ជំងឺបំផ្លាញដំណាំគូលែននៅដំណាច់រដូវកាលនិងវិធានការបង្ការកម្ចាត់

បច្ចុប្បន្ន ស្រុក លុកង៉ាន់ (ខេត្ត បាក់យ៉ាង) មានផ្ទៃដីដាំដុះគូលែនជាង ១៥.០០០ ហិកតា ក្នុងនោះផ្ទៃដីដាំគូលែនតាមស្តង់ដារ VietGAP និង GlobalGAP ទៅដល់ជាង ៧០%
បច្ចុប្បន្ន ស្រុក លុកង៉ាន់ (ខេត្ត បាក់យ៉ាង) មានផ្ទៃដីដាំដុះគូលែនជាង ១៥.០០០ ហិកតា ក្នុងនោះផ្ទៃដីដាំគូលែនតាមស្តង់ដារ VietGAP និង GlobalGAP ទៅដល់ជាង ៧០%

មានធាតុអាកាសក្តៅខ្លាំង ភ្លៀងច្រើន បណ្តាលអោយងាយកើតជំងឺផ្សិតមួយចំនួន បង្កអន្តរាយលើផ្លែគូលែន។ ហេតុដូច្នេះហើយ បើមិនបង្ការកម្ចាត់ឱ្យបានល្អនោះទេនឹងធ្វើអោយទិន្នផលថយចុះគុណភាព ពិបាកលក់ដូរ តម្លៃលក់និងចំណូលរបស់អ្នកដាំគូលែនទាប។

ក្រោយពេលធ្វើសំយោគបទពិសោធន៍របស់បណ្តាក្រុមគ្រួសារដាំគូលែនផ្តល់ចំណូលខ្ពស់ សូមឧទ្ទេសនាមដល់បងប្អូនជនជាតិនូវវិធានការបង្ការ កម្ចាត់ជំងឺបំផ្លាញផ្លែគូលែនមួយចំនួននៅដំណាច់រដូវកាល...

 ១. ជំងឺផ្សិតម្សៅ
- រោគសញ្ញាដែលសង្កេតឃើញ
+ លើផ្លែគូលែនកើតអុចៗ ពណ៌ត្នោត ប្រភេទជ្រាបទឹកពីរបីថ្ងៃក្រោយជំងឺផ្សិតឆ្លងរាលដាលចូលក្នុងសាច់ ផ្លែធ្វើឱ្យសាច់ខូងចុះ ប្រែជាពណ៌សហើយរលួយ។
+ ដំណាក់កាលផ្លែគូលែនទុំ ឈានចូលរដូវប្រមូលផលបើសិនជួបធាតុអាកាសក្តៅហើយហួតហែង ក៏ជំងឺបង្កការអន្តរាយតិច រីឯធាតុអាកាសភ្លៀងច្រើន  មានទឹកសន្សើមធ្លាក់ច្រើននៅពេលយប់និងព្រឹកព្រលឹម សីតុណ្ហភាពចំនួន ២៥ ដល់ ២៧ អង្សាសេគឺ ជំងឺរីកលូតលាស់ខ្លាំង អត្រាផ្លែគូលែនឆ្លងជំងឺខ្ពស់។

ជំងឺបំផ្លាញដំណាំគូលែននៅដំណាច់រដូវកាលនិងវិធានការបង្ការកម្ចាត់ ảnh 1បច្ចុប្បន្ន ស្រុក លុកង៉ាន់ (ខេត្ត បាក់យ៉ាង) មានផ្ទៃដីដាំដុះគូលែនជាង ១៥.០០០ ហិកតា ក្នុងនោះផ្ទៃដីដាំគូលែនតាមស្តង់ដារ VietGAP និង GlobalGAP ទៅដល់ជាង ៧០%

- វិធានការបង្ការកម្ចាត់
ប្រើប្រាស់ថ្នាំ រីដមីល ៧៥ WP ទីលស៊ុបពែរ ៣០០ EC... កំហាប់ចំនួន ២‰ បាញ់បង្ការកម្ចាត់ ជំងឺចំនួន ២ លើក លើកទី ១ មុនពេលប្រមូលផល ប្រហែល ១ ខែ លើកទី ២ ក្រោយលើកទី ១ ពី ១០ ដល់ ១៥ ថ្ងៃ។
២. ជំងឺបាត់ពណ៌ផ្លែគូលែន
- រោគសញ្ញាដែលសង្កេតឃើញ
+ ពេលផ្លែគូលែនទុំ សំបកផ្លែមិនមានពណ៌ក្រហម ពិសេសដាច់ដោយឡែកនិងមិនមានពណ៌តែមួយដូចគ្នា បើសិនជំងឺធ្ងន់ មានអុចពណ៌ខ្មៅៗ លេចឡើងនៅលើសំបកផ្លែ ផ្សិតស៊ីជ្រៅទៅក្នុងសាច់ផ្លែ បណ្តាលអោយរលួយ។
+ ជំងឺកើតឡើងបង្កអន្តរាយខ្លាំង នៅក្នុងលក្ខខណ្ឌ ធាតុអាកាសក្តៅ សើម។
- វិធានការបង្ការកម្ចាត់
+ បាញ់ថ្នាំបង្ការកម្ចាត់ជំងឺដោយថ្នាំមួយក្នុងចំណោមថ្នាំដូចជា៖ Bavistin ៥០FL, Anvil ៥SC, Cacbenzim ៥០០FL... កំហាប់ចំនួន ២ ‰។
+ ដើម្បីធានាសុវត្ថិភាពអនាម័យភោជនាហារ នៅពេលប្រមូលផលផ្លែគូលែនត្រូវធានាដំណាក់កាលនៅផ្ទុកជាតិថ្នាំការពាររុក្ខជាតិ។

ជំងឺបំផ្លាញដំណាំគូលែននៅដំណាច់រដូវកាលនិងវិធានការបង្ការកម្ចាត់ ảnh 2ក្នុងដំណើរការថែទាំនិងប្រមូលផលផ្លែគូលែន បងប្អូនជនជាតិត្រូវធានាបាននូវដំណាក់កាលនៅផ្ទុកជាតិថ្នាំការពាររុក្ខជាតិ

៣. ជំងឺប្រេះផ្លែគូលែន
- រោគសញ្ញាសង្កេតឃើញ
នេះគឺជាជំងឺសរីរសាស្រ្ត កើតឡើងមកតាំងពីពេលសាច់ផ្លែបានដុះពេញគ្រាប់រហូតដល់ប្រមូល ផល។ ផ្លែត្រូវប្រេះច្រើនដោយសារដាក់ជីច្រើន ដាក់ជីយឺត ស្រោចទឹកកំហុកឬក្រោយរលកក្តៅរាំងស្ងួតដំណាំខ្វះទឹកហើយប្រទះភ្លៀងច្រើន ភ្លៀងធំ។ មូលហេតុគឺដោយសារការរីកលូតលាស់នៃសាច់លឿនរហ័សធៀបជាមួយការរីកលូតលាស់នៃសំបកផ្លែធ្វើអោយប្រេះសំបក។
- វិធានការបង្ការកម្ចាត់
មិនត្រូវដាក់ជីចិញ្ចឹមផ្លែយឺត មិនដាក់ជីចិញ្ចឹម ផ្លែដោយមានបរិមាណជីច្រើនពេក ធានាអោយ ដំណាំមានសំណើមគ្រប់គ្រាន់ សម្រួលទឹកស្រោច ស្រព ជារឿយៗ៕

អនុវត្តដោយ៖ ប៊ូយ វ៉ាន់វៀន - ទុងឡឹម - យ៉ាញ់ឡាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍