តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង

តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង

គិតដល់ខែ វិច្ឆិកា ឆ្នាំ ២០២០ ខេត្ត កៀនយ៉ាង បានតភ្ជាប់បញ្ជួនចរន្តអគ្គិសនី ពីបណ្តាញអគ្គិសនីជាតិ មកកាន់ ឃុំកោះ ចំនួន ៦/៩ ស្ថិតនៅតំបន់សមុទ្រភាគនិរតី រួមមាន៖ ឃុំកោះ ហនត្រែ ឡាយសឺន (ស្រុក កៀន ហាយ) ឃុំកោះ ហនងេ សឺនហាយ (ស្រុក កៀនលឿង) ឃុំកោះ ទៀនហាយ (ទីក្រុង ហាទៀន) ឃុំកោះ ហនធើម (ស្រុក ភូក្វឹក)។

តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង ảnh 1

បណ្តាញខ្សែភ្លើងអគ្គិសនី ២២០ គីឡូវ៉ុល កៀនប៊ិញ - ភូក្វឹក (ខេត្ត កៀនយ៉ាង) កំពុងដំណើរការសាងសង់

ឃុំកោះចំនួន ៣ ដែលនៅសេសសល់ពីនោះគឺ ឃុំកោះ អានសឺន ណាមយូ (ស្រុក កៀនហាយ) ឃុំកោះ ថូចូវ (ស្រុក ភូក្វឹក) មិនទាន់បានតភ្ជាប់ជាមួយនឹងបណ្តាញអគ្គិសនីជាតិនៅឡើយ ប៉ុន្តែក៏ផ្គត់ផ្គង់ភ្លើងអគ្គិសនីបាន ២៤/២៤ ម៉ោង បង្កើនអត្រាក្រុមគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនីទូទាំងខេត្តសម្រេចបាន ៩៩,៥%។

តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង ảnh 2បណ្តាញខ្សែភ្លើងអគ្គិសនី ២២០ គីឡូវ៉ុល កៀនប៊ិញ - ភូក្វឹក (ខេត្ត កៀនយ៉ាង) កំពុងដំណើរការសាងសង់ តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង ảnh 3 តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង ảnh 4 តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង ảnh 5

បណ្តាញអគ្គិសនីជាតិឆ្លងកាត់សមុទ្រទៅដល់ឃុំកោះ ហនងេ ស្រុក កៀនលឿង (ខេត្ត កៀនយ៉ាង)

បច្ចុប្បន្នខេត្ត កៀនយ៉ាង កំពុងសាងសង់បណ្តាញខ្សែភ្លើងអគ្គិសនី ២២០ គីឡូវ៉ុលឆ្លងកាត់សមុទ្រ កៀនប៊ិញ - ភូក្វឹក បន្តការផ្គត់ផ្គង់អគ្គិសនីដល់ស្រុកកោះ ភូក្វឹក៕

ដំណឹងនិងរូបថត៖ ឡេហ៊ុយហាយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍