បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍

អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ក្វាងណាម លោក ឡេ វ៉ាន់យុង (អាវស ទីពីរពីឆ្វេងមក) អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តបក្ខជនទាំងឡាយមានការរួមចំណែកបរិច្ចាគជាច្រើនអោយសហគមន៍តំបន់ព្រំដែន
អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ក្វាងណាម លោក ឡេ វ៉ាន់យុង (អាវស ទីពីរពីឆ្វេងមក) អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តបក្ខជនទាំងឡាយមានការរួមចំណែកបរិច្ចាគជាច្រើនអោយសហគមន៍តំបន់ព្រំដែន

សិក្សារៀនសូត្រតាមគំរូលោកអ៊ំ បក្ខជនជាច្រើននៅតាមស្រុកតំបន់ភ្នំខេត្ត ក្វាងណាម បានមានការងារធ្វើដ៏មានប្រយោជន៍ស្សេងៗ រួមចំ ណែកកសាងមុខមាត់សហគមន៍។

ពួកគាត់ប្រៀបដូចជាទងខ្សែលើដំបូលផ្ទះភូមិ ស្វិតស្វាញពុះពារជម្នះភ្លៀងកម្តៅព្រះអាទិត្យ ជម្រុលទឹកចិត្តចំណាប់អារម្មណ៍ឱ្យស្មារតីឈោងឈានឡើងរួចផុតពីក្រីក្រ។ល។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 1ជ្រុងមួយនៃធារផ្ទះ អាដ៍យ៉ូក ត្រូវបានបង្កើតឡើងដោយសារស្មារតីបរិច្ចាគដីរបស់បក្ខជន ពើឡង់គ្រីប និងសហគមន៍
បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 2បក្ខជន ពើឡង់គ្រីប - អ្នកបម្រើភូមិនៅ អាដ៍យ៉ូក ឃុំ ប្ហាលែ ស្រុក តីយ៉ាង

ទើបតែវិលត្រឡប់មកក្រោយពីប្រជុំភូមិវិញ លោក ពើឡង់ គ្រីប លេខាសាខាបក្សភូមិ អាដ៍យ៉ូក ឃុំ ប្ហាលែ ស្រុក តីយ៉ាង ក៏មមាញឹកជាមួយអ្នកភូមិមកល្បាក់ទឹកធ្លាក់អូសបំពង់ទឹកប្រើប្រាស់សម្រាប់ចំណុចសាលាភូមិទៀត។ នៅតំបន់ភ្នំនេះ លោក គ្រីប ប្រៀបដូចជា "អ្នកបម្រើភូមិ"។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 3អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ក្វាងណាម លោក ឡេ វ៉ាន់យុង (អាវស ទីពីរពីឆ្វេងមក) អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តបក្ខជនទាំងឡាយមានការរួមចំណែកបរិច្ចាគជាច្រើនអោយសហគមន៍តំបន់ព្រំដែន

ពេលមាមីងបងប្អូនត្រូវការ លោក តែងតែបើកចិត្តបើកបេះដូងជួយឧបត្ថម្ភ ចូលរួមកម្លាំងជាស្រេច។ នេះជាលើកទី ២ ខ្ញុំជួបលោក គ្រីប។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 4ព្រឹទ្ធាចារ្យភូមិ បហ៍រីវពោ (អង្គុយកណ្តាល) - អ្នកត្រូវបានប្រសិទ្ធនាមថាជា "ស្តេចញវល្លិ៍" បក្ខជនដ៏អតីតភាពមានកិត្យានុភាពមួយនៃបងប្អូនជនជាតិ កឺទូ នៅស្រុក តីយ៉ាង

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំជួបលោកចំឱកាសលោកកំពុងចលនាប្រជាជន រើជញ្ជូនផ្ទះសម្បែងរួមចំណែកបរិច្ចាគដីធ្លីដើម្បីកសាងតំបន់តាំងទីលំនៅថ្មី។

ក្រោមពន្លឺភ្លើង បន្ទាប់ពីជូនដំណឹងអំពីគោលនយោបាយកសាងភូមិថ្មី លោក គ្រីប បានធ្វើជាគំរូបរិច្ចាគដី ផ្ទះទាំងមូល។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 5ផ្ទៃដីជាង ៥ ហិកតានៅទីកណ្ដាលនៃឃុំ ចអ៊ើម ស្រុក តីយ៉ាង បរិច្ចាគជូនដោយគ្រួសារបក្ខជន អាឡាំងញុន និងសហគមន៍

បន្ទាប់មកដៃនីមួយៗ លើកឡើងជាបន្តបន្ទាប់យល់ព្រមចំពោះគោលនយោបាយ សុខចិត្តប្រគល់អោយដី ចម្ការ។ ក៏ផ្តើមពីការចលនារបស់លោក អ្នកភូមិបានផ្លាស់ប្តូរទម្លាប់បង្កបង្កើន ផល ធ្វើស្រែជាមួយគ្នាហើយបានមានដីស្រែជាង ៣៥ ហិកតាដូចសព្វថ្ងៃនេះ។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 6ផ្លូវជនបទថ្មីត្រូវបានក្រុមគ្រួសារបក្ខជន យើរ៉ឹមញឿ រួមចំណែកបរិច្ចាគជូនសហគមន៍

ប៉ុន្មានថ្ងៃមុននេះ ធ្វើដំណើរទៅតាមលោក ឡេ ថាញ់ហ៊ឹង លេខាគណៈ កម្មាធិការបក្សស្រុក ណាមត្រាមី មកកាន់ភូមិ ទូតន ឃុំ ត្រាលិញ ស្រុក ណាមត្រាមី ខ្ញុំបានឃើញដោយផ្ទាល់គួរអោយភ្ញាក់ផ្អើលច្រើនយ៉ាង។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 7ក្តីរីករាយត្រេកអររបស់បក្ខជន យើរ៉ឹមញឿ (ជនជាតិ តារៀង - ក្រុមភូមិភាគចំណុះជនជាតិ ហ្សែ - ទ្រៀង) នៅភូមិ ដាក់រិច ឃុំ ដាក់តូយ ស្រុក ណាមយ៉ាង ពេលបានទទួលនិមិត្តសញ្ញា ៣០ ឆ្នាំនៅក្នុងជួរបក្ស

អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ត្រាលិញ លោក ហូ វ៉ាន់យ៉ាង (ជន ជាតិ សេដាំង) នៅតែមិនអាចភ្លេចនូវក្រសែភ្នែករលេងរលោងរបស់ស្វាមីភរិយាបង ហូ វ៉ាន់យ៉ឹន នៅពេលត្រូវបានសងកម្រៃលើកដំបូងជាយិនស៊ិន ង៉ុកលិញ ពូជចំនួន ៥ ដើមនៅក្នុងឆ្នាំ ២០១៥។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 8បក្ខជនវ័យក្មេង - លោកគ្រូ ពើឡង់ឌីប នៅសាលារៀនថ្មីដែលត្រូវបានបងកៀរគរកសាងជូនសិស្សសាលាក្នុងភូមិសិក្សារៀនសូត

យោងតាមបង យ៉ាង នោះគឺជាពិធីបងលើកទឹកចិត្តក្រុមគ្រួសារប្រជាជនលំបាកលំបិនទាំងឡាយឈោងឈានឡើងក្នុងជីវភាពរស់នៅ។ រហូតមកទល់ពេលនេះ ចំនួនយិនស៊ិនពូជត្រូវបានបង យ៉ាង "ចែកភ្លើង" បានឡើងដល់រាប់រយដើម។ ក្រុមគ្រួសារជាច្រើន ពីក្រលំបាកឥឡូវនេះបានធូរធារហើយ រៀនតាមរបៀបធ្វើរបស់បង យ៉ាង ជួយក្រុមគ្រួសារក្រលំបាកទាំងឡាយបន្តទៅទៀត។

បន្តវេនស្មារតីធ្វើជាគំរូ មូលដ្ឋានជាច្រើននៅស្រុក ណាមត្រាមី ក៏បានបង្កើតបណ្តាគំរូ "ចម្ការយិនស៊ិនរបស់សម្ព័ន្ធយុវជន" ជួយយុវជនរួចផុតពីភាពក្រីក្រទៀតផង។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 9គំរូជាច្រើនជួយគ្នាឈានឡើងក្លាយជាអ្នកមានត្រូវបានបក្ខជនទាំងឡាយស្រុក ណាមត្រាមី បន្តរក្សា រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនជនជាតិ

តួយ៉ាងដូចជាគំរូសម្ព័ន្ធយុវជនឃុំ ត្រាលិញ ក្រោយរយៈពេលជិត ៧ ឆ្នាំ ដំណើរការប្រមូលផ្តុំបានសមាជិកបង្កើត "មូលនិធិយិនស៊ិនពូជ" ចំនួន ៣២ ហើយជួយឧបត្ថម្ភយុវជនលំបាកលំបិន។

ផ្តើមពីគំរូនេះ បង ហូ វ៉ាន់លិញ (អាយុ ៣០ ឆ្នាំ) បានក្លាយជាម្ចាស់ចម្ការដោយមានយិនស៊ិន ង៉ុកលិញ ជាង ២០០ គល់ហើយៗ រួចផុតពីភាពក្រីក្រយ៉ាងពិតប្រាកដ។

បក្ខជនទាំងឡាយតំបន់ភ្នំធ្វើជាគំរូដើម្បីសហគមន៍ ảnh 10ក្រោយការខិតខំប្រឹងប្រែងរបស់បក្ខជនទាំងឡាយចំពោះសហគមន៍ មុខមាត់ភូមិនិគមជាច្រើនតំបន់ភ្នំបែរជាផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត

យោងតាមលេខាគណៈកម្មាធិការបក្សស្រុក ណាមត្រាមី លោក ឡេ ថាញ់ហ៊ឹង បន្ទាប់ពីស្រុកដំណើរការគំរូ "កម្មាភិបាលបក្ខជនជួយក្រុមគ្រួសារប្រជាជនរួចផុតពីភាពក្រីក្រ" បានមានក្រុមគ្រួសារជាង ២.២២៥ រួចផុតពីភាពក្រីក្រ។ ដោយស្មារតីដើម្បីជីវភាពរស់នៅ សហគមន៍ បក្ខជនជាច្រើនបានមានការងារធ្វើជាក់ស្តែងដ៏ចាំ បាច់ ជម្រុលទឹកចិត្តចំណាប់អារម្មណ៍ជួយបងប្អូនជនជាតិ សេដាំង រាប់ពាន់ក្រុមគ្រួសារឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព

អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍