ជនជាតិ សេដាំង អភិរក្សអត្តសញ្ញាណវប្បធម៌

ជនជាតិ សេដាំង អភិរក្សអត្តសញ្ញាណវប្បធម៌

សំដៅអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ សេដាំង ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ខភាគនិងអាជ្ញាធរស្រុក ទូមឺរ៉ុង (ខេត្ត កន ទុម) បានមានដំណោះស្រាយទាន់ពេលនិងសមស្របជាច្រើន។

ជនជាតិ សេដាំង អភិរក្សអត្តសញ្ញាណវប្បធម៌ ảnh 1
ស្រុក ទូមឺរ៉ុង (ខេត្ត កនទុម) ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារស្រាវជ្រាវ ស្តារឡើងវិញនូវពិធីបុណ្យប្រពៃណីផ្សេងៗ របស់បងប្អូនជនជាតិ សេដាំង

ទន្ទឹមនឹងការចាត់តាំងជាប្រចាំនូវបណ្ដាសកម្មភាពប្រគំគងឃ្មោះ សម្តែងឧបករណ៍ភ្លេងជនជាតិ ប្រឡងបណ្ដាលំនាំចម្រៀងប្រជាប្រិយ ចង្វាក់របាំប្រជា ប្រិយ... ការិយាល័យវប្បធម៌ឃោសនាការស្រុកថែមទាំង សហការជាមួយការិយាល័យ បេតិកភណ្ឌ (មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត កនទុម) ចាត់តាំងការស្វះស្វែងស្រាវជ្រាវបណ្តាពិធីបុណ្យ (មានជាង ១២ ពិធីបុណ្យ) ប្រមែប្រមូលគងឃ្មោះបានជិត ១១០ ឈុត ក្នុងនោះ មានគងឃ្មោះដ៏មានតម្លៃ ២ ឈុត។ 

ជនជាតិ សេដាំង អភិរក្សអត្តសញ្ញាណវប្បធម៌ ảnh 2
បណ្តាសកម្មភាពវប្បធម៌ដូចជាបោះតង់ដុតភ្នក់ភ្លើង វាយគងឃ្មោះ រាំស្វង... ត្រូវបានបងប្អូនជនជាតិ សេដាំង ចាត់តាំងឡើងជារឿយៗ

ស្រុកក៏បានចលនាបងប្អូនជនជាតិ សេដាំង រក្សានិងស្តារឡើងវិញនូវផ្ទះរ៉ុងប្រពៃណីបានចំនួន ៧១ ខ្នងនៅ ៩១ ភូមិ...។

ជនជាតិ សេដាំង អភិរក្សអត្តសញ្ញាណវប្បធម៌ ảnh 3

បងប្អូនជនជាតិ សេដាំង នៅឃុំ ម៉ាំងរី ស្រុក ទូមឺរ៉ុង (ខេត្ត កនទុម) ថែរក្សារបរតម្បាញប្រពៃណី

នៅពេលខាងមុខ ស្រុក ទូមឺរ៉ុង នឹងបន្តជំរុញយ៉ាងខ្លាំងក្លាការងារ ស្រាវជ្រាវស្តារឡើងវិញនូវបណ្តាពិធីបុណ្យប្រពៃណី ចាត់តាំងបង្ហាត់បង្រៀនពីសិល្បៈគងឃ្មោះ ប្រើប្រាស់ឧបករណ៍តន្រី្តជនជាតិ បណ្ដាលំនាំចម្រៀងប្រជាប្រិយ ចង្វាក់របាំប្រជា ប្រិយ ព្រមទាំងចលនាបងប្អូនជនជាតិ សេដាំង ចូលរួម ដោយសកម្មក្នុងការងារអភិរក្សនិងពង្រីកនូវរាល់តម្លៃវប្បធម៌ប្រពៃណី៕

វ៉ាន់ភឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍