ទិសដៅថ្មីសម្រាប់ការលក់ផលិតផលត្រីទឹកត្រជាក់នៅ សាប៉ា

កសិដ្ឋានចិញ្ចឹមត្រីសាល់ម៉ុង ធឹកម៉ាយ នៅឃុំ ងូជីសឺន ទីរួមខេត្ត សាប៉ា គឺជាសិប្បកម្មដំបូងគេបង្អស់នៅខេត្ត ឡាវកាយ បានធ្វើការបិទតែមប្រិ៍បញ្ជាក់ប្រភពដើមទំនិញសម្រាប់ត្រីស្ទឺជិនជាង ៥.០០០ ក្បាល
កសិដ្ឋានចិញ្ចឹមត្រីសាល់ម៉ុង ធឹកម៉ាយ នៅឃុំ ងូជីសឺន ទីរួមខេត្ត សាប៉ា គឺជាសិប្បកម្មដំបូងគេបង្អស់នៅខេត្ត ឡាវកាយ បានធ្វើការបិទតែមប្រិ៍បញ្ជាក់ប្រភពដើមទំនិញសម្រាប់ត្រីស្ទឺជិនជាង ៥.០០០ ក្បាល

នាពេលបច្ចុប្បន្ននេះ សមាគមត្រីទឹកត្រជាក់ខេត្ត ឡាវកាយ គ្រប់គ្រងសិប្បកម្មវារីវប្បកម្មទឹកត្រជាក់ចំនួន ៥៥ កន្លែងដែលប្រមូលផ្តុំភាគច្រើននៅតាមបណ្ដា ស្រុក សាប៉ា បាតសាត វ៉ាន់បាន... បរិមាណផលជាង ៣៣៥ តោនក្នុងមួយឆ្នាំស្មើនឹង ៥០% បរិមាណផលនៃទូទាំងខេត្ត។

ទិសដៅថ្មីសម្រាប់ការលក់ផលិតផលត្រីទឹកត្រជាក់នៅ សាប៉ា ảnh 1កសិដ្ឋានចិញ្ចឹមត្រីសាល់ម៉ុង ធឹកម៉ាយ នៅឃុំ ងូជីសឺន ទីរួមខេត្ត សាប៉ា គឺជាសិប្បកម្មដំបូងគេបង្អស់នៅខេត្ត ឡាវកាយ បានធ្វើការបិទតែមប្រិ៍បញ្ជាក់ប្រភពដើមទំនិញសម្រាប់ត្រីស្ទឺជិនជាង ៥.០០០ ក្បាល

ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែង លើកកម្ពស់តម្លៃសម្រាប់ផលិត ផលត្រីទឹកត្រជាក់ទាំងឡាយ សិប្បកម្មចិញ្ចឹមទ្រង់ទ្រាយធំមួយចំនួនដូចជាមជ្ឈមណ្ឌលស្រាវជ្រាវជលផលទឹកត្រជាក់ សាប៉ា សហករណ៍កែច្នៃជលផលទឹកត្រជាក់ អូគ្វីហូ កសិដ្ឋានចិញ្ចឹមត្រីសាល់ម៉ុង ធឹកម៉ាយ... បានជំរុញខ្លាំងការចងសម្ព័ន្ធគ្នាក្នុងផលិតកម្មនិងកែច្នៃ ធ្វើពិពិធកម្មខ្សែចង្វាក់ផលិត ផល... ព្រមទាំងសាកល្បងបិទតែមប្រិ៍បញ្ជាក់ប្រភពដើមទំនិញចំនួន ១៥.០០០ សន្លឹក។

ទិសដៅថ្មីសម្រាប់ការលក់ផលិតផលត្រីទឹកត្រជាក់នៅ សាប៉ា ảnh 2នាពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារដែលចិញ្ចឹមត្រីទឹកត្រជាក់ទាំងឡាយសុទ្ធតែគោរពតាមកាលវិភាគដាក់កូនពូជក្នុងកាលៈទេសៈខុសៗ គ្នា ប្រយោជន៍គឺធានាចំនួនត្រីលក់ចេញមិនត្រូវជាន់ខ្វែងលើគ្នា រក្សាបានតម្លៃដូចធម្មតាហើយគុណភាពត្រីក៏ល្អជាងដែរ

អាស្រ័យហេតុដូច្នេះ ផលិតផលត្រី សាល់ម៉ុង ត្រីស្ទឺជិនជាច្រើនបានជ្រៀតចូលទៅក្នុងប្រព័ន្ធផ្សារទំនើបធំៗ លើទូទាំងប្រទេសហើយរួមចំណែកបង្កើនប្រាក់ចំណូលដល់អ្នកចិញ្ចឹមត្រីទឹកត្រជាក់នៅខេត្ត ឡាវកាយ។

ទិសដៅថ្មីសម្រាប់ការលក់ផលិតផលត្រីទឹកត្រជាក់នៅ សាប៉ា ảnh 3
ទិសដៅថ្មីសម្រាប់ការលក់ផលិតផលត្រីទឹកត្រជាក់នៅ សាប៉ា ảnh 4ជារៀងរាល់ថ្ងៃ កសិដ្ឋានត្រីសាល់ម៉ុង ធឹកម៉ាយ បានកែច្នៃត្រីនិងលក់ចេញប្រមាណជា ១ តោនដោយមានផលិត ផលកែច្នៃចេញពីត្រីដូចជា៖ ត្រីសាល់ម៉ុងឆ្អើរ សាច់ក្រកត្រីសាល់ម៉ុង ប៉ាតេសាច់ត្រីសាល់ម៉ុង សាច់ត្រីសាល់ម៉ុងផាត់...

យោងតាមលោក ផាមបាអ្វៀន ប្រធានសមាគមត្រីទឹកត្រជាក់ខេត្ត ឡាវកាយ ការបិទតែមប្រិ៍បញ្ជាក់ប្រភពដើមទំនិញ ការជំរុញយ៉ាងខ្លាំងក្លានិងស៊ីជម្រៅលើការចងសម្ព័ន្ធគ្នាក្នុងផលិតកម្មនិងការកែច្នៃត្រីទឹកត្រជាក់ គឺ សមស្របជាមួយនឹងស្មារតីរួមនៃ "គម្រោងមេស្តីពីការអភិវឌ្ឍបណ្តាញ កែច្នៃកសិផល រុក្ខផលនៅលើភូមិសាស្ត្រខេត្ត ឡាវកាយ ដំណាក់កាល ២០២១ - ២០២៥" ដែលត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ឡាវកាយ ផ្ដល់សច្ចាប័នក្នុងពេលថ្មីៗ នេះ៕

អត្ថបទនិងរូបថត៖  ហឿងធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា  ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍