តារា​បង្ហាញ​ម៉ូត​ត្រកូល កា​ដា​សៀន បង្អួតរាង​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប សម្រាប់​រដូវ​បុណ្យ ហា​ឡូ​វីន

តារា​បង្ហាញ​ម៉ូត​ត្រកូល កា​ដា​សៀន បង្អួតរាង​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប សម្រាប់​រដូវ​បុណ្យ ហា​ឡូ​វីន
ហើយ នាង ខាយលី នាង ក្លូ នាង គីម នាង កេនដុល និងនាង ឃួតនី បានកំណត់ស្តង់ដារម៉ូតកាន់តែខ្ពស់ជាងមុននៅឆ្នាំនេះ ខណៈដែលពួកនាងដើរបង្ហាញម៉ូតក្នុងកម្មវិធី Victoria Secret Angels ក្នុងឈុត រោមបក្សីសម្រាប់រដូវបុណ្យ ហាឡូវីន នៅទីក្រុង ឡូសអ៊ែនជែលឡេស រដ្ឋ កាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃ ពុធ ទី ៣១ ខែ តុលា។
ម្តាយ​ថ្មីថ្មោង នាង ខាយ​លី អាយុ ២១ ឆ្នាំ និង​នាង ក្លូ អាយុ ៣៤ ឆ្នាំ បាន​បង្កើន​ភ្លើង​កម្តៅ ខណៈ​ដែល​អ្នក​ទាំង ២ បង្ហាញ​រាង​ស្វ៊ែ​ល​សិច​ស៊ី​មិនធម្មតា​ក្រោយ​កើតកូន​រួច ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌ស ដោយមាន​ចង​ស្លាប​ធំៗ​ នៅ​ពីក្រោយខ្នង​ដើម្បី​ញ៉ាំង​ឱ្យ​ព្រឹត្តិ​ការណ៍​ដើរ​ម៉ូត​កាន់តែ​អស្ចារ្យដែល​ស្លាប​នេះ​ត្រូវ​បាន​ផ្តល់​ជា​កាដូ​ដោយក្រុម​ហ៊ុន Victoria’s Secret សម្រាប់​ឱកាស​ដើរ​ម៉ូត​នេះ។
 
​មើលទៅ​ស្អាត​ឥត​ខ្ចោះ​គ្រប់​ផ្នែក មហាសេដ្ឋី​វ័យក្មេង នាង ខាយ​លី បង្អួត​ចង្កេះអង្ក្រង​របស់​នាង​ក្នុង​ឈុត​ក្នុង​រឹប​រាង​មើលទៅ​ដូច​ស្រាត​ពណ៌​ផ្លេកៗ រួម​ជាមួយ​អាវទ្រនាប់​ពណ៌​សាច់​ដើម្បី​ឱ្យ​មើលទៅ​ឃើញ​សុដន់​កាន់តែ​ធំ។
តារាបង្ហាញម៉ូតត្រកូល កាដាសៀន បង្ហាញម៉ូតក្នុងឈុតទេពធីតាមានស្លាបសម្រាប់រដូវបុណ្យ ហាឡូវីនតារាបង្ហាញម៉ូតត្រកូល កាដាសៀន បង្ហាញម៉ូតក្នុងឈុតទេពធីតាមានស្លាបសម្រាប់រដូវបុណ្យ ហាឡូវីនតារាបង្ហាញម៉ូតត្រកូល កាដាសៀន បង្ហាញម៉ូតក្នុងឈុតទេពធីតាមានស្លាបសម្រាប់រដូវបុណ្យ ហាឡូវីនតារាបង្ហាញម៉ូតត្រកូល កាដាសៀន បង្ហាញម៉ូតក្នុងឈុតទេពធីតាមានស្លាបសម្រាប់រដូវបុណ្យ ហាឡូវីនតារាបង្ហាញម៉ូតត្រកូល កាដាសៀន បង្ហាញម៉ូតក្នុងឈុតទេពធីតាមានស្លាបសម្រាប់រដូវបុណ្យ ហាឡូវីន
តារា​បង្ហាញ​ម៉ូត​ត្រកូល កា​ដា​សៀន បង្ហាញ​ម៉ូត​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប​សម្រាប់​រដូវ​បុណ្យ ហា​ឡូ​វីន​
​តារា​ទូរទស្សន៍ដែល​ទើប​ស្វាគមន៍​កូនស្រី​របស់​នាង​ឈ្មោះ ស្ត​មមី ជាមួយ​តារា​ចម្រៀង​រ៉ែ​ប ត្រា​វីស ស្កុ​ត កាល ពី​ខែ កុម្ភៈ នៅតែ​បន្ត​បង្អួតរាង​ក្នុង​ឈុត​ស្រើបស្រាល ខណៈ​ដែល​នាង​ពាក់​ស្បែកជើងកែងចោត​ពណ៌ទឹកប្រាក់និង​ពាក់​ស្លាប​តុបតែង​ដ៏​ស្រស់​ស្អាត។
 
​នាង ខាយ​លី តែង​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​ជាមួយ​ជម្រើស​ផាត់មុខ​មាត់​ដ៏​ប៉ិនប្រសព្វ​របស់​នាង ដែល​អម​មក​ជាមួយ​រោម​ភ្នែក​វែងៗ ម្សៅ​ផាត់​ថ្ពាល់​ក្រាស់ៗ និងក្រែម​បបូរ​មា​ត់​ផ្លេកៗ។
 
​នាង ក្លូ ដែល​ទើប​កើតកូន​បាន ៦ ខែ​ឈ្មោះ ទ្រូ ជាមួយ​មិត្ត​ប្រុស​ឈ្មោះ ទ្រី​ស្តាន់ ថម​សុន ក៏​បង្អួតរាង​ស្អាត​មិន​គួរ​ឱ្យ​ជឿ​របស់​នាង​ដែរ ក្នុង​ឈុត​អាវទ្រនាប់​និង​ខោ​ទ្រ​នាប់ស និង​ស្លាបស​ដ៏​ធំ​ពីក្រោយខ្នង៕
យោងតាម៖ ប្រភពព័ត៌មានក្រៅប្រទេស
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍