តើ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ប៉ះពាល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​ដែរ​ទេ​?

តើ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ប៉ះពាល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​ដែរ​ទេ​?

នាពេលបច្ចុប្បន្ននេះ បញ្ហាភ្នែកមិនត្រូវបានគេកត់សម្គាល់ថាជាអាការៈនៃការបង្ករោគដោយវីរុសកូរ៉ូណាឡើយ។ ប៉ុន្តែអ្វីដែលគេរកឃើញនោះ គឺថា សីតុណ្ហភាពរាងកាយឡើងខ្ពស់ ក្អកនិងបាត់បង់ការស្រង់រសជាតិឬក្លិននៅតែជាអាការៈ ដែលត្រូវបានចាត់ទុកថាកើតឡើងញឹកញាប់បំផុត។

ជំងឺ កូវីដ-១៩ ឆ្លងទៅមនុស្សយើងតាមរបៀបខុសៗ គ្នា។ អ្នកខ្លះកើតអាការៈជំងឺនេះតិចតួចទៅមធ្យម ខណៈពេលខ្លះទៀតត្រូវការសម្រាកពេទ្យ។ ប៉ុន្តែករណីដែលធ្វើឲ្យភ្នែកមើលលែងឃើញនោះគឺកម្រណាស់។

វាមិនមានអំណះអំណាងណាមួយបញ្ចាក់ថា វីរុសនេះប៉ះពាល់ដល់សមត្ថភាពនៃការមើលឃើញច្បាស់នៅឡើយទេ។ ប៉ុន្តែអ្វីដែលគេរកឃើញបន្ថែមនោះ វីរុសកូរ៉ូណាថ្មីអាចបង្កជាបញ្ហារលាកភ្នែកឬហៅថា Conjunctivitis ដែលកើតឡើងលើអ្នកជំងឺត្រឹមតែ ១ ទៅ ៣% ប៉ុណ្ណោះ ហើយជាករណីកម្រទៀត។

តើ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ប៉ះពាល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​ដែរ​ទេ​? ảnh 1ទោះបីជាជំងឺ កូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើមក៏ដោយ ក៏វាអាចឆ្លងតាមភ្នែកដែរ

ការរលាកភ្នែកនេះ ឬហៅថាក្រហមភ្នែក ច្រើនតែកើតឡើងលើភ្នែកទាំងសង ខាង រមាស់ភ្នែក ហៀរទឹកភ្នែកឬមានអារម្មណ៍ក្រហាយៗ ឬរកាំក្នុងភ្នែក។

វាក៏អាចបង្កជាខ្ទុះដែរបើសិនជារោមភ្នែកចាក់ភ្នែក។ រឿងនេះច្រើនតែបង្កឡើងដោយអាឡែហ្ស៊ីឬការបង្ករោគណាមួយ។

ទោះបីជាជំងឺ កូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើមក៏ដោយ ក៏វាអាចឆ្លងតាមភ្នែកដែរ។ នៅពេលកណ្តាស ក្អកឬនិយាយដោយមិនបានពាក់ម៉ាស អាចសាយភាយវីរុសចេញពីមាត់ ឬច្រមុះចូលទៅលើមុខអ្នកផ្សេង ហើយក៏អាចប៉ះពាល់លើភ្នែករបស់គេដែរ។ អ្នកប្រហែលជាធ្វើឲ្យខ្លួនឯងមានការបង្ករោគផងតាមរយៈការប៉ះពាល់ភ្នែកក្រោយពីមានទំនាក់ទំនងជាមួយមនុស្សដែលមានជំងឺនេះក្នុងខ្លួន។

ដើម្បីបង្ការការចម្លងវីរុសកូរ៉ូណាតាមភ្នែកត្រូវចំណាំ៖

- បើសិនជាអ្នកពាក់ឡេនការពារភ្នែក ចូរពិចារណាទៅលើការពាក់វ៉ែនតាជំនួសវិញ។

- ចូរចៀសវាងការញីភ្នែក។

- ចូរអនុវត្តអនាម័យឲ្យមានសុវត្ថិភាពនិងនៅឆ្ងាយពីអ្នកដទៃ៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ធីតា

អ្នកប្រហែលជាចាប់អារម្មណ៍