ទីក្រុង ហូ ជីមិញ - មជ្ឈមណ្ឌលធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិត

មជ្ឈមណ្ឌលជួយឧបត្ថម្ភធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតទីក្រុង ហូ ជីមិញ គឺជាកន្លែងដាក់ដំណើរការ ជួយដល់សកម្មភាពធុរកិច្ចបង្កើតថ្មីទាំងឡាយ ក្នុងគោលបំណងឆ្ពោះទៅរកទីក្រុងធុរកិច្ចបង្កើតថ្មីរបស់ប្រទេសជាតិ
មជ្ឈមណ្ឌលជួយឧបត្ថម្ភធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតទីក្រុង ហូ ជីមិញ គឺជាកន្លែងដាក់ដំណើរការ ជួយដល់សកម្មភាពធុរកិច្ចបង្កើតថ្មីទាំងឡាយ ក្នុងគោលបំណងឆ្ពោះទៅរកទីក្រុងធុរកិច្ចបង្កើតថ្មីរបស់ប្រទេសជាតិ

បច្ចុប្បន្ន ទីក្រុង ហូ ជីមិញ មានសិប្បកម្ម អង្គការជួយឧបត្ថម្ភធុរកិច្ចបង្កើតថ្មីច្នៃប្រឌិតចំនួន ៣៤ រួមជាមួយបរិយាកាសវិនិយោគចំនួន ១៩ ដោយមានអាជីវកម្មបង្កើតថ្មីប្រហែល ២.០០០ ស្មើនឹងជាង ៥០ ភាគរយនៃចំនួនអាជីវកម្មបង្កើតថ្មីនៃទូទាំងប្រទេស។ ក្នុងនោះ អាជីវកម្មបង្កើតថ្មីប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានស្មើនឹងអត្រារហូតដល់ ៦៥ ភាគរយ។

យោងតាមមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុង ហូ ជីមិញ ទោះជាត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយប៉ុន្តែក្នុងឆ្នាំ ២០២១ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីច្នៃប្រឌិតទីក្រុងមានសកម្មភាពខ្លាំងក្លាហើយ បរិមាណដើមទុនវិនិយោគទាំងប្រថុយប្រថាន បណ្តាអាជីវកម្មបង្កើតថ្មីទាក់ទាញប្រហែល ១,១ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងចំនួន ៦០ ភាគរយបរិមាណដើមទុននៅទូទាំងប្រទេស។

ទីក្រុង ហូ ជីមិញ - មជ្ឈមណ្ឌលធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិត ảnh 1មជ្ឈមណ្ឌលជួយឧបត្ថម្ភធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតទីក្រុង ហូ ជីមិញ គឺជាកន្លែងដាក់ដំណើរការជួយដល់សកម្មភាពធុរកិច្ចបង្កើតថ្មីទាំងឡាយក្នុងគោលបំណងឆ្ពោះទៅរកទីក្រុងធុរកិច្ចបង្កើតថ្មីរបស់ប្រទេសជាតិ

ដើម្បីជួយឧបត្ថម្ភការលើកកម្ពស់សមត្ថភាព ធ្វើនវានុវត្តន៍ច្នៃប្រឌិតសម្រាប់អាជីវកម្មចំនួន ៣.០០០ បណ្តុះបង្កើតអភិវឌ្ឍគម្រោងធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតចំនួន ១.០០០ អភិវឌ្ឍន៍អាជីវកម្មធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនវិនិយោគប្រថុយប្រថានចំនួន ១០០ គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ បានអនុម័តគម្រោងឧបត្ថម្ភអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតដំណាក់កាលឆ្នាំ ២០២១ - ២០២៥។

ទីក្រុង ហូ ជីមិញ - មជ្ឈមណ្ឌលធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិត ảnh 2គំរូដំណោះស្រាយបច្ចេកវិទ្យានៃក្រុមហ៊ុនទាំងឡាយត្រូវបានដាក់តាំងបង្ហាញនៅឯពិធីប្រឡងប្រណាំងធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតមួយអំពីបច្ចេកវិទ្យានៅទីក្រុង ហូ ជីមិញ

ការទាញយកផលពីសក្តានុពលប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិតនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសម្រាប់ទីក្រុង ហូ ជីមិញ និយាយដោយឡែក ទូទាំងតំបន់ ដុងណាមបូ (ភាគខាងកើតនៃភូមិភាគខាងត្បូង) តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេសនិយាយរួម៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍