ចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក ផាន វ៉ាន់ម៉ាយ អញ្ជើញប្រគល់ជូនប័ណ្ណសរសើរដល់បុគ្គលទាំងឡាយមានការរួមចំណែកជាវិជ្ជមានជាច្រើនចូលទៅក្នុងចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ននេះ
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក ផាន វ៉ាន់ម៉ាយ អញ្ជើញប្រគល់ជូនប័ណ្ណសរសើរដល់បុគ្គលទាំងឡាយមានការរួមចំណែកជាវិជ្ជមានជាច្រើនចូលទៅក្នុងចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ននេះ

មុនឆ្នាំ ២០០០ ទីក្រុង ហូ ជីមិញ បានវត្តមានដងផ្លូវច្រកតូចៗ មិនសម្រេចតាមធម្មនិយាមស្តីពីគមនាគមន៍សោភ័ណភាពទីក្រុងនិងការបង្ការ ពន្លត់អគ្គីភ័យ ។ល។

ប្រឈមនឹងសភាពការណ៍នោះ ទីក្រុង ហូ ជីមិញ បានដាក់ចេញគោលការណ៍ចលនាប្រជាជនបរិច្ចាគដីបើកទូលាយផ្លូវច្រកនិងបំផុសការអនុវត្តធំទូលាយតាមវិធានការ "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ"។

ចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ảnh 1ដំណើរការសាងសង់បើកទូលាយខ្សែផ្លូវច្រកមួយដោយប្រជាជនបរិច្ចាគដីនៅទីក្រុង ហូ ជីមិញ

ក្រោយរយៈពេលជាង ២០ ឆ្នាំដាក់ដំណើរការអនុវត្ត ចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកបាននិងកំពុងសាយភាយកាន់តែស៊ីជម្រៅទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកផ្លាស់ប្តូរមុខមាត់ទីក្រុង ហូ ជីមិញ គួរអោយកត់សម្គាល់។

ចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ảnh 2ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក ផាន វ៉ាន់ម៉ាយ អញ្ជើញប្រគល់ជូនប័ណ្ណសរសើរដល់បុគ្គលទាំងឡាយមានការរួមចំណែកជាវិជ្ជមានជាច្រើនចូលទៅក្នុងចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ននេះ

រហូតមកទល់ពេលនេះ មានប្រជាជនចំនួន ១៦៨.១៣៩ ក្រុមគ្រួសារបានចូលរួមចលនានេះហើយបរិច្ចាគដីជាង ៥,៣ លានម៉ែត្រការ៉េ ជាមួយនឹងចំនួនទឹកប្រាក់ត្រូវនឹងតម្លៃសរុបប្រហែល ១០.០០០ ពាន់លានដុង បម្រើសំណង់អំពីគមនាគមន៍ចំនួន ៥.២៣០។

ទន្ទឹមនឹងនោះ ប្រជាជនទីក្រុង ហូ ជីមិញ ក៏បានរួមចំណែកបរិច្ចាគដោយផ្ទាល់ជិត ៤៦០ ពាន់លានដុងដើម្បីបើកផ្លូវ បើកច្រកនិងកសាងសំណង់សាធារណៈទាំងឡាយ។

លនាបរិច្ចាគដីបើកទូលាយផ្លូវច្រក បានចូលរួមចំណែកក្នុងការអនុវត្តការងារកែលម្អទីក្រុងឡើងវិញប្រកបដោយប្រសិទ្ធភាពកសាងអនុសងា្កត់ស៊ីវិល័យស្រស់ស្អាត កែលម្អបរិស្ថានរស់នៅរបស់មូលដ្ឋាននីមួយៗ នៅលើភូមិសាស្ត្រទីក្រុង។

ចលនាបរិច្ចាគដីបើកទូលាយផ្លូវច្រកនៅទីក្រុង ហូ ជីមិញ ảnh 3ការបើកទូលាយផ្លូវច្រកនានានៅក្នុងទីក្រុង ហូ ជីមិញ ក៏រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ ងាយស្រួលសម្រាប់ការបង្ការពន្លត់អគ្គីភ័យ បង្កប់ភ្លើងអគ្គិសនី ខ្សែកាបទូរគមនាគមន៍ក្រោមដី

ដើម្បីបន្តពង្រីកចលនាប្រកបដោយប្រសិទ្ធភាព ទីក្រុង ហូ ជីមិញ នឹងបន្តរួមដំណើរជាមួយប្រជាជន មានយន្តការហិរញ្ញវត្ថុជួយឧបត្ថម្ភដល់ក្រុមគ្រួសារទាំងឡាយដែលរងផលប៉ះពាល់ដោយផ្ទាល់ អនុវត្តការប្រកាសជាសាធារណៈ តម្លាភាពដើម្បីប្រជាជនជឿនិងរួមដៃគ្នាអនុវត្ត...

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - ថាញ់វូ - ក្វឹកថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍