ឈានឡើងពីទម្រង់រូបភាព ចំការ - ស្រះ - ព្រៃ

ឈានឡើងពីទម្រង់រូបភាព ចំការ - ស្រះ - ព្រៃ
គ្រួសារលោក យ៉ាង បច្ចុប្បន្ននេះមានស្រះចិញ្ចឹមត្រីយកសាច់ជិត ១,៥ ហិកតា
គ្រួសារលោក យ៉ាង បច្ចុប្បន្ននេះមានស្រះចិញ្ចឹមត្រីយកសាច់ជិត ១,៥ ហិកតា  
លោក យ៉ាង ណែនាំបងបូ្អនពីបចេក្ច ទេសដាំនិងជើ្រសរើសពូជសាគូ
លោក យ៉ាង ណែនាំបងបូ្អនពីបចេក្ច ទេសដាំនិងជើ្រសរើសពូជសាគូ

កសិដ្ឋានរបស់គ្រួសារលោក យ៉ាង មានទំហំជិត ២០ ហិកតា ក្នុងនោះជាង ១០ ហិកតាដាំដើមរុក្ខជាតិសំរាប់យកឈើដូចជា៖ ដើម Dổi (Michelia mediocris Dandy) ដើមម៉ៃសាក់ ដើមអាកាស្យា ដើម Xoan ដើមធ្នុងក្រអូបដែលរៀបនឹងប្រមូលផល ១ ហិកតា ដាំដើមឈើហូបផ្លែ ជិត ១,៥ ហិកតា ស្រះចិញ្ចឹមត្រីយកសាច់និងព្រលែងត្រីពូជព្រមជាមួយនឹងប្រព័ន្ធទ្រុងក្រោលរឹងមាំចិញ្ចឹមក្របី ជ្រូក មាន់...
ចំការដើមឈើហូបផ្លែនៅក្នុងបរិវេណកសិដ្ឋានរបស់គ្រួសារលោក យ៉ាង
ចំការដើមឈើហូបផ្លែនៅក្នុងបរិវេណកសិដ្ឋានរបស់គ្រួសារលោក យ៉ាង

ក្រៅពីចំការ-ស្រះ-ព្រៃ នៅឆ្នាំ ២០១៣ គ្រួសារលោកបានវិនិយោគជាង ១ ពាន់លានដុងដើម្បីដំឡើងប្រព័ន្ធម៉ាស៊ីនកែច្នៃម្សៅមើមសាគូ។ ក្នុងឆ្នាំដំបូងផលិតម្សៅបានជាង ២០០ តោន។ ដើម្បីមានវត្ថុធាតុដើមផលិតដោយស្ថិតស្ថេរ គាត់បានផ្គត់ផ្គង់អោយជិត ១០០ គ្រួសារប្រជាជននៅម្ដុំទីរួមខេត្តនូវពូជដើមសាគូដោយឥតគិតថ្លៃព្រមទាំងណែនាំបច្ចេកទេសដាំនិងប្រមូលទិញផលិតផលផងដែរ។
ពិនិត្យមើលគុណភាពពោតបន្ទាប់ពីប្រមូលផល
ពិនិត្យមើលគុណភាពពោតបន្ទាប់ពីប្រមូលផល
ជាកសិករព្យាយាមនឹងការងារ លោក យ៉ាង មិនត្រឹមតែចេះធ្វើមានប៉ុណ្ណោះទេ គឺថែមទាំងសកម្មចូលរួមសកម្មភាពសង្គម លើកទឹកចិត្តបណ្តាសមាជិកនៃសមាគមកសិករអភិវឌ្ឍសេដ្ឋកិច្ចកសិដ្ឋាន រួមចំណែកជម្រុញខ្លាំងក្លានូវការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានទៀតផង៕

អ្នកប្រហែលជាចាប់អារម្មណ៍