ទីក្រុង ហូ ជីមិញ ជំរុញល្បឿននៃដំណើរការចាក់ស្រោចវ៉ាក់សាំង

ទិដ្ឋភាពរួមទីកន្លែងដែលប្រជាជនអង្គុយសម្រាប់តាមដានសុខភាពក្រោយពេលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅអគារសម្រាប់ប្រកួតកីឡា ភូ-ថ (ទីក្រុង ហូ ជីមិញ)
ទិដ្ឋភាពរួមទីកន្លែងដែលប្រជាជនអង្គុយសម្រាប់តាមដានសុខភាពក្រោយពេលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅអគារសម្រាប់ប្រកួតកីឡា ភូ-ថ (ទីក្រុង ហូ ជីមិញ)

ប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនិងពិបាកនឹងប៉ាន់ប្រមាណបានពីការរាលដាលនៃជំងឺកូវីដ-១៩ រលកទី ៤ នោះ ទន្ទឹមជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់ទៅលើការព្យាបាលអ្នកជំងឺ ទីក្រុង ហូ ជីមិញ ក៏បានពន្លឿននៃដំណើរការចាក់វ៉ាក់សាំងនៅលើភូមិសាស្ត្រក្នុងគោលបំណងឆាប់ទទួលបានភាពស៊ាំនៅក្នុងសហគមន៍ គ្រប់គ្រងបានការរីករាលដាលនៃជំងឺ។

យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតមួយដែលមិនធ្លាប់មានពីមុន មកត្រូវបានទីក្រុង ហូ ជីមិញ រៀបចំឡើងនៅតាមបណ្ដាមូលដ្ឋានចាក់វ៉ាក់សាំងអចល័ត (មន្ទីរពេទ្យ គ្លីនិកព្យាបាលជំងឺ មជ្ឈមណ្ឌលសុខភាព មណ្ឌលសុខភាព។ល។) និងចំណុចចាក់វ៉ាក់សាំងចល័តជាច្រើនទៀតនៅតាមបណ្តាតំបន់ទីប្រជុំជន តំបន់បិទខ្ទប់។

ទីក្រុង ហូ ជីមិញ ជំរុញល្បឿននៃដំណើរការចាក់ស្រោចវ៉ាក់សាំង ảnh 1

ទិដ្ឋភាពរួមទីកន្លែងដែលប្រជាជនអង្គុយសម្រាប់តាមដានសុខភាពក្រោយពេលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅអគារសម្រាប់ប្រកួតកីឡា ភូ-ថ (ទីក្រុង ហូ ជីមិញ)

សកម្មភាពចាក់វ៉ាក់សាំងត្រូវបានដាក់ដំណើរការដោយនានា ភាពបត់បែនអំពីរូបភាព តាមគោលការណ៍លឿនបំផុត ឆាប់បំផុត សុវត្ថិភាពបំផុត។ កងកម្លាំងចូលរួមក្នុងការងារចាក់វ៉ាក់សាំង ត្រូវបានកៀរគរច្រើនអតិបរមា ទាំងវិស័យសុខាភិបាលរដ្ឋនិងឯកជន បុគ្គលិកសុខាភិបាលដែលចូលនិវត្តន៍ហើយ។

ទីក្រុង ហូ ជីមិញ ជំរុញល្បឿននៃដំណើរការចាក់ស្រោចវ៉ាក់សាំង ảnh 2

បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ភូញន់ អញ្ជើញពិនិត្យសុខភាពមុនពេលធ្វើការចាក់វ៉ាក់សាំងអោយអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ អ្នកដែលមានជំងឺប្រចាំកាយនៅមជ្ឈមណ្ឌលសុខភាពសង្កាត់លេខ ១១ ខណ្ឌ ភូញន់ (ទីក្រុង ហូជីមិញ)

ទីក្រុង ហូ ជីមិញ ជំរុញល្បឿននៃដំណើរការចាក់ស្រោចវ៉ាក់សាំង ảnh 3

បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសុខភាពខណ្ឌលេខ ៣ (ទីក្រុង ហូ ជីមិញ) កំពុងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ ម៉ូឌែរណា លើកទី ៥ អោយមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ អ្នកដែលមានជំងឺរ៉ាំរៃ

យោងតាមមន្ទីរសុខាភិបាលទីក្រុង ហូ ជីមិញ ចាប់ពីដើមខែ កញ្ញា ដល់ដំណាច់ឆ្នាំនេះ ទីក្រុង ហូ ជីមិញ ត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ប្រភេទចំនួន ៨,១ លានដូសចាក់ស្រោចវ៉ាក់សាំងដូសទី ២ អោយមនុស្សជាង ៧,២ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅលើភូមិសាស្ត្រទីក្រុង។

ទីក្រុង ហូ ជីមិញ ជំរុញល្បឿននៃដំណើរការចាក់ស្រោចវ៉ាក់សាំង ảnh 4

រថយន្តចល័តត្រូវបានដាក់នៅកន្លែងចាក់វ៉ាក់សាំងសម្រាប់បម្រើប្រជាជនដែលមានអាយុលើសពី ៦៥ ឆ្នាំនៅទីក្រុង ហូ ជីមិញ

 បញ្ហាកកស្ទះផ្សេងៗ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូចជាបន្ធូរបន្ថយនីតិវិធីបែបបទ រយៈពេលតាមដានសុខភាពក្រោយពេលទទួលការចាក់វ៉ាក់សាំងរួចហើយ។ល។ ត្រូវបានដោះស្រាយទាន់ពេលវេលា ផ្តល់ក្តីសង្ឃឹមអំពីការសម្រេចគោលដៅចាក់ស្រោចវ៉ាក់សាំង ធ្វើអោយទីក្រុង ហូ ជីមិញ បានត្រឡប់ទៅរកសភាពធម្មតាតាមបែបគន្លងថ្មីវិញក្នុងពេលឆាប់ៗ ខាងមុខ៕

អត្ថបទ៖ ធូហឿង រូបថត៖ ថាញ់វូ - ធូហឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍