ដើមស្លាលុបបំបាត់ភាពក្រីក្រនៅតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ

ពិនិត្យគុណភាពនៃផ្លែស្លាមុនពេលដាក់ចូលក្នុងឡសម្ងួត
ពិនិត្យគុណភាពនៃផ្លែស្លាមុនពេលដាក់ចូលក្នុងឡសម្ងួត

ស្ថិតនៅចម្ងាយពីទីក្រុង ក្វាងង៉ាយ (ខេត្ត ក្វាងង៉ាយ) ជាង ១០០ គីឡូម៉ែត្រ ស្រុកតំបន់ភ្នំ សឺនតី ត្រូវបានចាត់ទុកថាជា "ធានី" នៃដើមស្លាដោយមានផ្ទៃដីជាង ១.០០០ ហិកតា។ ដើមស្លាមានវត្តមានពាសពេញចម្ការនៃគេហដ្ឋាន ភ្នំ កូនភ្នំ បានជា សឺនតី ត្រូវបានប្រសិទ្ធនាមថាជា "ស្រុកទេសស្លាពាន់"។

យោងតាមលោក ផាម ហ៊ុងឃ្វៀន ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក សឺនតី បានឲ្យដឹងថា ដើមស្លាគឺជាដំណាំប្រពៃណីរបស់ជនជាតិ កាយ៉ុង។ ទូទាំងស្រុកមានជាង ៦០០ គ្រួសារដាំដើមស្លាដោយមានចំនួនដើមរហូតដល់ ១.០០០ ដើមក្នុងមួយគ្រួសារ។

ដើមស្លាលុបបំបាត់ភាពក្រីក្រនៅតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ ảnh 1ដោយមានតំបន់ផ្ទៃដីដាំដុះជាង ១.០០០ ហិកតា ស្រុកតំបន់ភ្នំ សឺនតី (ខេត្ត ក្វាងង៉ាយ) ត្រូវបានប្រសិទ្ធនាមថាជា "ស្រុកទេសស្លាពាន់"

ប្រមូលផលបន្ទាប់ពីពេលដាំបានប្រហែល ៥ ទៅ ៧ ឆ្នាំ ការចំណាយលើការវិនិយោគក៏ទាប បានជាដើមស្លាផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងដំណាំផ្សេងៗ មួយចំនួនទៀត។ ដោយសារការដាំដំណាំស្លា  បងប្អូនជនជាតិរាប់រយក្រុមគ្រួសារបានមានចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។ គំរូដ៏ឆ្នើមគឺក្រុមគ្រួសាររបស់លោក ឌិញ វ៉ាន់ហាញ់ ឌិញ វ៉ាន់នីន ឌិញ វ៉ាន់អៀន ជាដើម ចំណូលបាន ជាង ៥០០ លានដុងក្នុងមួយឆ្នាំ។

ដើមស្លាលុបបំបាត់ភាពក្រីក្រនៅតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ ảnh 2ពិនិត្យគុណភាពនៃផ្លែស្លាមុនពេលដាក់ចូលក្នុងឡសម្ងួត

កំណត់យកដើមស្លាជាដំណាំជួយបងប្អូនជនជាតិឱ្យរួចផុតពីភាពក្រីក្រ ដំណាក់កាលឆ្នាំ ២០១៩ - ២០២០ សឺនតី បានជួយឧបត្ថម្ភដាំដំណាំស្លាថ្មីចំនួន ៥០៨ គ្រួសារនៅលើផ្ទៃដីជាង ៣០០ ហិកតា។

ដើមស្លាលុបបំបាត់ភាពក្រីក្រនៅតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ ảnh 3ប៉ុន្មានឆ្នាំថ្មីៗ នេះ ផ្លែស្លាត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃស្ថិរភាពជួយបងប្អូនជនជាតិនៅស្រុកតំបន់ភ្នំនៃខេត្ត សឺនតី មានប្រាក់ចំណូល

ដើម្បីបន្តពង្រីកផ្ទៃដីដាំដំណាំស្លាស្រុកខិតខំប្រឹងប្រែងកកើតឡើងតំបន់ វត្ថុធាតុដើមស្លាបម្រើការនាំចេញដល់ឆ្នាំ ២០២៥ ដោយមានផ្ទៃដីប្រមាណ ២.០០០ ហិកតា ទន្ទឹមនឹងនោះកសាងកូដតំបន់ដាំដុះនិងពាណិជ្ជសញ្ញាផលិតផល ជំរុញអំពាវនាវបណ្តា សហគ្រាស វិនិយោគក្នុងវិស័យកែច្នៃក្រោយប្រមូលផលរួច៕

អត្ថបទនិងរូបថត៖ ផាម គឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍