ជីវភាពថ្មីនៅភូមិយុវជនកសាងអាជីព អៀឡូប

ពីព្រៃស៊ុបទ្រុបគ្មានមនុស្សរស់នៅ មកទល់បច្ចុប្បន្ននេះ បណ្តាញអគ្គិសនីនិងផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួលដល់ក្រុមគ្រួសារនីមួយៗ នៅភូមិយុវជនកសាងអាជីព អៀឡូប
ពីព្រៃស៊ុបទ្រុបគ្មានមនុស្សរស់នៅ មកទល់បច្ចុប្បន្ននេះ បណ្តាញអគ្គិសនីនិងផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួលដល់ក្រុមគ្រួសារនីមួយៗ នៅភូមិយុវជនកសាងអាជីព អៀឡូប

ត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ រៀបចំដាក់ដំណើរការអនុវត្តន៍នៅឆាំ្ន ២០០៦ ដោយមានទឹកប្រាក់វិនិយោគសរុបជិត ២៥ ពាន់ លានដុងនោះ ក្រោយរយៈពេល ១៥ ឆ្នាំកកើតភូមិយុវជនកសាងអាជីព អៀ ឡូប (ភូមិ អៀឡូប) បានប្រែមុខមាត់ថ្មីដោយមានផ្ទះសម្បែងដ៏ធំទូលាយជាច្រើនខ្នង ផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួល ជនជាតិជាបងប្អូនចំនួន ៩ បានសាមគ្គីរួមគា្នអភិវឌ្ឍសេដ្ឋកិច្ច។

ជីវភាពថ្មីនៅភូមិយុវជនកសាងអាជីព អៀឡូប ảnh 1ពីព្រៃស៊ុបទ្រុបគ្មានមនុស្សរស់នៅ មកទល់បច្ចុប្បន្ននេះ បណ្តាញអគ្គិសនីនិងផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួលដល់ក្រុមគ្រួសារនីមួយៗ នៅភូមិយុវជនកសាងអាជីព អៀឡូប

ស្ថិតនៅចម្ងាយពីគណៈកម្មាធិការប្រជាជនឃុំ អៀឡូប ស្រុក អ៊ាអាស៊ុប (ខេត្ត ដាក់ឡាក់) ប្រមាណជា ២០ គីឡូម៉ែត្រ គម្រោងភូមិ អៀឡូប ជាទីកន្លែងទាក់ទាញយុវជនជាច្រើនមកចាប់ផ្តើមអាជីពកសាងជីវភាពថ្មី។

ពេលទើបតែបង្កើតឡើងថ្មី កន្លែងនេះគ្រាន់តែជាតំបន់ដីមួយដែលគ្មានមនុស្សរស់ នៅ គ្មានផ្លូវថ្នល់ អគ្គិសនី ទឹកប្រើប្រាស់។

ជីវភាពថ្មីនៅភូមិយុវជនកសាងអាជីព អៀឡូប ảnh 2ប្រជាជននៅភូមិយុវជនកសាងអាជីព អៀឡូប អនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការបង្កបង្កើនផលដើម្បីពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

អាស្រ័យដោយការគាស់រានដីនិងភាពស្វិតស្វាញនៃកម្លាំងយុវជនវ័យក្មេង ភូមិ អៀ ឡូប នាពេលបច្ចុប្បន្ននេះ បានមានផ្លូវគមនាគមន៍ប្រវែង ១៤ គឺឡូម៉ែត្រ បណ្ដាញអគ្គិសនីតង់ស្យុងមធ្យមនិងទាបចំនួន ១៧ គីឡូម៉ែត្រ អណ្តូងស្នប់ចំនួន ៧០ អាងស្តុកទឹកស្អាតចំនួន ១២០ មានសាលារៀន មណ្ឌលសុខភាព... និងប្រជាជនចំនួន ១៥៣ គ្រួសារដោយមានមនុស្សចំនួន ៦៥៤ នាក់។

ជីវភាពថ្មីនៅភូមិយុវជនកសាងអាជីព អៀឡូប ảnh 3មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ពិនិត្យវាយតម្លៃទទួលស្គាល់ទម្រង់រូបភាពដាំដើមធ្មៃនៅភូមិយុវជនកសាងអាជីព អៀឡូប

ពេលជ្រើសរើសផ្តើមអាជីពនៅទីនេះ ក្រុមគ្រួសារប្រជាជននីមួយៗ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ លានដុង ដីលំនៅឋានចំនួន ៥០០ ម៉ែត្រនិងដីបង្កបង្កើនផលចំនួន ១,៥ ហិកតា។

ដោយបានផ្សារភ្ជាប់ជាមួយនឹងគម្រោងភូមិ អៀឡូប តាំងពីប៉ុន្មានថ្ងៃដំបូងនោះ បង ហ្វាងក្វឹកបាវ អនុប្រធានការិយាល័យសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ដាក់ឡាក់ បានវាយតម្លៃថា៖ ភូមិ អៀឡូប សម្រេចគោលដៅដែលបានដាក់ចេញប្រហែល ៩០% ហើយ។

ជីវភាពថ្មីនៅភូមិយុវជនកសាងអាជីព អៀឡូប ảnh 4ព្រៃវ័ណ្ឌព័ទ្ធចិញ្ចឹមការពារនៅភូមិយុវជនកសាងអាជីព អៀឡូប

ប្រជាជនបានចេះរបៀបដាំប្រភេទរុក្ខជាតិផ្សេងៗ ដែលមានឧត្តមភាពដើម្បីក្លាយជាអ្នកមាន ប្អូនៗ កុមារទទួលបានការថែទាំ សិក្សារៀនសូត្រគ្រប់គ្រាន់៕

អត្ថបទនិងរូបថត៖  ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍