និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង

ទូកចែវ ទូកកាណូតឆ្លងកាត់ទៅមកកកកុញនៅផ្សារអណ្តែតទឹក កាយរ៉ាំង (ទីក្រុង កឹនធើ)
ទូកចែវ ទូកកាណូតឆ្លងកាត់ទៅមកកកកុញនៅផ្សារអណ្តែតទឹក កាយរ៉ាំង (ទីក្រុង កឹនធើ)

អញ្ជើញមកកាន់ដែនដី "នាគប្រាំបួន" នៅនិទាឃរដូវ ទន្ទឹមនឹងចម្ការផ្លែឈើត្រសុំត្រសាយទាំងឡាយ ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់វប្បធម៌ខាងព្រលឹងវិញ្ញាណ ទស្សនាតាមផ្សារបណ្តែតទឹកដ៏សម្បូរស្តុកស្តម្ភ បំពេញតម្រូវចិត្តអ្នកចូលចិត្តដិតអារម្មណ៍ម្ហូបអាហារនៃភូមិភាគខាងត្បូង ។ល។

នៅពេលដែលផ្កាអង្គាលឿងបង្អួតសម្រស់ជាបណ្តើរៗ ក៏ជាពេលដែល សហគមន៍បណ្តាជនជាតិ គិញ ចិន ខ្មែរ ។ល។ នៅតំបន់ទន្លេ គឺវឡុង ក៏ខ្ញៀវខ្ញាអ៊ូអរត្រៀមរៀបចំទទួលស្វាគមន៍និទាឃរដូវថ្មី។

និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 1ទូកចែវ ទូកកាណូតឆ្លងកាត់ទៅមកកកកុញនៅផ្សារអណ្តែតទឹក កាយរ៉ាំង (ទីក្រុង កឹនធើ)
និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 2ឆៀងចូលទស្សនាភូមិសិប្បកម្មនំអន្សម ត្រាកួន នៅឃុំ គីមហ្វា ស្រុក កូវង៉ាង (ខេត្ត ត្រាវិញ) ភ្ញៀវទេសចរមានឱកាសស្វែងយល់ដំណើរការកកើតក៏ដូចជាវិធីដែលសិប្បករភោជនាហារទាំងឡាយបង្កើតបាននំទាំងឡាយដ៏ឈ្ងុយឆ្ងាញ់

អញ្ជើញមកកាន់ដែនដី "នាគប្រាំបួន" នានិទាឃរដូវ ទន្ទឹមនឹងចម្ការផ្លែឈើត្រសុំត្រសាយ ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់វប្បធម៌ខាងព្រ លឹងវិញ្ញាណ ទស្សនាតាមផ្សារបណ្តែតទឹកដ៏សម្បូរស្តុកស្តម្ភ បំពេញតម្រូវចិត្តអ្នកចូលចិត្តដិតអារម្មណ៍ម្ហូបអាហារនៃភូមិភាគខាងត្បូងទៀតផង។

និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 3អញ្ជើញមកកាន់ខេត្ត ត្រាវិញ ភ្ញៀវទេសចរបានសម្របខ្លួនចូលទៅក្នុងចង្វាក់រាំប្រពៃណី ខ្មែរ នៅភូមិវប្បធម៌ - ទេសចរណ៍ ខ្មែរ

ឆៀងចូលទស្សនាផ្សារបណ្តែតទឹក កាយរ៉ាំង (ទីក្រុង កឹនធើ) នាថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរមានឱកាសស្វែងយល់ទម្លាប់ក្នុងការប្រជុំជីវភាពរបស់មាមីងបងប្អូនតំបន់ទន្លេដោយមានសកម្មភាពលក់ដូរទំនិញកសិផល ភ្លក្សម្ហូបអាហារពិសេសប្រចាំតំបន់ច្រើនមុខនៅលើទូក។

និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 4ការស្តាប់ចម្រៀងចាប៉ី ឌើនកាតាយទឺនៅក្នុងលំហដ៏ក្សេមក្សាន្តប្រាដកជាការឆ្លងកាត់បទពិសោធន៍ពិបាកបំភ្លេចបាន ជាការចងចាំដ៏ល្អអោយបណ្តាលភ្ញៀវទេសចរតែងតែនឹកជានិច្ចអំពីស្រុកស្រែចម្ការទន្លេ គឺវឡុង

ឱកាសនេះ ភ្ញៀវទេសចរក៏បានគន់មើលទូកចែវ ទូកកាណូទាំងឡាយដឹកពេញដោយផ្ការត់តាមព្រែក ចូលចតដឹកជញ្ជូនឡើងច្រាំងលក់ បង្កើតបានជាលក្ខណៈពិសេសដោយឡែកនៃតំបន់បឹងទន្លេ គឺវឡុង។

និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 5ផ្លែឈើពិសេសដាច់ដោយឡែកទាំងឡាយដូចជា សាវម៉ាវ មៀន ស្វាយ ។ល។ ត្រូវបានដាក់តាំងលក់យ៉ាងច្រើននៅតាមផ្សារប្រពៃណីនៅក្នុងតំបន់ទន្លេ គឺវឡុង រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់ម្តងៗ

ចម្ងាយពីទីក្រុង កឹនធើ ប្រហែល ៦០ គីឡូម៉ែត្រ ខេត្ត សុកត្រាំង ក្លាយជាចំណុចណាត់ជួបនិទាឃរដូវរបស់ភ្ញៀវទេសចរជាច្រើនដោយសារវត្តអារាម ខ្មែរ ដោយមានលក្ខណៈស្ថាបត្យកម្មដ៏ល្អឯក គួរអោយចាប់អារម្មណ៍។

អញ្ជើញមកកាន់ខេត្ត ត្រាវិញ ភ្ញៀវទេសចរបានសម្របខ្លួនចូលទៅក្នុងចង្វាក់រាំប្រពៃណី ខ្មែរ នៅភូមិវប្បធម៌ - ទេសចរណ៍ ខ្មែរ អញ្ជើញទស្សនាភូមិសិប្បកម្មនំអន្សមដ៏ល្បីនៅឃុំ គីមហ្វា ស្រុក កូវង៉ាង។

និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 6សួនផ្កាទាំងឡាយបង្អួតសម្រស់ទទួលស្វាគមន៍និទាឃរដូវថ្មីនៅស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង)

អញ្ជើញមកកាន់ខេត្ត បាកលៀវ ភ្ញៀវទេសចរបានស្តាប់បណ្តាទំនុកបទ ចម្រៀងដ៏សាមញ្ញទាំងឡាយនៃទម្រង់ចម្រៀងចាប៉ី ឌើនកាតាយទឺ ភូមិ ភាគខាងត្បូងជាកន្លែងត្រូវបានប្រសិទ្ធនាមថាជាទីចាប់កំណើតនៃសិល្បៈចម្រៀងចាប៉ី ឌើនកាតាយទឺ។

និទាឃរដូវនៅតំបន់ទន្លេ គឺវឡុង ảnh 7យុវនារី ជនជាតិ ចិន (ខេត្ត បាកលៀវ) ក្រឡុកចង្កឹះនៅដើមឆ្នាំដោយបំណងចង់បានឆ្នាំថ្មីមួយមានការប្រែមុខមាត់ថ្មីជាច្រើនហើយជោគជ័យជាងឆ្នាំចាស់

និទាឃរដូវថ្មីកំពុងឈានចូលមកដល់ អ្នកណាៗ ក៏ប្រាកដជាប្រាថ្នាចង់មានឱកាសបានឆ្លងកាត់បទពិសោធន៍ដើម្បីយល់កាន់តែច្បាស់ថែមទៀតអំពីដែនដីនិងមនុស្សម្នា តំបន់ទន្លេ គឺវឡុង៕

អត្ថបទនិងរូបថត៖ ភុកថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍