តែ សានត្វៀត ទួជួ

តែ សានត្វៀត ទួជួ

ស្ថិតនៅកមិ្រតកម្ពស់ ១.៤០០ ម៉ែត្រប្រៀបនឹងកម្រិតទឹកសមុទ្រ ស្រុក ទួជួ (ខេត្ត ដៀនបៀន) បានធម្មជាតិប្រទានអោយនូវពូជតែកម្រដ៏មានតម្លៃ - តែ សានត្វៀត។ 

តែ សានត្វៀត ទួជួ ảnh 1ដើម្បីទាញយកប្រសិទ្ធភាពសេដ្ឋកិច្ចពីដំណាំតែ ស្រុក ទួជួ មានគោលការណ៍ចលនាបងប្អូនជនជាតិ ម៉ុង សកម្មប្រមូលផលត្រួយតែខ្ចីឱ្យចំរដូវកាល លើកទឹកចិត្តអាជីវកម្មប្រមូលទិញផលិតផលទាំងស្រុងអោយបងប្អូនជនជាតិ

បច្ចុប្បន្ន ទួជួ មានដំណាំតែជិត ៦០០ ហិកតា ក្នុងនោះ មានចម្ការតែ សាន ត្វៀត ប្រហែល ៣០ ហិកតាដោយមានជាង ១០.០០០ ដើម ដែលមានអាយុកាលរាប់រយឆ្នាំ បានដាំប្រមូលផ្តុំនៅតាមឃុំនានាដូចជា៖ តាភីន ស៊ីញភីញ តាស៊ីនថាង និង ស៊ីនចាយ។

តែ សានត្វៀត ទួជួ ảnh 2កែច្នៃបឋមតែនៅនឹងកន្លែងដើម្បីធានាបាននូវរសជាតិនិងក្លិនដ៏ពិសេសនៃពូជតែសានត្វៀត ទួជួ

ស្រូបយកធាតុដី ធាតុអាកាសនៅតំបន់ខ្ពស់ ត្រូវបានបងប្អូនជនជាតិ ម៉ុង ប្រមូលផលបេះដោយដៃ មិនប្រើប្រាស់ថ្នាំការពាររុក្ខជាតិ បានជាតែ សាន ត្វៀត មានគុណភាពស្អាតល្អ សុវត្ថិភាព ទឹកតែមានពណ៌លឿងថ្លា រសជាតិផ្អែមល្វីងពិសេសដាច់ដោយឡែក ហើយបានលក់នឹងតម្លៃខ្ពស់បង្គួរ៖ តែស្រស់ពី ១២.០០០ ដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម តែក្រៀមគឺពី ២០០.០០០ ដល់ ៥០០.០០០ ដុងក្នុងមួយគីឡូក្រាម។

តែ សានត្វៀត ទួជួ ảnh 3
តែ សានត្វៀត ទួជួ ảnh 4គំរូម៉ូដែលមួយចំនួននៃផលិតផលតែ សានត្វៀត ទួជួ

ដើម្បីបង្កើតពាណិជ្ជសញ្ញានិងការទុកចិត្តចំពោះអ្នកប្រើប្រាស់ ជួយបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាង ជនបទថ្មី តែ សានត្វៀត ទួជួ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន ជ្រើសរើសនិងអនុម័តក្នុងគម្រោងឃុំមួយផលិតផលមួយ (OCOP) ដំណាក់កាលឆ្នាំ ២០១៨ - ២០២០៕

ទឺគ្វិញ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍