ជឿ​អត់ថា ដង្កូវ​នេះ​អាច​ជួយ​ដល់​បរិស្ថាន​បាន​យ៉ាងច្រើន?

ជឿ​អត់ថា ដង្កូវ​នេះ​អាច​ជួយ​ដល់​បរិស្ថាន​បាន​យ៉ាងច្រើន?

តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ដង្កូវពិសេសនេះ ដែលអាចស៊ីប្លាស្ទិកបានមានភាពល្បីល្បាញក្នុងឆ្នាំ ២០១៧ នៅពេលដែលអ្នកស្រាវជ្រាវបានរកឃើញថា ដង្កូវអាចមានសក្តានុពលក្នុងការជួយដោះស្រាយបញ្ហាបរិស្ថានដ៏ស្មុគស្មាញបំផុតមួយរបស់ពិភពលោក គឺកាកសំណល់ប្លាស្ទិក។ សត្វនេះ អាចរំលាយប្លាស្ទិកបានមិនថា ដបជ័រ ឬប្លាស្ទិករឹងៗ ពិបាករំលាយនោះទេ ។ វាអាចរំលាយបានទាំងអស់ ជាពិសេសប្លាស្ទិកដែលកំពុងចាល់នៅគំនរសំរាម និងសមុទ្រ។

ជឿ​អត់ថា ដង្កូវ​នេះ​អាច​ជួយ​ដល់​បរិស្ថាន​បាន​យ៉ាងច្រើន? ảnh 1
ជឿ​អត់ថា ដង្កូវ​នេះ​អាច​ជួយ​ដល់​បរិស្ថាន​បាន​យ៉ាងច្រើន? ảnh 2

ឥឡូវនេះ អ្នកវិទ្យាសាស្ត្រមានការយល់ដឹងកាន់តែច្បាស់ អំពីរបៀបដែលសត្វដង្កូវនេះ អាចរំលាយប្លាស្ទិកបាន។ ពោលគឺគេឃើញមានបាក់តេរីនៅក្នុងពោះវៀនរបស់ដង្កូវដែលធ្វើឱ្យប្លាស្ទិករលាយ។

ការរកឃើញនេះ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of Royal Society B កាលពីថ្ងៃអង្គារ ដែលមានប្រសិទ្ធិភាពក្នុងការដោះស្រាយកាកសំណល់ប្លាស្ទិក។

លោក Christophe LeMoine សាស្ត្រាចារ្យរង និងជាប្រធានជីវវិទ្យានៅសាកលវិទ្យាល័យ Brandon ប្រទេសកាណាដា បានមានប្រសាសន៍ថា៖ "យើងបានរកឃើញថា ដង្កូវនេះមានបាក់តេរីម្យ៉ាងដែលអាចបម្លែងប្លាស្ទិកបានយ៉ាងមានប្រសិទ្ធភាព"។ សត្វជាច្រើនត្រូវបានគេគិតថា មានបាក់តេរីប្រភេទនេះ ហើយវាដើរតួយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថានរបស់ពិភព លោក៕

ដកស្រង់និងកែសម្រួលពីកោះសន្តិភាពដោយ៖ ជ័យពិសិដ្ឋ

អ្នកប្រហែលជាចាប់អារម្មណ៍