នំអន្សមតំបន់ប៉ែកខាងលិច

នំអន្សមត្រូវបានវេចដោយរបៀបប្រើបន្ទះស្លឹកចេករៀបតម្រួតលើគ្នា ដាក់អង្ករដំណើប កាយស្មើខាងក្រោម ដាក់ស្នូលនៅចំកណ្តាល រួចហើយក្ដោបគែមស្លឹកទាំងពីរចូល
នំអន្សមត្រូវបានវេចដោយរបៀបប្រើបន្ទះស្លឹកចេករៀបតម្រួតលើគ្នា ដាក់អង្ករដំណើប កាយស្មើខាងក្រោម ដាក់ស្នូលនៅចំកណ្តាល រួចហើយក្ដោបគែមស្លឹកទាំងពីរចូល

ប្រសិនបើភូមិភាគខាងជើងល្បីឈ្មោះមាននំ បាញ់ជឹង (នំអន្សមជ្រុង) រីឯចំពោះ អ្នកតំបន់ប៉ែក ខាងលិច នំអន្សមជាមុខអាហារមិនអាចខ្វះបាន នៅលើហ៊ឹងបុព្វការីជន ក្នុងអំឡុងថ្ងៃនិទាឃរដូវ ប្រៀបដូចទឹកចិត្តគោរពដោយស្មោះរបស់កូនចៅក្រោយពីធ្វើការនឿយហត់មួយឆ្នាំ។

 ប្រសិនបើនំ បាញ់ជឹង (នំអន្សមជ្រុង) ត្រូវបានវេចដោយស្លឹកសាគូរីឯនំអន្សមត្រូវបានវេចដោយ ស្លឹកចេក តាមរាងមូលវែង។ អ្នកប៉ែកខាងលិចធ្វើនំអន្សមតែ ២ ប្រភេទគឺ៖ នំអន្សមបួសនិងនំអន្សម សាច់។

នំអន្សមតំបន់ប៉ែកខាងលិច ảnh 1នំអន្សមត្រូវបានវេចដោយរបៀបប្រើបន្ទះស្លឹកចេករៀបតម្រួតលើគ្នា ដាក់អង្ករដំណើប កាយស្មើខាងក្រោម ដាក់ស្នូលនៅចំកណ្តាល រួចហើយក្ដោបគែមស្លឹកទាំងពីរចូល

នំអន្សមបួសដើម្បីសែនដូនតា មេឃដី នំអន្សមសាច់ប្រើក្នុងពេលបរិភោគ ទទួលទានរួម ជាមួយនឹងការ៉ុត ខ្ទៀម ជ្រក់ខាត់ណាមើមមូល។ ដើម្បីឱ្យនំអន្សមឆ្ងាញ់ អ្នកតំបន់ប៉ែកខាងលិចជ្រើសរើសគ្រឿងផ្សំយ៉ាងហ្មត់ចត់បំផុត។

នំអន្សមតំបន់ប៉ែកខាងលិច ảnh 2នំអន្សមផលិតផលសម្រេចមានរាងស៊ីឡាំង កម្ពស់ប្រហែល ២០ សង់ទីម៉ែត្រ

អង្ករដំណើបត្រូវតែជាប្រភេទថ្មី ក្រអូប ឆ្ងាញ់ សណ្តែកខៀវត្រូវចោលសម្បកទាំងអស់ហើយចម្អិនឆ្អិន ដូងទុំកោសហើយយកទឹកខ្ទិះ ស្លឹកតើយត្រូវតែកិនហ្មត់ ចម្រោះយកទឹកលាយចូលអង្ករដើម្បីបង្កើតជាបៃតងត្រជាក់ សាច់បីជាន់ត្រូវតែហាន់រាងចតុកោណកែងតាមប្រវែងរបស់នំ ប្រឡាក់ជាមួយគ្រឿងទេសសម្រាប់ធ្វើស្នូល...

នំអន្សមតំបន់ប៉ែកខាងលិច ảnh 3នំអន្សមប្រពៃណីស្នូលសាច់របស់អ្នកតំបន់ប៉ែកខាងលិច

ការស្ងោរនំអន្សមក៏ស្រដៀងនឹងនំបាញ់ជឹងដែរ ត្រូវស្ងោរគ្រប់ ៥ ទៅ ៧ ម៉ោងទើបនំឆ្អិនស្មើ។

នំអន្សមតំបន់ប៉ែកខាងលិច ảnh 4នំអន្សមត្រូវបានស្ងោរក្នុងរយៈពេលពីចំនួន ៥ ដល់ ៧ ម៉ោងទើបស្រង់ឡើង

ប្រសិនបើមានឱកាសបានទទួលទាននំអន្សមតំបន់ប៉ែកខាងលិច អ្នករាល់គ្នាប្រាកដជានឹងមានចំណាប់អារម្មណ៍ដោយពណ៌បៃតងនៃស្លឹកតើយធម្មជាតិ ក្លិនក្រអូបនៃអង្ករដំណើប រសជាតិផ្អែមឈ្ងុយរបស់ស្នូលសណ្តែក ខៀវ រសជាតិម្លាន់នៃទឹកខ្ទិះដូងលាយបញ្ចូលក្នុងសាច់មួយស្រទាប់ៗ ស្រស់ ឆ្ងាញ់ - លក្ខណៈប្រពៃណីដ៏ល្អប្រពៃក្នុងវប្បធម៌ ភោជនាហារតំបន់ប៉ែកខាងលិច៕

អត្ថបទនិងរូបថត៖ ចឿងដាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍