ដំបូលផ្ទះតែមួយនៃបណ្តាយោធិនពិការ យោធិនមានជំងឺធ្ងន់

ដំបូលផ្ទះតែមួយនៃបណ្តាយោធិនពិការ យោធិនមានជំងឺធ្ងន់

ក្នុងអំឡុងថ្ងៃនេះ កម្មាភិបាល គ្រួពេទ្យនៃមជ្ឈមណ្ឌលថែទាំសុខភាពអ្នកមានគុណបំណាច់ខេត្តថាញ់ហ្វានៅឃុំ ក្វាង - ថ ទីក្រុង ស៊ឹមសឺន (ខេត្ត ថាញ់ហ្វា) កំពុងមមាញឹកធ្វើខួបអនុស្សាវរីយ៍ ៧៣ ឆ្នាំនៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០) ។

ដំបូលផ្ទះតែមួយនៃបណ្តាយោធិនពិការ យោធិនមានជំងឺធ្ងន់ ảnh 1មជ្ឈមណ្ឌលថែទាំសុខភាពអ្នកមានគុណបំណាច់ ថាញ់ហ្វា តែងតែទទួលស្វាគមន៍ប្រតិភូអញ្ជើញមកសួរសុខទុក្ខ លើកទឹកចិត្តនិងរំលឹកដឹងគុណតបស្នងសងគុណចំពោះអ្នកដែលមានគុណបំណាច់ជាមួយប្រទេសជាតិ

បច្ចុប្បន្នមជ្ឈមណ្ឌលកំពុងគ្រប់គ្រងមនុស្សចំនួន ២៣៦ នាក់ ក្នុងនោះ មានយោធិនពិការនិងយោធិនមានជំងឺធ្ងន់ហើយមានរោគសញ្ញាសំយោគគឺមាន ៤១ នាក់ យោធិនពិការនិងយោធិនជំងឺផ្លូវចិត្តរ៉ាំរ៉ៃធ្ងន់មានចំនួន ៧១ នាក់ ជនរងគ្រោះដោយសារផ្ទុក ជាតិគីមីពុលពណ៌លឿង ៩០ នាក់ ...។

ដំបូលផ្ទះតែមួយនៃបណ្តាយោធិនពិការ យោធិនមានជំងឺធ្ងន់ ảnh 2លោក ង្វៀនក្វឹកទ្វីញ បានមានការផ្សារភ្ជាប់អស់រយៈពេលជិត ៤០ ឆ្នាំ ជាមួយមជ្ឈមណ្ឌលថែទាំសុខភាពអ្នកមានគុណបំណាច់ខេត្ត ថាញ់ហ្វា

ស្ថានភាពជំងឺនៃសញ្ញាទាំងនោះ មានលក្ខណៈស្មុគស្មាញខ្លាំង ចំនួនអ្នកមានជំងឺផ្លូវចិត្តគឺច្រើន។ ទោះជាយ៉ាងណា គ្រូពេទ្យ គិលានុបដ្ឋាកនៅមជ្ឈមណ្ឌលបានបំពេញភារកិច្ចរបស់ខ្លួនពេញលេញ បានយោធិនពិការនិងយោធិនជំងឺទាំង ឡាយចាត់ទុកដូចជាកូនក្មួយ សាច់ញាតិនៅក្នុងគ្រួសារ...។

ដំបូលផ្ទះតែមួយនៃបណ្តាយោធិនពិការ យោធិនមានជំងឺធ្ងន់ ảnh 3ក្រុមគ្រូពេទ្យនៅមជ្ឈមណ្ឌលថែទាំសុខភាពអ្នកមានគុណបំណាច់ខេត្ត ថាញ់ហ្វា ណែនាំជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងហាត់ស្តារនីតិសម្បទាឡើងវិញ

លោក ង្វៀនវ៉ាន់ធឺ នាយកមជ្ឈមណ្ឌលបានចែករំលែកថា៖ "ដោយការទទួលខុសត្រូវនិងទឹកចិត្តដឹងគុណដ៏ជ្រាលជ្រៅ វេជ្ជបណ្ឌិត គិលានុបដ្ឋាកនៅមជ្ឈមណ្ឌលតែងតែថែទាំយោធិនពិការនិងយោធិនជំងឺដោយអស់ពីចិត្ត។ ឆ្លងតាមរយៈនោះ រួមចំណែកសម្រាលទុក្ខមុខដំបៅនៃសង្គ្រាម ជួយពួកគាត់ឈានឡើងរស់នៅប្រកបដោយសេចក្តីសប្បាយចិត្ត សុខភាពមាំមួន"៕

ខៀវទឺ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍