តែ អូឡុង ភឿកឡាក

ផលិតផលតែ អូឡុង ភឿកឡាក មួយចំនួនដែលបានទទួលស្គាល់ជាផលិតផល OCOP ស្តង់ដារផ្កាយ ៥
ផលិតផលតែ អូឡុង ភឿកឡាក មួយចំនួនដែលបានទទួលស្គាល់ជាផលិតផល OCOP ស្តង់ដារផ្កាយ ៥

នៅកណ្តាលទឹកដីកំណើតចម្ការតែ ប្លាវ ដ៏ធំល្វឹងល្វើយស្ថិតនៅលើភូមិសាស្ត្រទីក្រុង បាវឡុក (ខែត្ត ឡឹមដុង) តែ អូឡុង ភឿកឡាក គឺជា ផលិតផលមួយក្នុងចំណោមផលិតផលគំរូតួយ៉ាងតិចតូចបំផុតរបស់ខេត្ត ឡឹមដុង ត្រូវបានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទទួលស្គាល់សម្រេចពាណិជ្ជកម្ម OCOP (កម្មវិធីឃុំមួយផលិតផលមួយ) លំដាបើផ្កាយ ៥ កាលពីឆ្នាំ ២០២១។

តែ អូឡុង ភឿកឡាក ảnh 1ការវេចខ្ចប់តែ អូឡុង នៅឯក្រុមហ៊ុនតែ ភឿកឡាក

ឆ្លៀតទាញយកផលពីអាកាសធាតុត្រជាក់ត្រជុំ ដីធ្លីសម្បូរជីជាតិនៃទឹកដីកំណើតចម្ការតែ ប្លាវ ម្ចាស់ចម្ការតែទាំងឡាយនៅ ភឿកឡាក បានផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌែឍពូជតែ អូឡុង។ ឆ្លងកាត់ភាពមិនទៀងទាត់ ក្នុងដំណើរវិវត្តនែការដាំដុះជាច្រើនដំណាក់កាលមក ពួកគាត់មានតំបន់ចម្ការតែ អូឡុង ធ្វើជាវត្ថុធាតុដើមជាង ១០០ ហិកតា នៅ លើភូមិសាស្ត្រ ឃុំ ដាមព្រី។

តែ អូឡុង ភឿកឡាក ảnh 2ផលិតផលតែ អូឡុង ភឿកឡាក មួយចំនួនដែលបានទទួលស្គាល់ជាផលិតផល OCOP ស្តង់ដារផ្កាយ ៥

កែពីការគោរពតាមគោលការណ៍ថែទាំបែបធម្មជាតិ តែ អូឡុង ថែមទាំងត្រូវបានប្រមូលផលថោយផ្ទាល់ ហើយឆ្លង កាត់ដំណក់កាលកែច្នែ ជាច្រើនទៀតផង។ បន្ទាបើមកពីប្រមូលផលរួចភ្លាមៗនោះ ស្លឹកតែត្រូវបានយកទៅហាលអោយសិ្វតក្រោមពនឺ្លថ្ងៃស្រទំរួចយកទៅ ដាក់ចូលក្នុងរោងតែ ត្រជាក់ដើម្បីបង្ហួត ទឹក បន្ទាប់ពីនោះ កូរសម្ងួតតអោយក្រអូបឈ្ងុយ ធ្វើអោយឡើងអង់ស៊ីម ឆាហើយកៀបអោយចែញជារូបរង។ល។

តែ អូឡុង ភឿកឡាក ảnh 3កម្មករក្រុមហ៊ុន ភឿកឡាក ប្រើឧបករណ៍ឯកទេសសម្រាប់សម្ងួតស្លឹកតែ អូឡុង

ដោយបានប្រើប្រព័ន្ធគ្រប់គ្រងជឿនលឿនពេលបណ្ចេញពីរោងចក្រតែ អូឡុង ភឿកឡាក មួយគ្រាប់ៗ សុទ្ធតែសម្រេចបានគុណភាពល្អ និងធានាអនាម័យសុវត្ថិភាពចំណីអាហារ។ យោងតាមលោកស្រី ឡេធីហុងញឺ នាយិការងនែ ក្រុមហ៊ុនតែ ភឿកឡាក តែ អូឡុង ភឿកឡាក ភាគ ច្រើនគឺនាំចែញទៅទីផែសារ តែវ៉ាន់ (ចិន) ជប៉ុន និងសហរដ្ឋអាមេរិក។

ថ្មីនេះ ក្រុមហ៊ុនបានអភិវឌ្ឍទីផ្សារក្នុងស្រុកក្នុងគោលបំណងចង់អោយអតិថិជនក្នុងប្រទេសក៏បានសោយសុខក្រេបរសជាតិតែ អូឡុង ដ៏ប្រណិត នែដែនដីកំណើតចម្លារ តែ ប្លាវ មួយនែះ៕

អត្ថបទនិងរូបថត៖ ង្វៀន យុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍