ទំនៀម "ទៅរកស៊ីម" របស់ជនជាតិ ប៉ាកូ

ទំនៀម "ទៅរកស៊ីម" របស់ជនជាតិ ប៉ាកូ

"ទៅរកស៊ីម " គឺទៅរកគូជីវិត ជាទំនៀម ទម្លាប់ដ៏ល្អប្រពៃនិងយូរលង់ណាស់មកហើយនៃជនជាតិ ប៉ាកូ (ក្រុមជនជាតិក្នុងភូមិភាគនៃជនជាតិ តាអូយ)។

ទំនៀម "ទៅរកស៊ីម" របស់ជនជាតិ ប៉ាកូ ảnh 1កំលោះនិងក្រមុំនាំគ្នាទៅរកកន្លែងដោយឡែកសម្រាប់តែពីរនាក់ដើម្បីរ៉ាយរ៉ាប់ពីមនោសញ្ចេតនារបស់ខ្លួន

នៅខេត្ត ធឿធៀន - ហ្វេ នេះគឺជាឱកាសសម្រាប់កំលោះ ក្រមុំទាំងឡាយដែលដល់អាយុពេញវ័យស្វែងយល់គ្នាទៅវិញទៅមក សន្យានឹងចងនិស្ស័យជាស្វាមីភរិយា។

ទីតាំង "ទៅរកស៊ីម" គឺកូនខ្ទមតូចៗ ដែលបានឪពុកម្តាយរបស់ពួកស្ត្រីក្រមុំៗ សង់ឡើង ជាធម្មតាឃ្លាតឆ្ងាយពីភូមិជិតកន្លះគីឡូម៉ែត្រ។

ពេល "ទៅរកស៊ីម" ពួកស្រីក្រមុំៗ តែងតែទៅដល់មុន ដោយយកតាមនូវកន្ត្រកដាក់ពេញដោយបាយ ដំណើប សាច់មាន់ ត្រីអាំងដើម្បីធ្វើជាវត្ថុសម្គាល់ការយល់ព្រម។

ទំនៀម "ទៅរកស៊ីម" របស់ជនជាតិ ប៉ាកូ ảnh 2ពួកកំលោះ ក្រមុំទាំងឡាយភ្ជាប់និស្ស័យច្រៀងឆ្លើយឆ្លងទៅវិញទៅមកដើម្បីចាប់គូ

ពួកកំលោះៗ មកដល់ក្រោយ កាន់តាមខ្សែអង្កាំគ្រាប់ ត្បូងថ្ម កងប្រាក់ ប្រាក់កាក់... ធ្វើវត្ថុដើម្បីចែចូវ។

បន្ទាប់ពីនិយាយសាសងគ្នា ប្រសិនបើពេញចិត្ត ក្រមុំនឹងអញ្ជើញកំលោះឡើងលើខ្ទមដើម្បីពិសាមុខម្ហូបទាំងឡាយដែលយកមកតាម។

ពួកគេនៅជាមួយគ្នាក្នុងខ្ទមពេញមួយយប់ តែមិនត្រូវកន្លងហួសគន្លងបវេណី បើមិនដូច្នេះទេ ក្រុមគ្រួសារ វង្សត្រកូលនឹងត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

ទំនៀម "ទៅរកស៊ីម" របស់ជនជាតិ ប៉ាកូ ảnh 3កំលោះសុំស្នេហ៍ចំពោះក្រមុំដោយសម្លេងចម្រៀងពីរោះលន្លង់លន្លូចពីក្រឳបេះដូងសំឡេងចាប៉ីដ៏ទន់ល្មើយ

"ទៅរកស៊ីម" គឺជាទំនៀមទម្លាប់ដ៏បរិសុទ្ធភ្លឺថ្លារបស់កំលោះនិងក្រមុំជនជាតិ ប៉ាកូ។ ជនជាតិ ប៉ាកូ តែងតែជឿជាក់លើខ្លួនឯងនិងសុភមង្គលចំពោះសេចក្ដីស្នេហាដែលខ្លួនស្វែងរកបានបន្ទាប់ពីការណាត់ជួប "ទៅរកស៊ីម"។

នេះគឺជាលក្ខណៈវប្បធម៌ ប្រពៃណីដ៏ល្អប្រពៃ ចាំបាច់ត្រូវបានថែរក្សានិងបន្សល់ទុកអោយបណ្ដាជំនាន់ក្រោយៗ ទៀត៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍