ឆ្ពោះទៅរកទិវាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការបរទេស វៀតណាម - កម្ពុជា៖ ផ្ទេរប្រគល់ប្រព័ន្ធបន្តភ្ជាប់វិជ្ជាពេទ្យពីចម្ងាយជូនមន្ទីរពេទ្យយោធា កម្ពុជា

ទិដ្ឋភាពនៃពិធីធ្វើតេស្តទទួលយកនិងប្រគល់ជូន។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។

នៅក្នុងពិធីធ្វើតេស្តទទួលយក តំណាងរបស់ភាគីទាំងពីរបានពិនិត្យមើលយ៉ាង​ល្អិតល្អន់នូវគុណភាពនៃរូបភាព សំឡេង ប្រព័ន្ធបញ្ជូនទិន្នន័យ វាយតម្លៃប្រព័ន្ធតបតាមតម្រូវការនិងឯកភាពប្រគល់ជូន មន្ទីរពេទ្យ ព្រះ​កេតុមាលា ប្រើប្រាស់។
គណៈប្រតិភូ វៀតណាម មានឯកអគ្គរដ្ឋទូត ថាច់យឺ ឧត្តមសេនីយ៍ត្រី ដូណាំងទិញ អនុប្រធានអគ្គនាយកដ្ឋានភស្តុភារ ប្រធានកិច្ចការនៃក្រសួងការពារជាតិ វៀតណាម និង វរសេនីយ៍ឯក ង្វៀនអាញ់យុង អនុព័ន្ធការពារជាតិ វៀតណាម ប្រចាំការនៅ កម្ពុជា ។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។

ថ្លែងយោបល់នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក លីសុវណ្ណ ក៏ដូចជានាយកមន្ទីរពេទ្យយោធា ១៧៥ ឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យរង បណ្ឌិត ង្វៀនហុងសឺន (ថ្លែងសុន្ទរកថានៅ វៀតណាម) និងឧត្តមសេនីយ៍ត្រី ដូណាំងទិញ​ ក៏សង្កត់ធ្ងន់ថា ការដាក់អោយប្រើប្រាស់នូវប្រព័ន្ធ Telemedicine នឹងរួមចំណែកលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះ​កេតុមាលា និយាយដោយឡែកនិងកងយោធពលខេមរភូមិន្ទ និយាយរួម ទន្ទឹមនឹងនោះ គឺជាតឹកតាងរស់រវើកមួយទៀតសម្រាប់ការរក្សា ពង្រឹងនិងលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
ភាគីខាងកងយោធពលខេមរភូមិន្ទ មានអនុប្រធានអគ្គនាយកដ្ឋានភស្តុភារ និងជាប្រធាននាយកដ្ឋានពេទ្យយោធាឧត្តមសេនីយ៍ឯក គង់សាលី អនុប្រធានអគ្គនាយកដ្ឋានភស្តុភារ នាយកមន្ទីរពេទ្យយោធា ព្រះកេតុមាលា ឧត្តមសេនីយ៍ឯក លីសុវណ្ណ និងមន្រ្តីយោធា គ្រូពេទ្យយោធាជាច្រើននៃមន្ទីរពេទ្យ ព្រះកេតុមាលា។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។

ប្រព័ន្ធ Telemedicine ដោយក្រសួងការពារជាតិ វៀតណាម ​ផ្តល់​ជំនួយអោយមន្ទីរពេទ្យ ព្រះកេតុ មាលា ជាប្រព័ន្ធប្តភ្ជាប់វេជ្ជសាស្ត្រពីចម្ងាយ ជួយបញ្ជូនរូបភាព សំឡេង ទិន្នន័យពិគ្រោះយោបល់ ផ្តោះប្តូរលើបណ្តាញអន​ឡា​ញយ៉ាងឆាប់រហ័ស ទាន់ពេលដើម្បីអោយគ្រូពេទ្យ អ្នកជំនាញនាំមុខគេរបស់មន្ទីរពេទ្យ ១៧៥ ជំនួយការគ្រូពេទ្យយោធាកម្ពុជា ទាំងអស់ធ្វើរោគវិនិច្ឆ័យ ការសង្គ្រោះបន្ទាន់ វះកាត់ ព្យាបាលមានប្រសិទ្ធិភាពបំផុត ធានាសុវត្ថិភាពជូនអ្នកជំងឺ។
តំណាងភាគីទាំងពីរបានចុះហត្ថលេខានៃការផ្ទេរប្រគល់ប្រព័ន្ធនេះ។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។

តាមរយៈប្រព័ន្ធនេះ មន្ទីរពេទ្យ ១៧៥ ក៏បានជំនួយសង្គ្រោះព្យាបាលទាន់ពេលរាប់សិបករណីនៃជំងឺដ៏ស្មុគ្រស្មាញ គ្រោះអាសន្ននៅនឹងស្រុកកោះ ទ្រឿងសា វៀតណាម។
ឧត្តមសេនីយ៍ត្រី ដូណាំងទិញ (ខាងឆ្វេង) អនុប្រធានអគ្គនាយកដ្ឋានភស្តុភារ ប្រគល់លិខិតកំណត់ហេតុតេស្តទទួលយកនិងផ្ទេរប្រគល់ប្រព័ន្ធជាមួយឧត្តមសេនីយ៍ឯក លីសុវណ្ណ នាយកមន្ទីរពេទ្យ ព្រះកេតុមាលា។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។

ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យ ១៧៥ ថែមទាំងទទួលនិងព្យាបាលជូនមន្រ្តីកងយោធពលខេមរភូមិន្ទ ចំនួន ៥០០ រូប។
អេក្រង់ផ្សាយតាមអនឡាញនៃប្រព័ន្ធ Telemedicine។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។
អេក្រង់ផ្សាយតាមអន​ឡា​ញនៃប្រព័ន្ធ Telemedicine។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។ 

ជំនួយដូចខាងលើត្រូវបានចាត់ទុកជាផ្នែកមួយនៃសកម្មភាពដ៏ជាក់ស្តែងទាំងឡាយឆ្ពោះទៅរកការអបអសាទរខួបអនុស្សាវរីយ៍ ៥០​ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម - កម្ពុជា៕
គណៈប្រតិភូទាំងអស់ថតរូបទុកជាអនុស្សាវរីយ៍។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។

ប្រភព៖ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍