ទីកន្លែងរក្សា អភិរក្សសិល្បៈរបាំ

ទីកន្លែងរក្សា អភិរក្សសិល្បៈរបាំ

ដើម្បីអភិរក្សសិល្បៈរបាំ ជាងមួយសតវត្សកន្លងទៅ ជនជាតិ ខ្មែរ ៦ ជំនាន់នៅភូមិ បឹងចុង ឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) បានបន្តរក្សាយ៉ាង ទៀងទាត់នូវសកម្មភាពនៃក្រុមរបាំមួយគឺក្រុមសិល្បៈ របាំរស្មីបឹងចុង។

ទីកន្លែងរក្សា អភិរក្សសិល្បៈរបាំ ảnh 1ពេលហ្វឹកហាត់របស់ក្រុមសិល្បៈរបាំរស្មីបឹងចុង នៅនឹងផ្ទះរបស់លោកស្រី ឡឹមធីហឿង នៅភូមិ បឹងចុង ឃុំ តាយវ៉ាន់
ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង)

តាមលោកស្រី ឡឹមធីហឿង ប្រធានក្រុមសិល្បៈរបាំរស្មីបឹងចុង របាំជាប្រភេទសិល្បៈល្ខោនបុរាណដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ មានទីតាំងសំខាន់ក្នុងជីវភាពវប្បធម៌ខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ។ សមាជិកទាំងឡាយក្នុងក្រុមសុទ្ធសឹងជាសាច់ញាតិក្នុងគ្រួសារនិងអ្នកជិតខាង។

ទីកន្លែងរក្សា អភិរក្សសិល្បៈរបាំ ảnh 2ប្អូនស្រី លីធីមីហាញ់ អាយុ ២០ ឆ្នាំ ជំនាន់ទី ៧ នៃក្រុមសិល្បៈ របាំរស្មីបឹងចុង សំដែងកាយវិការទន់ភ្លន់ក្នុងក្បាច់រាំនៃសិល្បៈរបាំ

ទោះបីជាម្នាក់ៗ សុទ្ធតែមានមុខរបររៀងៗ ខ្លួនប៉ុន្តែជាមួយនឹងការជក់ចិត្តចំពោះសិល្បៈ ហើយមានបំណងប្រថ្នាចង់អភិរក្សសិល្បៈរបាំ សមាជិកទាំងអស់បានហ្វឹកហាត់និងចូលរួមសម្តែងជារឿយៗ នៅតាមមូលដ្ឋានជាច្រើនក្នុងរាល់ឱកាសនៃបណ្ដាពិធីបុណ្យ បុណ្យចូលឆ្នាំថ្មី។ 

ទីកន្លែងរក្សា អភិរក្សសិល្បៈរបាំ ảnh 3រៀបចំឧបករណ៍សម្រាប់ការហាត់សមនិងការសម្តែងរបាំ

នៅដើមឆ្នាំ ២០១៩ ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍បានទទួលស្គាល់សិល្បៈរបាំរបស់ជនជាតិ ខ្មែរ នៅឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិតាមរយៈនោះកត់សម្គាល់រាល់ការរួមវិភាគទានរបស់ក្រុមសិល្បៈរបាំរស្មីបឹងចុង៕

ប៊ឹងបៀន - ភុកថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍