ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម

នៅតាមភូមិនានារបស់បងប្អូនជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) របរត្បាញសំពត់សង្កិមប្រពៃណីត្រូវបាត់បង់ច្រើនឆ្នាំមកហើយ។ ឆ្នាំ ២០១៨ ក្រុមតម្បាញសំពត់សង្កិមឃុំ ហ្វាបាក់ រួមមានស្ត្រីជនជាតិ កឺទូ ចំនួន ២០ នាក់ត្រូវបានបង្កើតឡើងជាមួយនឹងបំណងប្រាថ្នាចង់ស្តាររបរតម្បាញប្រពៃណីរបស់បុព្វបុរសឡើងវិញ។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម ảnh 1ដោយសារត្បាញដោយហត្ថកម្ម ចំណាយពេលវេលាច្រើន ម៉្លោះហើយតម្លៃផលិតផលខ្ពស់គួរសម អ្នកត្បាញរំពឹងទទួលបានការជួយឧបត្ថម្ភខាងការលក់ចេញនូវផលិតផល

បន្ទាប់ពីបានគណៈកម្មាធិការប្រជាជនឃុំ ហ្វាបាក់ បើកថ្នាក់បង្ហាត់បង្រៀនវិជ្ជាជីវៈមកទល់បច្ចុប្បន្ននេះ បងប្អូនស្ត្រីទាំងអស់ក្នុងក្រុមតម្បាញសំពត់សង្កិមសុទ្ធ តែត្បាញបានយ៉ាងស្ទាត់ជំនាញ ធ្វើបានផលិតផលផ្សេងៗ មានគុណភាពល្អ។ យោងតាមបងស្រី ឌិញធីទីន នៅភូមិ យ៉ាងប៊ី ឃុំ ហ្វាបាក់ការត្បាញសំពត់សង្កិមមិនងាយស្រួលទេ ចំណាយពេលវេលានិងកម្លាំងពលកម្មយ៉ាងច្រើន។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម ảnh 2ក្បូរច្បាច់រចនាពិសេសដាច់ដោយឡែកនៅលើផលិតផលសំពត់សង្កិមរបស់ជនជាតិ កឺទូ

ដំបូងបង្អស់ ត្រូវជ្រើសរើសពណ៌ហើយរមូរអំបោះតាមប្រភេទនីមួយៗ  អោយទៅជាហុងធំមូល បន្ទាប់មក លាតបន្តឹងអំបោះមួយសរសៃៗ លើបន្ទះឈើទាំងឡាយនៃកីតម្បាញ អាស្រ័យទៅតាមប្រភេទក្បាច់រចនាផ្សេងៗ គ្នានឹងមានវិធីចម្រុះពណ៌នៃសរសៃអំបោះខុសៗ គ្នា។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម ảnh 3បងស្រី ឌិញធីទីន នៅភូមិ យ៉ាងប៊ី ឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) ត្រេកអរយ៉ាងខ្លាំងព្រោះបានរៀនឡើងវិញពីមុខរបរត្បាញសំពត់សង្កិមប្រពៃណីរបស់បុព្វបុរសដែលត្រូវបាត់បង់ពីមុនមកនេះ

ចុងក្រោយបង្អស់គឺដំណាក់កាលត្បាញអំបោះម្ដងមួយសរសៃៗ ដើម្បីបង្កើតជាផ្ទាំងសំពត់។ ជាមធ្យម មនុស្សម្នាក់ត្រូវចំណាយពេលវេលាពី ១០ ដល់ ១៥ ថ្ងៃទើបត្បាញរួចរាល់សំពត់មួយផ្ទាំង។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម ảnh 4ផលិតផលសំពត់សង្កិមប្រពៃណីរបស់ជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង ត្រូវបានដាក់តាំង ឧទ្ទេសនាមនៅសារមន្ទីរ ដាណាំង

របរត្បាញសំពត់សង្កិមរបស់ជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ កំពុងតែត្រូវបានស្តារឡើងវិញ។ យ៉ាងណាមិញដើម្បីអាចនឹងបន្តដំណើរការនិងអភិវឌ្ឍ ត្រូវការចាំបាច់ណាស់នូវការយកចិត្តទុកដាក់របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បណ្ដាអាជីវកម្មដើម្បីស្វែងរកទីផ្សារអោយផលិតផល៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍