទាំងនេះ​!

ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ កុំ​រំលង​គន្លឹះ​ទាំងនេះ​!

ជំងឺមហារីកពោះវៀនធំជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលអាច ឆក់យកអាយុជីវិតបានយ៉ាងងាយ។ ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗ ត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះ ដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារនិងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។

កម្រិតការទទួលទានគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងមិនលើសពី ១ កែវចំពោះនារី គឺល្អ។ ប៉ុន្តែបើទទួលទានច្រើនលើសនេះអ្នកប្រាកដជាអាចប្រឈមមុខជំងឺផ្សេងៗ រួមទាំងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ កុំ​រំលង​គន្លឹះ​ទាំងនេះ​! ảnh 1

រក្សាទម្ងន់ត្រឹមត្រូវមួយ
តើអ្នកដឹងទេថា ភាពធាត់ជ្រុល ឬលើសទម្ងន់ផ្សារភ្ជាប់នឹងអាហារហានិភ័យនៃជំងឺមហារីកដល់ទៅ ១១ ប្រភេទផ្សេងៗ ពីគ្នារួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ? នេះហើយជាមូលហេតុដែលអ្នកគួររក្សាទម្ងន់ឱ្យបានត្រឹមត្រូវមួយ។ ភាពមិនធាត់ជ្រុល ឬលើសទម្ងន់អាចកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើនមិនត្រឹមតែមហារីកប៉ុណ្ណោះទេ។

ធ្វើលំហាត់ប្រាណជាប្រចាំ
ការមិនលំហាត់ប្រាណបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺមហារីកពោះវៀនធំ។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់និង ចៀសវាងអង្គុយយូរៗ រាប់ម៉ោងរាល់ថ្ងៃ។

រក្សារបបអាហារសុខភាពល្អ
របបអាហារមានផ្ទុកជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មទាប ប៉ុន្តែជាតិខ្លាញ់ព្រមទាំងកូឡេស្តេរ៉ូលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។ អ្នកគួរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើន ព្រោះវាជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្ម។

ចៀសវាងការជក់បារី
ការជក់បារីបណ្ដាលឱ្យជាតិពុលគ្រោះថ្នាក់ជាច្រើនប្រភេទអាចជ្រាបចូលពេញប្រព័ន្ធរាងកាយ បង្កើនហានិភ័យនៃជំងឹគួរឱ្យបារម្ភ រួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ។

កាត់បន្ថយការទទួលទានសាច់ក្រហមនិងសាច់កែច្នៃ
ក្រៅពីរួមបញ្ចូលអាហារសម្បូរដោយជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មហើយនោះ អ្នកក៏គួរកម្រិតការទទួលទានសាច់ក្រហម ព្រមទាំងសាច់កែច្នៃផង ដែរ។ អាហារទាំងនេះ មានផ្ទុកសារធាតុ carcinogen ដែលបង្កជំងឺមហារីក ពិសេសគឺប៉ះពាល់ដល់ពោះវៀនធំ៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ធីតា

អ្នកប្រហែលជាចាប់អារម្មណ៍