ដំណាំឫស្សីសាងម៉ុន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ខ្ពស់នៃខេត្ត ថាញ់ហ្វា

សិប្បកម្មផលិតចង្កឹះធ្វើពីដើមឫស្សី ឫស្សីសាងម៉ុនមួយនៅឃុំ តាមលឺ ស្រុកតំបន់ព្រំដែន ក្វានសឺន
សិប្បកម្មផលិតចង្កឹះធ្វើពីដើមឫស្សី ឫស្សីសាងម៉ុនមួយនៅឃុំ តាមលឺ ស្រុកតំបន់ព្រំដែន ក្វានសឺន

ដើម្បីកែលម្អគុណភាពដំណាំឫស្សីសាងម៉ុន ព្រមទាំងការពារការសឹករេច រឹលដី បំណាក់ ដីនិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតំបន់ខ្ពស់ ខេត្ត ថាញ់ហ្វា បានដាក់ដំណើរការគ្រោងមេអំពីការដាំប្រពលវប្បកម្មនិងស្តារពៃ្រឫស្សីសាងម៉ុនឡើងវិញនៅតាមស្រុកតំបន់ភ្នំទាំង ៧ គឺ៖ ក្វានសឺន ក្វានហ្វា បាធឿក ឡាងចាញ់ កឹមធុយ ង៉ុកឡាក់ និង ធឿងស៊ន់។

ដំណាំឫស្សីសាងម៉ុន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ខ្ពស់នៃខេត្ត ថាញ់ហ្វា ảnh 1សិប្បកម្មផលិតចង្កឹះធ្វើពីដើមឫស្សី ឫស្សីសាងម៉ុនមួយនៅឃុំ តាមលឺ ស្រុកតំបន់ព្រំដែន ក្វានសឺន

ដោយមានថវិកាចំនួន ៥៧,៩ ពាន់លានដុង ក្នុងដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ខេត្ត ថាញ់ហ្វា បានធ្វើការដាំសម្រាប់ស្តារឡើងវិញនិងធ្វើប្រពលវប្បកម្មព្រៃឫស្សីសាងម៉ុនលើផ្ទៃដីទំហំ ១៣.៧៥០ ហិកតា កសាងផ្លូវថ្នល់ថ្មីសម្រាប់រថយន្តប្រវែង ៥៩,៣ គីឡូម៉ែត្រ បើកថ្នាក់ហ្វឹកហ្វឺនបច្ចេក ទេស ចំនួន ២២៩ វគ្គអោយប្រជាជនចំនួន ១៣.៣៩៥ នាក់អំពីបច្ចេកទេសថែទាំ ដាក់ជី ធ្វើប្រពលវប្បកម្មនិងស្ដារដំណាំឫស្សីសាងម៉ុនឡើងវិញ។

អាស្រ័យដោយបានអនុវត្តល្អការផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកទេសនោះ បងប្អូនជនជាតិមានប្រាក់ចំណូលស្ថិរភាពពីការដាំដំណាំឫស្សីសាងម៉ុន។

ដំណាំឫស្សីសាងម៉ុន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ខ្ពស់នៃខេត្ត ថាញ់ហ្វា ảnh 2ឈុតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលប្រើវត្ថុធាតុដើមពីដើមឫស្សីសាងម៉ុន

លោក ឡ វ៉ាន់រឹង នៅឃុំ ណាមស៊ន់ ស្រុក ក្វានហ្វា មានប្រសាសន៍អោយដឹងថា៖ "ដោយទទួលបានការណែនាំពីបច្ចេកទេសនិងជំនួយជាទឹកប្រាក់ចំនួន ២ លានដុងពីសំណាក់គម្រោងមេសម្រាប់ទិញជីនោះ គ្រួសារខ្ញុំបានដាំដំណាំឫស្សី សាងម៉ុន គួបផ្សំនឹងការចិញ្ចឹមសត្វ ធ្វើស្រែតាមទម្រង់រូបភាពកសិដ្ឋានចម្រុះ។ មកទល់សព្វថ្ងៃ នេះ កសិដ្ឋានរបស់គ្រួសារខ្ញុំត្រូវបានពង្រីកទំហំផ្ទៃដីឡើងដល់ ៧ ហិកតាក្នុងនោះ មានព្រៃឫស្សីសាងម៉ុន ៤ ហិកតា ផ្ទៃដីដាំដើម Chukrasia velutina និងអាកាស្យាចំនួន ២ ហិកតា ស្រូវចំនួន ១ ហិកតានិងចិញ្ចឹមសត្វជ្រូកចំនួន ៤០ ក្បាល។ ប្រាក់ចំណូលមធ្យមប្រមាណ ១០០ លានដុងក្នុងមួយឆ្នាំ។"

ដំណាំឫស្សីសាងម៉ុន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ខ្ពស់នៃខេត្ត ថាញ់ហ្វា ảnh 3លោក ហា វ៉ាន់ហិញ នៅភូមិ ហូវ ឃុំ តាមលឺ ស្រុកតំបន់ព្រំដែន ក្វានសឺន ទទួលបានប្រាក់ចំណូលជាង ៥០ លានដុងក្នុងមួយឆ្នាំពីផ្ទៃដីដាំដំណាំឫស្សីសាងម៉ុនចំនួន ៣ ហិកតា

នាពេលបច្ចុប្បន្ននេះ លើភូមិសាស្ត្រខេត្ត ថាញ់ហ្វា មានព្រៃឫស្សីសាងម៉ុនចំនួន ៧៩.០០០ ហិកតា។

ដំណាំឫស្សីសាងម៉ុន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ខ្ពស់នៃខេត្ត ថាញ់ហ្វា ảnh 4ដើម្បីបង្កើតលក្ខណៈងាយស្រួលអោយសហករណ៍ សហគ្រាសទាំងឡាយអភិវឌ្ឍផលិតកម្ម ខេត្ត ថាញ់ហ្វា បានជំរុញខ្លាំងការស្តារព្រៃឫស្សីសាងម៉ុនឡើងវិញ យកចិត្តទុកដាក់យ៉ាងដិតដល់ដល់ដំណាក់កាលផលិតកម្មទាំងឡាយ ជាពិសេសគឺដំណាក់កាលធានាសុវត្ថិភាពការងារ

ខេត្តខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២១ នឹងដាំព្រៃឫស្សីសាងម៉ុនបានចំនួន ២.៧១៥ ហិកតា ឆ្លងតាមរយៈនោះ បង្កើតការងារធ្វើបន្ថែមនិងបង្កើនប្រាក់ចំណូលសម្រាប់បងប្អូនជនជាតិនៅតំបន់ខ្ពស់ខេត្ត ថាញ់ហ្វា៕

អត្ថបទ៖ ង្វៀនណាម 
រូបថត៖ ង្វៀនណាម - ហ្វាម៉ាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍