ចូលរួម​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​នៅ​តំបន់​ព្រំដែន​ ​ឡាង​សឺន

ចូលរួម​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​នៅ​តំបន់​ព្រំដែន​ ​ឡាង​សឺន
ក្នុង​ឆមាស​ទី​ ​១​ ​ឆ្នាំ​ ​២០១៩​ ​គណៈកម្មការ​ដឹកនាំ​ ​៣៨៩​ ​បាន​ម្ចាស់ការ​កសាង​ផែនការ​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ ​បង្កើន​ការចាត់តាំង​បណ្តា​ក្រុម​ត្រួតពិនិត្យ​នៅ​លើ​ភូមិ​សាស្រ្ត​គោល​ ​ដៅ​សំ​ខាន់​ៗ​ ​ពិនិត្យមើល​ឡើងវិញ​ ​ស្ថិតិ​ចាត់ការ​បណ្តា​មុខសញ្ញា​ដែល​ចាត់តាំង​ការ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​ជា​ញឹកញយ​ ​ទន្ទឹម​នឹង​នោះ​ ​ដាក់​បន្ថែម​កម្លាំង​ ​រក្សា​បន្ត​ ​២៣​ ​តូប​យាម​នៅ​តាមផ្លូវ​លំ​ព្រំដែន​មួយចំនួន​ ​.​.​.​។​ ​
កន្លងមក ប៉ុស្តិ៍ការពារព្រំដែន តឹនថាញ់ បានសហការជាមួយកងកម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ក្លែងបន្លំសេវាពាណិជ្ជកម្ម ទំនិញក្លែងក្លាយបានឃាត់ទុក ៥៥ បាវទំនិញនាំចូលដោយខុសច្បាប់នៅត្រង់ម្ដុំបង្គោលព្រំដែនលេខ ៤៧៤ ចំណុះភូមិ ម៉ាម៉ែវ ឃុំ តឹនមី ស្រុក វ៉ាន់ឡាង
កន្លងមក​ ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ ​តឹន​ថាញ់​ ​បាន​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ ​ក្លែងបន្លំ​សេវា​ពាណិជ្ជកម្ម​ ​ទំនិញ​ក្លែងក្លាយ​បាន​ឃាត់ទុក​ ​៥៥​ ​បាវ​ទំនិញ​នាំចូល​ដោយ​ខុសច្បាប់​នៅត្រង់​ម្ដុំ​បង្គោលព្រំ​ដែន​លេខ​ ​៤៧៤​ ​ចំណុះ​ភូមិ​ ​ម៉ា​ម៉ែ​វ​ ​ឃុំ​ ​តឹន​មី​ ​ស្រុក​ ​វ៉ាន់​ឡាង​

រហូតមកទល់ពេលនេះ កងកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ ៣.១៨១ ករណី ចោទប្រកាន់ ២២០ ករណីនិង ២៩០ មុខសញ្ញា ពិន័យរដ្ឋបាល ២.៤២៣ ករណីជាមួយទឹកប្រាក់សរុបជាង ៦១ ពាន់លានដុង (ស្មើនឹង ១២៣,១៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨) ...។ តាមរយៈនោះ បានរួមចំណែករក្សាលំនឹងទីផ្សារ បង្កក្ដីទុកចិត្តជូនប្រជាជននិងអាជីវកម្ម។
ថ្មីៗ នេះ នៅឃុំ កាវឡូវ ស្រុក កាវឡុក បណ្ដាកងកម្លាំងមានសមត្ថកិច្ចបានរឹបអូសប្រហែល ១០០ តោនទំនិញរត់ពន្ធនាំចូលខុសច្បាប់ឆ្លងព្រំដែន នគរបាលខេត្ត ឡាងសឺន បានចាប់ឃាត់រត់ពន្ធបង្កងនាគក្រហមជាច្រើនករណី
ថ្មី​ៗ​ ​នេះ​ ​នៅ​ឃុំ​ ​កាវ​ឡូវ​ ​ស្រុក​ ​កាវ​ឡុក​ ​បណ្ដា​កងកម្លាំង​មានសមត្ថកិច្ច​បាន​រឹបអូស​ប្រហែល​ ​១០០​ ​តោន​ទំនិញរត់ពន្ធ​នាំចូល​ខុសច្បាប់​ឆ្លង​ព្រំដែន​
ថ្មីៗ នេះ នៅឃុំ កាវឡូវ ស្រុក កាវឡុក បណ្ដាកងកម្លាំងមានសមត្ថកិច្ចបានរឹបអូសប្រហែល ១០០ តោនទំនិញរត់ពន្ធនាំចូលខុសច្បាប់ឆ្លងព្រំដែន នគរបាលខេត្ត ឡាងសឺន បានចាប់ឃាត់រត់ពន្ធបង្កងនាគក្រហមជាច្រើនករណី
នគរបាលខេត្ត ឡាងសឺន បានចាប់ឃាត់រត់ពន្ធបង្កងនាគក្រហមជាច្រើនករណី

ចាប់ពី​ឥឡូវ​រហូតដល់​បុណ្យចូលឆ្នាំ​ថ្មី​ ​ឆ្នាំជូត​ ​ទោស័ក​ ​២០២០​ ​គណៈកម្មការ​ដឹកនាំ​លេខ​ ​៣៨៩​ ​បន្តដំណើរ​ការ​យ៉ាង​ខ្លាំង​ក្លា​នូវ​បណ្ដា​ ​វិធានការ​បង្ការ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ ​ចាត់តាំង​ការ​ឃ្លាំមើល​យ៉ាង​ម៉ឺងម៉ាត់​បណ្ដា​ភូមិ​សា​ស្ដ្​រគោល​ដៅ​សំ​ខាន់​ៗ​ ​ដូចជា​៖​ ​ទីរួមស្រុក​ ​ដុង​ដាំង​ ​ឃុំ​ ​ថាញ់ល័រ​ ​និង​ឃុំ​ ​កាវ​ឡូវ​ ​(​ស្រុក​ ​កាវ​ឡុក​)​ ​តំបន់​ឃុំ​ ​តឹន​មី​ ​និង​ ​តឹន​ថាញ់​ ​(​ស្រុក​ ​វ៉ាន់​ឡាង​)​ ​.​.​.​៕​
ឌឹ​ក​ធិញ​ ​-​ ​ក្វាង​យុយ​ ​-​ ​ថា​យ​ធន់​ ​-​ ​ប៊ូយ​យាន់​តឹន
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍