ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់

ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់

ថ្ងៃទី ១០ ខែ ឧសភា ការិយាល័យប្រចាំការនៃគណៈកម្មាធិការមជ្ឈិមដឹកនាំពីការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិសំណូមពរដល់គណៈកម្មការដឹកនាំបញ្ជាការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិនិងស្វែងរកសង្គ្រោះនៃខេត្តទាំង ១០ ត្រូវ រងការខូចខាតដោយសារភ្លៀង ខ្យល់គួច រន្ទះពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែ ឧសភា ត្រូវរួសរាន់ជួយប្រជាជននិងសហគមន៍ជម្នះនឹងផលវិបាកនៃគ្រោះធម្មជាតិនិងលំនឹងជីវភាពរស់នៅ។

ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់ ảnh 1តំណាងប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម និងឃុំ ហុងថាយ (ខេត្ត ធឿធៀន - ហ្វេ) អញ្ជើញមកសួរសុខទុក្ខគ្រួសារត្រូវរងការខូចខាតផ្ទះសម្បែង
ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់ ảnh 2ប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម កងទ័ពការពារព្រំដែនខេត្ត ធឿធៀន - ហ្វេ ប្រមូលផ្ដុំកម្មាភិបាល យុទ្ធជនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីជួយប្រជាជននៅឃុំ ហុងថៃ ស្រុក អាលឿយ ជួសជុលផ្ទះសម្បែង ឆាប់លំនឹងជីវភាពរស់នៅបន្ទាប់ពីមានភ្លៀង ខ្យល់គួចខ្លាំងនាល្ងាចថ្ងៃទី ៩ ខែ ឧសភា
ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់ ảnh 3អនុវិទ្យាល័យ តឹនគឿង ស្ថិតនៅទីក្រុង ថាយង្វៀន (ខេត្ត ថាយង្វៀន) រងការខូចខាតយ៉ាងដំណំ
ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់ ảnh 4ភ្លៀងខ្យល់គួចបណ្ដាលអោយខូចប្រព័ន្ធបញ្ជូនអគ្គិសនីនិងខ្សែកាបព័ត៌មាននៅលើភូមិសាស្រ្តស្រុក កឹមឃេ (ភូ -ថ)
ជួយឧបត្ថម្ភប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិយ៉ាងរួសរាន់ ảnh 5

ភ្លៀងមានទាំងខ្យល់គួចមួយមេដែលកើតឡើងកាលពីយប់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២០ នៅខេត្ត ថាយង្វៀន ធ្វើអោយផ្ទះប្រជាជនជាង ៥០០ ខ្នងត្រូវរបើកដំបូល សាលារៀន លំនៅដ្ឋាន បង្គោលភ្លើង ដំណាំហូបផ្លែនិងបន្លែបង្ការជាច្រើនត្រូវខូចខាតយ៉ាងដំណំ 

យោងតាមរបាយការណ៍ភ្លាមៗ ពីខេត្តទាំងនោះ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែ ឧសភា ភ្លៀង ខ្យល់គួច រន្ទះនៅខេត្តទាំង ១០ គឺ៖ ហាយ៉ាង ឡាវកាយ កាវបាំង សឺនឡា អៀនបាយ ថាយង្វៀន បាក់កាន ហ្វាប៊ិញ ភូ - ថ និង ងេអាន បានបណ្តាលអោយមនុស្សម្នាក់ស្លាប់នៅខេត្ត ភូ - ថ ១៧ នាក់ត្រូវរងរបួស ផ្ទះ ៤៦ ខ្នងត្រូវបាក់រលំ ផ្ទះ ៧.៧៥១ ខ្នងត្រូវរបើកដំបូល ខូចខាត ដំណាំស្រូវនិងបន្លែបង្កា ១.៧០៥ ហិកតា ត្រូវបាក់រលំ ដំណាំហូបផ្លែ ៤៨ ហិកតានិងដើមឈើឧស្សាហកម្ម ៩៤២ ហិកតាត្រូវដួលរលំ បក្សីស្រុក ៣.៦៥០ ក្បាលត្រូវងាប់ ត្រី ៣,៦ តោនត្រូវ ខូចខាត។ ក្រៅពីនេះ មានទីស្នាក់ការ គណៈកម្មាធិការប្រជាជនឃុំចំនួន ២ និងសាលារៀនចំនួន ៨៣ ខ្នងត្រូវរបើកដំបូល៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍