ចម្រៀងចាប៉ីក្នុងជីវភាពរស់នៅរបស់ជនជាតិ ខ្មែរ ណាមបូ

សិប្បករឆ្នើម យ៉ាញ់ សារ៉ឹម នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស "រក្សាភ្នក់ភ្លើង" សម្រាប់ប្រភេទសិល្បៈប្រជាប្រិយចម្រៀងចាប៉ី
សិប្បករឆ្នើម យ៉ាញ់ សារ៉ឹម នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស "រក្សាភ្នក់ភ្លើង" សម្រាប់ប្រភេទសិល្បៈប្រជាប្រិយចម្រៀងចាប៉ី

ក្នុងឃ្លាំងតូរ្យតន្ត្រីប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ ចម្រៀងចាប៉ីជាប្រភេទសិល្បៈប្រជាប្រិយមួយមានប្រវត្តិរាប់រយឆ្នាំមកហើយត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិពីឆ្នាំ ២០១៣។  

ចម្រៀងមានន័យថាការច្រៀងចាប៉ីមានន័យថាឧបករណ៍ភ្លេងចាប៉ី។ ពេលសម្តែងប្រគំ សិប្បករដេញភ្លេងមួយចប់ៗ រួចហើយច្រៀង។

ចម្រៀងចាប៉ីក្នុងជីវភាពរស់នៅរបស់ជនជាតិ ខ្មែរ ណាមបូ ảnh 1សិប្បករឆ្នើម យ៉ាញ់ សារ៉ឹម នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស "រក្សាភ្នក់ភ្លើង" សម្រាប់ប្រភេទសិល្បៈប្រជាប្រិយចម្រៀងចាប៉ី

ទាំងនោះក៏អាចជាវណ្ណកម្មដែលបានរៀបរៀងជាស្រេច ក៏អាចជាចំណាប់អារម្មណ៍ផុសឡើងពីការនិពន្ធក្នុងបរិយាកាសជាក់ស្តែងណាមួយ បង្កើតទៅជាឃ្លាល្បះ ពាក្យពេចន៍សាមញ្ញបង្កប់នូវតម្លៃទស្សនវិជ្ជាអប់រំយ៉ាងជ្រាលជ្រៅ។ សាច់ភ្លេងធំៗ ក្នុងសិល្បៈចម្រៀងចាប៉ីរួមមាន៖ ផាត់ជាយ ផាត់ជាយកើច សំពោង សំពោងកើច នគររាជ។ល។

អាស្រ័យទៅតាមបរិយាកាសនិងពេលវេលាសម្តែងប៉ុន្តែក៏ត្រូវគោរពត្រឹមត្រូវតាមផ្នែកមូលដ្ឋានចំនួន ៣ គឺ៖ ផ្នែកផ្តើមបទដោយមានបទស្វាគមន៍និងឧទ្ទេសនាមខ្លួន ផ្នែកអត្ថន័យខ្លឹមសារនិងផ្នែកច្រៀងជម្រាបលា។ ចម្រៀងចាប៉ីក៏បានសម្តែងឆ្លើយឆ្លងជាគូឬប្រគំជាមួយឧបករណ៍ភ្លេងចាប៉ីផ្សេងៗ ទៀត បង្កើតទៅជាទស្សនីយភាពសម្តែង សិល្បៈមួយ។

ចម្រៀងចាប៉ីក្នុងជីវភាពរស់នៅរបស់ជនជាតិ ខ្មែរ ណាមបូ ảnh 2ចម្រៀងចាប៉ីមានប្រវត្តិរាប់រយឆ្នាំ ជាផ្នែកមួយនៃចំណីស្មារតីមិនអាចខ្វះបានក្រោយពីប៉ុន្មានថ្ងៃធ្វើស្រែចម្ការយ៉ាងនឿយហត់របស់សហគមន៍ជនជាតិ ខ្មែរ ណាមបូ

ចម្រៀងចាប៉ីរបស់ជនជាតិ ខ្មែរ ណាមបូ ជាប្រភេទសិល្បៈប្រពៃណីចាំបាច់ ត្រូវបានអភិរក្ស ថែរក្សានិងពង្រីកយ៉ាងខ្លាំង រួមចំណែកធ្វើអោយសម្បូរបែបនូវអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ វៀតណាម៕

អត្ថបទ៖ ថាច់ ហ្វាយថាញ់
រូបថត៖ អានហៀវ - ថាច់ ហ្វាយថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍