ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន

ការសម្ដែងបង្ហាញឡើងវិញនូវទស្សនីយភាពប្រម៉ាញ់ដំរីរបស់បងប្អូនជនជាតិក្នុងពិធីបុណ្យដំរីនៅតំបន់ តីង្វៀន
ការសម្ដែងបង្ហាញឡើងវិញនូវទស្សនីយភាពប្រម៉ាញ់ដំរីរបស់បងប្អូនជនជាតិក្នុងពិធីបុណ្យដំរីនៅតំបន់ តីង្វៀន

តំបន់ដី តីង្វៀន បានជ្រាបចូលក្នុងបទចម្រៀងនិងបទកំណាព្យនានាជាមួយនឹងឃ្លាឃ្លោងចម្រៀងដូចជា "ខែ មីនា រដូវសត្វឃ្មុំហើរទៅក្រេប យក លម្អងផ្កា រដូវសត្វដំរីចុះទន្លេផឹកទឹក..."។

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន ảnh 1សត្វដំរីទាំងឡាយរួមជាមួយហ្មដំរីចូលរួមការប្រកួតបាល់ទាត់ក្នុងការគាំទ្រដោយក្ដីរំភើបរីករាយយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរនិងអ្នកភូមិ

នានិទាឃរដូវ អញ្ជើញមកកាន់ភូមិ បួនដូន ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) ដើម្បីទទួលអំពីភាពមហស្ចារ្យនៃព្រៃព្រឹក្សាលតាវល្លិដ៏ធំល្វឹងល្វើយ របៀបរបបនៃការរស់នៅនិងទឹកចិត្តទូលំទូលាយនៃអ្នកស្រុកលើតំបន់ដីក្រហមហើយចូលរួមពិធីបុណ្យដំរីពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ តីង្វៀន។

ពិធីបុណ្យដំរីត្រូវបានចាត់តាំងឡើងពីរឆ្នាំម្តងក្នុងបំណងប្រាថ្នាអោយភូមិឋានមានរដូវកាលលូតលាស់ល្អនិងភាពសម្បូរសប្បាយ។

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន ảnh 2សត្វដំរីទាំងឡាយរួមជាមួយហ្មដំរីត្រៀមរៀបចំសម្រាប់ការប្រកួតប្រណាំងដំរី

ពិធីបុណ្យរួមមានសកម្មភាពផ្សេងៗ ដូចជា៖ ដំរីរត់ល្បឿនលឿន ដំរីហែលឆ្លងទន្លេ ស្រែ ពក ដំរីទាត់បាល់...។

ពិធីបុណ្យដំរីគឺជាសកម្មភាពវប្បធម៌ខាងស្មារតីមិនអាចខ្វះបាននៃបងប្អូនជនជាតិនៅតំបន់ តីង្វៀន គឺជាផលិតផលវប្បធម៌ដ៏វិសេសវិសាលទាក់ទាញភ្ញៀវទេសចរ។

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន ảnh 3
ការសម្ដែងបង្ហាញឡើងវិញនូវទស្សនីយភាពប្រម៉ាញ់ដំរីរបស់បងប្អូនជនជាតិក្នុងពិធីបុណ្យដំរីនៅតំបន់ តីង្វៀន

តម្លៃវប្បធម៌នៃពិធីបុណ្យដំរីនៅតំបន់ តីង្វៀន គប្បីត្រូវបានអភិរក្សនិងអភិវឌ្ឍយ៉ាងត្រឹមត្រូវតាមលំដាប់លំដោយ ឆ្លងកាត់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនិងអនាគតកាល ត្រូវចៀសវាងការបំលែងខ្លួនពាណិជ្ជភាវូបនីយកម្ម សម្ដែងបង្ហាញឡើងវិញពិធីបុណ្យតាមដោយខ្ជីខ្ជា បណ្ដាលអោយបាត់បង់បន្តិចម្ដងៗនូវអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិនៅតំបន់ តីង្វៀន ៕

អត្ថបទនិងរូបថត៖ ត្រុងដាត

បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ មិនា (ឆ្នាំ ២០២១)ដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍