ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង

ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង

ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅស្រុក តឹនគី (ខេត្ត ងេអាន) បាននិងកំពុង តែកែលម្អប្រសើរឡើងយ៉ាងច្បាស់ក្រឡែតអាស្រ័យដោយតួនាទីដ៏សំខាន់របស់ចាស់ភូមិ ប្រធានភូមិជាច្រើន ក្នុងនោះ មានចាស់ភូមិ ទ្រឿងវៀតវ៉ាន់ ជាជនជាតិ ថូ នៅភូមិ ទ្រុងលឿង ឃុំ តឹនស៊ន់។

ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង ảnh 1ក្រុមគ្រួសាររបស់ចាស់ភូមិ ទ្រឿងវៀតវ៉ាន់ តែងតែជាគំរូល្អ នាំមុខក្នុងរាល់ចលនាអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

នៅពេលឃុំមានគោលការណ៍គួបបញ្ចូលដីស្រែដូរក្បាលដី បង្កើតជាវាលស្រែទ្រង់ ទ្រាយធំ គ្រួសាររបស់ចាស់ភូមិ វ៉ាន់ បានឈានមុខស្នើសុំទទួលយកតំបន់ដីខ្សោះជីជាតិដើម្បីដាំដំណាំអំពៅវត្ថុធាតុដើម។

មិនត្រឹមតែបង្កើនប្រាក់ចំណូលឲ្យគ្រួសារប៉ុណ្ណោះទេ ចាស់ភូមិ វ៉ាន់ នៅស្ម័គ្រចិត្តបរិច្ចាគផ្ទៃដីទំហំ ៣០០ ម៉ែត្រការ៉េដើម្បីកសាងជនបទថ្មី ព្រមទាំង គាត់តែងតែរីករាយសប្បាយចិត្តនឹងចែករំលែកបទពិសោធន៍ក្នុងការដាំដំណាំហូបផ្លែ ចិញ្ចឹម បសុសត្វ ជួយក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនមានប្រាក់ចំណូលបន្ថែម ជីវភាពរស់នៅបានកែលម្អជាជំហានៗ។

ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង ảnh 2ជាមួយនឹងរាល់ការរួមវិភាគទានរបស់ខ្លួនចំពោះភូមិ ចាស់ភូមិ ទ្រឿងវៀតវ៉ាន់ ទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងផ្នែក

មិនត្រឹមតែនាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចាស់ភូមិ វ៉ាន់ នៅសហការជាមួយកម្មាភិបាលឃុំលើកទឹកចិត្តបងប្អូនជនជាតិអនុវត្តល្អនូវរាល់គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។

ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង ảnh 3ផ្ដោះប្ដូរបទពិសោធន៍ថែទាំដំណាំហូបផ្លែជាមួយនឹងអ្នកភូមិ

ជាមួយនឹងការរួមវិភាគទានទាំងនោះ របស់ខ្លួន ចាស់ភូមិ វ៉ាន់ មានកិត្តិយសត្រូវបានប្រគល់ជូនប័ណ្ណសរសើរដោយមាន ស្នាដៃឆ្នើមក្នុងការអនុវត្តតួនាទីរបស់អ្នកមានកិត្យានុភាពក្នុងបងប្អូនជនជាតិភាគតិច រួមចំណែកក្នុងបុព្វហេតុកសាងនិងអភិ វឌ្ឍសេដ្ឋកិច្ច - សង្គមខេត្ត ងេអាន ដំណាក់កាលឆ្នាំ ២០១៧ - ២០១៩៕

ហ្វាងតឹម - អានវ៉ាន់ដាត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍