ជនជាតិ ​អាម៉េរិក ៣ រូប​ឈ្នះ​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ចំពោះ​ការងារ​លើ​ភាព​ក្រីក្រ

ជនជាតិ ​អាម៉េរិក ៣ រូប​ឈ្នះ​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ចំពោះ​ការងារ​លើ​ភាព​ក្រីក្រ
ឌូផ្លូ សាស្ត្រាចារ្យ អាម៉េរិក កាត់ បារាំង ធ្លាប់បានបម្រើជាទីប្រឹក្សារបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ លោកស្រីទទួលរង្វាននេះជាមួយ ស្វាមី ដើមកំណើតឥណ្ឌា លោក អាប៊ីជីត បានឺជី និងសហសេវិក អាម៉េរិក ម៉ៃឃើល ក្រេមឺ ចំពោះ "វិធីពិសោធន៍របស់គេដើម្បីសម្រាលភាពក្រីក្រសកល"។
ឌូផ្លូ និង ស្វាមី ដើមកំណើតឥណ្ឌា លោក អាប៊ីជីត បានឺជី (ឆ្វេង) និងសហសេវិក អាម៉េរិក ម៉ៃឃើល ក្រេមឺ
ឌូ​ផ្លូ​ ​និង​ ​ស្វាមី​ ​ដើមកំណើត​ឥណ្ឌា​ ​លោក​ ​អា​ប៊ី​ជី​ត​ ​បានឺ​ជី​ ​(​ឆ្វេង​)​ ​និង​សហសេវិក​ ​អាម៉េរិក​ ​ម៉ៃ​ឃើល​ ​ក្រេមឺ​
​រាជបណ្ឌិត​សភា​ ​ស៊ុយអែត​ ​ខាង​វិទ្យាសាស្ត្រ​ ​ដែល​ជា​អង្គការ​ផ្តល់​រង្វាន់​នេះ​បាន​និយាយ​ថា​ ​"​ជ័យលាភី​ឆ្នាំនេះ​ ​បាន​ដាក់ចេញ​មធ្យោបាយ​ថ្មី​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ​គួរ​អោយ​ជឿ​ទុកចិត្ត​អំពី​វិធី​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ​សកល​។​ មនុស្ស​ជាង​ ​៧០០​ ​លាន​នាក់​នៅ​រស់​ដោយ​ពឹង​លើ​ប្រាក់ចំណូល​ទាប​ខ្លាំង​និង​ក្មេង​ប្រមាណ​ ​៥​ ​លាន​នាក់​ក្រោម​អាយុ​ ​៥​ ​ឆ្នាំ​នៅ​ស្លាប់​រៀងរាល់​ឆ្នាំ​ពី​ជំងឺ​ ​ដែល​អាច​ទប់ស្កាត់​បាន​"​។​
 
​ជន​ទាំង​ ​៣​ ​បាន​រក​ឃើញ​វិធី​មានប្រសិទ្ធភាព​នៃ​ការ​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ​ ​ដោយ​បំបែក​បញ្ហា​ពិបាក​ធំ​ណា មួយ​ទៅជា​បញ្ហា​តូច​ៗ ​ដែល​អាច​គ្រប់គ្រង​បាន​ជាង​និង​បន្ទាប់មក​ឆ្លើយតប​តាមរយៈ​ការងារ​នៅ​តាម​ទីកន្លែង​ជាក់ស្តែង​។​
 
​ឌូ​ផ្លូ​ ​ជា​ស្ត្រី​ទី​ ​២​ ​ដែល​បាន​ទទួល​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ក្នុងរយៈពេល​ ​៥០​ ​ឆ្នាំ​មកនេះ​ ​បន្ទាប់ពី​ស្ត្រី​ ​អាម៉េរិក​ ​អេ​លី​ណ័រ​ ​អូ​ស្ត្​រូម​ ​ទទួល​វា​នៅ​ឆ្នាំ​ ​២០០៩​។​ ​បានឺ​ជី​ ​និង​ ​ឌូ​ផ្លូ​ ​ជា​សាស្ត្រា​ចារ្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​ម៉ា​សា​ជូ​សេត​ ​រី​ឯ​លោក​ ​ក្រេមឺ​ ​ជា​សាស្ត្រា​ចារ្យ​នៅ​កល​វិទ្យាល័យ​ ​ហា​វឺ​ត​។​
 
​ឌូ​ផ្លូ​ ​មានឈ្មោះបោះសម្លេង​ដោយសារ​ការសិក្សា​ស្រាវជ្រាវ​ ​ជាមួយ​ស្វាមី​អំពី​សហគមន៍​ក្រីក្រ​នៅ​ប្រទេស​ ​ឥណ្ឌា​និង​ ​អាហ្វ្រិក​ ​ដោយ​ស្វះស្វែង​ថ្លឹងថ្លែង​អំពី​ផល​នៃ​គោលនយោបាយ​ ​ដូចជា​លើកទឹកចិត្ត​គ្រូបង្រៀន​អោយ​ខិតខំ​បំពេញការងារ​ ​ឬ​វិធា​នា​ការ​ផ្តល់​អំណាច​ដល់​ស្ត្រី​។​
 
​ការពិសោធន៍​របស់​លោកស្រី​ ​ដែល​បាន​ភ្ជាប់​ទៅ​ការសាកល្បង​ឱសថ​តាម​គ្លីនិក​ ​គឺ​ស្វះស្វែង​កំណត់​អត្តសញ្ញាណ​និង​បង្ហាញថា​ តើ​ការ​វិនិយោគ​ណាមួយ​មាន​តំលៃ​សមនឹង​ធ្វើ​ ​និង​មានផល​ធំ​បំផុត​លើ​ការរស់នៅ​របស់​អ្នក​អត់ឃ្លាន​បំផុត​។​
ប្រធានាធិបតី​ ​បារាំង​ ​លោក​ ​អេម​ម៉ា​នុយ​អែល​ ​ម៉ា​ក្រុង​ ​បាន​អបអរ​ការ​ប្រគល់​រង្វាន់​ណូបែល​នេះ​ចំពោះ​ ​ឌូ​ផ្លូ​ ​ដោយ​លោក​បាន​សរសេរ​បង្ហោះ​ថា​ ​"​ការងារ​របស់​លោកស្រី​បង្ហាញថា​ ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​ផ្នែក​នេះ​ ​អាច​ផ្តល់​ផល​រឹងមាំ​មួយ​លើ​សុខុមាលភាព​របស់​មនុស្សជាតិ​"​។​

​លោក​ ​បានឺ​ជី​ ​បាន​និយាយ​ថា​ រដ្ឋាភិបាល​នានា​មិនបាន​យកចិត្ត​ទុកដាក់​ខ្លាំង​អំពី​ការ​ប៉ះពាល់​បណ្តាល​មក​ពី​សក​លូ​បនី​យក​ម្ម​ទេ​ដោយសារ​ ​"​គោលនយោបាយ​សម្រាប់​ឆ្លើយតប​ចំពោះ​ការឈឺចាប់​បង្កឡើង​ពី​សក​លូ​បនី​យក​ម្ម​ ​មិន​គ្រប់គ្រាន់​និង​ច្រើនតែ​ខុស​ទិស​ថែមទៀត​"​។​
​បានឺ​ជី​ ​ដែល​ជា​អ្នកចូលចិត្ត​រិះគន់​នាយក​រដ្ឋមន្ត្រី​ ​ឥណ្ឌា​ ​ម៉ូ​ឌី​ ​បាន​និយាយ​ថា​ ​លោក​រីករាយ​ដែល​ការសិក្សា​ស្រាវជ្រាវ​របស់​លោក​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លះ​។​
 
​ជា​កូន​អ្នកសេដ្ឋកិច្ច​ ​លោក​ ​បានឺ​ជី​ ​បាន​ធំ​ដឹងក្តី​នៅ​ក្រុង​ ​កុល​កា​តា​ ​នៅ​ ​ឥណ្ឌា​ខាងកើត​។​ ​លោក​ជា​អ្នកចូលចិត្ត​រិះគន់​នាយក​រដ្ឋមន្ត្រី​ ​ឥណ្ឌា​ ​ណា​រេ​នដ្រា​ ​ម៉ូ​ឌី​។​ ​

មុន​ការបោះឆ្នោត​ឆ្នាំនេះ​ដែល​នាំ​អោយ​ ​ម៉ូ​ឌី​ ឈ្នះ​បាន​អាណត្តិ​ទី​ ​២​ ​លោក​ ​បានឺ​ជី​ ​បាន​ណែនាំ​អោយ​គណ បក្ស​សមាជ​ ​ដែល​ជា​បក្ស​ប្រឆាំង​ ​អោយ​ដាក់ចេញ​ផែនការ​ធានា​ចំណូល​គោល​សំរាប់​ជន​ក្រីក្រ​បំផុត​រាប់​សិប​លាន​នាក់​នៅ​ ​ឥណ្ឌា​។​
 
​ចំណែក​សាស្ត្រា​ចារ្យ​ ​ម៉ៃ​ឃើល​ ​ក្រេមឺ​ ​បាន​ប្រើ​បទពិសោធន៍​នៅ​ទីកន្លែង​ជាក់ស្តែង​របស់​លោក​ដើម្បី​សាក ល្បង​អន្តរាគមន៍​ធ្វើអោយ​ប្រសើរ​ឡើង​ការងារ​តាម​សាលារៀន​នៅ​ ​កេនយ៉ា​ ​ខាងលិច​។​ ​លោក​ក៏បាន​ជួយ​បង្កើត​កម្មវិធី​ចែក​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​នៅក្នុង​ពិភព​កំពុង​អភិវឌ្ឍន៍​។​
 
​សូម​បញ្ជាក់​ថា​ ​មិន​ដូច​រង្វាន់​ណូបែល​ផ្សេង​ៗ​ ទេ​ ​រង្វាន់​ណូបែល​សេដ្ឋកិច្ច​នេះ​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​នៃ​រង្វាន់​នេះ​ ​គឺ​អ្នកធ្វើ​ទាន​និង​អ្នកច្នៃប្រឌិត​រំសេវ​គ្រាប់បែក​ ​អាល់​ហ្វ្​រេ​ត​ ​ណូបែល​ ​ទេ​។​ ​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៦៨​ ​ដើម្បី​កត់សម្គាល់​ខួប​ទី​ ​៣០០​ ​របស់​ធនាគារ​កណ្តាល​ស្វីស​ ​និង​ត្រូវ​បាន​ចាប់ផ្តើម​ប្រគល់​ដំបូង​នៅ​ឆ្នាំ​ ​១៩៦៩​។​

​រង្វាន់​ណូបែល​មួយ​ៗ​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ​៩​ ​លា​នក្រូ​ណឺ​ ​ស៊ុយអែត​ ​(​៩១៤.០០០​ ​ដុល្លារ​)​ ​និង​ត្រូវ​ចែក​គ្នា​ ​បើ​មានជ័យ​លាភី​លើស​ពី​ម្នាក់​ក្នុង​វិ​ស័យ​មួយ​ៗ​៕​
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ យ៉ាញ់លើយ

អ្នកប្រហែលជាចាប់អារម្មណ៍