ដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជាយដែនមាតុភូមិ

ការពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនមាមីងនៅតំបន់ព្រំដែនឃុំ ថាញ់ហ្វា ស្រុក ទ្វៀនហ្វា (ខេត្ត ក្វាងប៊ិញ)
ការពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនមាមីងនៅតំបន់ព្រំដែនឃុំ ថាញ់ហ្វា ស្រុក ទ្វៀនហ្វា (ខេត្ត ក្វាងប៊ិញ)

ថ្មីៗ នេះនៅភូមិ កាសែន ឃុំ ថាញ់ហ្វា ស្រុក ទ្វៀនហ្វា (ខេត្ត ក្វាងប៊ិញ) បញ្ជាការដ្ឋានយោធាខេត្ត សមាគមសហព័ន្ធនារីខេត្តនិងសម្ព័ន្ធយុវជនកម្មុយនីស្ត ហូ ជីមិញ ខេត្ត ក្វាងប៊ិញ រួមជាមួយបណ្តាអង្គភាពរួមដំណើរបានសហការគ្នារៀបចំកម្មវិធី "ចូលឆ្នាំថ្មីដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន"។ 

កម្មវិធីមានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាអុជធូបគោរពបូជានៅគុហា ឡែនហា ការបញ្ចាំងភាពយន្តលើអេក្រង់ធំសម្រាប់បំរើមាមីងបងប្អូនប្រជាជន ពិនិត្យជំងឺ ផ្តល់ការពិគ្រោះយោបល់សុខភាពនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃឲ្យបងប្អូនជនជាតិតំបន់ព្រំដែន ចាត់តាំងកម្មវិធី "ពេលបាយឱ្យប្អូន" ជូនអំណោយឲ្យប្រជាជននិងរៀបចំការប្រកួតវេចនំ បាញ់ជឹង (នំអន្សមជ្រុង) ខៀវ ព្រមជាមួយនឹងបណ្តាឈុតសម្តែងសិល្បៈដ៏វិសេសវិសាលស្វាគមន៍និទាឃរដូវថ្មី...។

ដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជាយដែនមាតុភូមិ ảnh 1ការពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនមាមីងនៅតំបន់ព្រំដែនឃុំ ថាញ់ហ្វា ស្រុក ទ្វៀនហ្វា (ខេត្ត ក្វាងប៊ិញ)
ដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជាយដែនមាតុភូមិ ảnh 2សមាគមសហព័ន្ធនារីខេត្ត ក្វាងប៊ិញ រៀបចំការប្រកួតវេចនំ បាញ់ជឹងខៀវ សម្រាប់ចែកនំឲ្យប្រជាជននៅលើមូលដ្ឋានក្នុងឱកាសទទួលស្វាគមន៍ចូលឆ្នាំថ្មី ឆ្នាំ ខាល ចត្វាស័ក ២០២២
ដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជាយដែនមាតុភូមិ ảnh 3ពេលបាយឲ្យប្អូន ពាំនាំមកនូវក្តីស្រលាញ់ដ៏កក់ក្តៅ សាយភាយទូលំទូលាយការចែករំលែកពីទឹកចិត្តសប្បុរសទាំងឡាយដល់ប្អូនៗ នៅតំបន់ភ្នំឆ្ងាយដាច់ស្រយាលនៃមាតុភូមិ
ដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជាយដែនមាតុភូមិ ảnh 4លោកស្រី ចូវ ធីឌិញ អនុប្រធានសមាគមសហព័ន្ធនារីខេត្ត ក្វាងប៊ិញ អញ្ជើញជូនអំណោយចូលឆ្នាំថ្មីដល់ផ្ទាល់ដៃប្រជាជននៅតំបន់ព្រំដែន ថាញ់ហ្វា ស្រុក ត្វៀនហ្វា
ដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជាយដែនមាតុភូមិ ảnh 5ឈុតសម្តែងសិល្បៈដ៏វិសេសវិសាលផ្សេងៗ ទាក់ទាញមាមីងបងប្អូនប្រជាជនយ៉ាងច្រើនកុះករនៅឃុំ ថាញ់ហ្វា ស្រុក ទ្វៀនហ្វា (ខេត្ត ក្វាងប៊ិញ) អញ្ជើញមកទស្សនានិងគាំទ្រ សាយភាយបរិយាកាសនិទាឃរដូវដ៏អ៊ូអរ សប្បាយរីករាយ

សកម្មភាពទាំងនោះបានសាយភាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ វៀតណាម ស្មារតីស្រលាញ់រាប់អានជួយគ្នាទៅវិញទៅមកនិងពាំនាំមកនៅបរិយាកាសទទួលស្វាគមន៍និទាឃរដូវដោយក្តីសោមនស្សរីករាយសម្រាប់កម្មាភិបាល យុទ្ធជននិងបងប្អូនជនជាតិនៅតំបន់ជាយដែននៃមាតុភូមិ៕

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍