បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង

កម្មាភិបាលផ្នែកកសិកម្មស្រុកនិងការិយាល័យជនជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) អញ្ជើញទស្សនាទម្រង់រូបភាពដាំស្រូវគុណភាពខ្ពស់របស់សមាជិកសហករណ៍ជនជាតិ ខ្មែរ មួយនៅសហករណ៍កសិកម្ម ឡុងហៀប
កម្មាភិបាលផ្នែកកសិកម្មស្រុកនិងការិយាល័យជនជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) អញ្ជើញទស្សនាទម្រង់រូបភាពដាំស្រូវគុណភាពខ្ពស់របស់សមាជិកសហករណ៍ជនជាតិ ខ្មែរ មួយនៅសហករណ៍កសិកម្ម ឡុងហៀប

ក្នុងរយៈពេលកន្លងទៅ ការងារកាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ត្រាវិញ ទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ មកពីការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់បងប្អូនជនជាតិ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលរួមជាមួយប្រភពកម្លាំងវិនិយោគទាន់ពេលវេលាដោយគួបបញ្ចូលប្រភពទុនជាច្រើន ឆ្នាំ ២០២០ ខេត្ត ត្រាវិញ បានដំណើរការគម្រោងចំនួន ៤៩ សម្រាប់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់ជាមួយទម្រង់រូបភាពដាំបន្លែបង្ការ ចិញ្ចឹមសត្វ។ល។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 1ភូមិរបរតម្បាញរវៃ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ផលិតនូវផលិតផលជាច្រើនប្រភេទដូចជា៖ កញ្ច្រែង ល្អី ថូផ្កា កន្ត្រកផ្កា...បង្កើតការងារធ្វើជាប្រចាំជូនពលករជាង ៥០០ នាក់ ភាគច្រើនជាជនជាតិ ខ្មែរ
រួចផុតភាពក្រីក្រដោយទម្រង់រូបភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព
ជូនយើងខ្ញុំអញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ មួយចំនួននៅភូមិ យ៉ុងលើនអា ឃុំ ដាយអាន ស្រុក ត្រាគូ លោក ថាច់ឡុង លេខាសាខាបក្សនៃភូមិ យ៉ុងលើនអា មានប្រសាសន៍ឲ្យដឹងថា៖ "ទូទាំងភូមិមានប្រជាជនជាង ៣.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិ ខ្មែរ ជាង ៨០%។ យ៉ុងលើនអា ធ្លាប់ជាភូមិក្រីក្របំផុតនៃឃុំ ដាយអាន។ អាស្រ័យដោយផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមប្រកប ដោយប្រសិទ្ធភាព ទូទាំងភូមិនៅសល់ក្រុមគ្រួសារក្រីក្រតែ ៨ គ្រួប៉ុណ្ណោះ។ ផ្តើមពីប្រភពទុនវិនិយោគពីសំណាក់រដ្ឋ មកទល់ពេលនេះ ភូមិមានចម្ការបន្លែបង្ការឆ្លាស់ដំណាំគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពបានជាង ១០០ ហិកតា ពាំនាំមកប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន ៤៨ លានដុងក្នុងមួយឆ្នាំ…"។ 
បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 2"គណៈកម្មការជនជាតិខេត្ត ត្រាវិញ នឹងរួមសហការល្អជាមួយ
បណ្តាមន្ទីរ គណៈកម្មការ ផ្នែកក្នុងខេត្តអនុវត្តប្រកបដោយ
ប្រសិទ្ធភាពកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ -២០២៥ ជាពិសេសគឺបញ្ហាផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល ផ្លាស់ប្តូរមុខរបរ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិភាគតិច" - លោក ថាច់មុនី អនុប្រធានគណៈកម្មការជនជាតិខេត្ត ត្រាវិញ

ដើម្បីស្វែងយល់បន្ថែមអំពីទម្រង់រូបភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពផ្សេងៗ យើងខ្ញុំអញ្ជើញមកកាន់ឃុំ ឡុងហៀប ស្រុក ត្រាគូ។ ក្នុងគោលបំណងលើកកម្ពស់តម្លៃផលិតផល បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិ សហករណ៍កសិកម្ម ឡុងហៀប បានកសាងដោយជោគជ័យតំបន់វត្ថុធាតុដើមផលិតស្រូវគួបផ្សំនឹងចិញ្ចឹមបង្កងសម្រេចស្តង់ដារសរីរាង្គចំនួន ៣០ ហិកតា។ យោងតាមលោក ត្រឹមមិញធន់ ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកសហករណ៍ដោយបានការម៉ៅប្រមូលទិញស្រូវក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារពី ១៥% ដល់ ៣០% ក្រុមគ្រួសារជាសមាជិកទាំង ៧២ នៃ សហករណ៍សុទ្ធតែបានរួចផុតពីភាពក្រីក្រគ្រួសារជាច្រើនមានប្រាក់ចំណូលពី ៥០ ដល់ ៨០ លានដុងក្នុងមួយឆ្នាំ។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 3មាមីងបងប្អូនជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ត្បាញកន្ទេលដោយម៉ាស៊ីនផ្តល់ទិន្នផលខ្ពស់ជាងជាច្រើនដងបើប្រៀបធៀបនឹងត្បាញដោយដៃ

ទន្ទឹមនឹងទម្រង់រូបភាពផលិតកម្មកសិកម្មផ្សេងៗ ស្រុក ត្រាគូ នៅមានភូមិរបរសិប្បកម្មប្រពៃណីជាច្រើនដូចជា៖ ភូមិរបរត្បាញកន្ទេល ហាមតឹន ភូមិរបរត្បាញរវៃឫស្សី ដាយអាន ភូមិរបរបោះគ្រែ តុ កៅអីពីឫស្សី ហាមយ៉ាង...។ អញ្ជើញមកសួរសុខទុក្ខក្រុមគ្រួសារអ្នកស្រី ថាច់ធីទូ បង ក្វាច់ អាផុង នៅភូមិ ជើ ឃុំ ហាមតឹន យើងខ្ញុំបានដឹងថាអាស្រ័យដោយត្បាញកន្ទេល ក្រុមគ្រួសារអ្នកស្រី ទូ បង ផុង មានប្រាក់ចំណូលជាមធ្យមចំនួន ៣ ដល់ ៥ លានដុងក្នុងមួយខែហើយបានរួចផុតពីភាពក្រីក្រតាំងពីដំណាច់ឆ្នាំ ២០១៩…។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 4ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្មពាណិជ្ជកម្ម ឌិញអាន ផលិតប្រហិតត្រី បង្កើតការងារធ្វើជូនពលករ ខ្មែរ រាប់រយនាក់នៅលើភូមិសាស្ត្រស្រុក ត្រាគូ (ខេត្ត ត្រាវិញ)
បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 5ត្រាវ - មុខដំណាំរួមចំណែកកាត់បន្ថយភាពក្រីក្រជូនមាមីងបងប្អូនជនជាតិ ខ្មែរ នៅភូមិ យ៉ុងលើនអា ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

គួបបញ្ចូលប្រភពទុនវិនិយោគផ្សេងៗ
ចាកចេញពីស្រុក ត្រាគូ យើងខ្ញុំអញ្ជើញមកកាន់ស្រុក កូវង៉ាង ជាស្រុកជាប់មាត់សមុទ្រនៃខេត្ត ត្រាវិញ ទីកន្លែងដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅប្រមាណជា ៤២.០០០ នាក់។ លោក ង្វៀនវ៉ាន់ង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុក កូវង៉ាង បានឲ្យដឹងថា៖ ផ្តើមពីប្រភពទុនរបស់រដ្ឋ ឆ្នាំ ២០២០ កន្លងទៅថ្មីៗ នេះ ស្រុកបានចំណាយថវិកាចំនួន ៤ ពាន់លានដុងឧបត្ថម្ភក្រុមគ្រួសារក្រីក្រចំនួន ២០៥ គ្រួសារ ក្នុងនោះ មានក្រុមគ្រួសារជាបងប្អូនជនជាតិ ខ្មែរ ចំនួន ១៦០ គ្រួ កសាងទម្រង់រូបភាពចិញ្ចឹមគោបន្តពូជចំនួន ១០ ទម្រង់រូបភាពចិញ្ចឹមមាន់យកសាច់ ១។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 6មាមីងបងប្អូនជនជាតិ ខ្មែរ ប្រមូលផលល្ពៅនៅភូមិ ហ្វៀនឌឹក ឃុំ ឡុងសឺន ស្រុក កូវង៉ាង (ខេត្ត ត្រាវិញ)

ទោះបីជារងឥទ្ធិពលនៃការរាលដាលនៃជំងឺកូវីដ - ១៩ ឆ្នាំ ២០២០ សេដ្ឋកិច្ចតំបន់បងប្អូនជនជាតិភាគតិចនៅតែមានកំណើនបង្គួរ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ៥០,៥ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រធ្លាក់ចុះនៅត្រឹមតែ ៣,៣៦% ប៉ុណ្ណោះ។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 7ទម្រង់រូបភាពដាំឃ្លោកនៅភូមិ ហ្វៀនឌឹក ឃុំ ឡុងសឺន ស្រុក កូវង៉ាង (ខេត្ត ត្រាវិញ) ជួយមាមីងបងប្អូនជនជាតិ ខ្មែរ លើកកម្ពស់ប្រាក់ចំណូល

ពួតដៃគ្នាជាមួយអាជ្ញាធរមូលដ្ឋានក្នុងការងារកាត់បន្ថយភាពក្រីក្រ ធនាគារគោលនយោបាយសង្គមស្រុក កូវង៉ាង ក៏បានផ្សព្វផ្សាយអនុវត្ត គោលនយោបាយផ្តល់ប្រាក់កម្ចីអនុគ្រោះជាច្រើនចំពោះក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ទាំងឡាយ។ យោងតាមលោក ឡាយហ៊ឺវ - ថ នាយកការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមស្រុក កូវង៉ាង ឆ្នាំ ២០២០ ការិយាល័យប្រតិបត្តិការបានផ្តល់ប្រាក់កម្ចីដល់បងប្អូនជនជាតិ ខ្មែរ ចំនួន ១.៩២១ គ្រួសារដោយមានទឹកប្រាក់សរុបជិត ៨០ ពាន់លានដុង។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 8មាមីងបងប្អូនជនជាតិ ខ្មែរ អនុវត្តយន្តូបនីយកម្មក្នុងការបង្កបង្កើនផលស្រូវនៅខេត្ត ត្រាវិញ

ផ្តើមពីប្រភពទុននេះ គ្រួសារជាច្រើនបានដាំសណ្តែក ស្រូវចិញ្ចឹមគោហើយរួចផុតពីភាពក្រីក្រ។ តួយ៉ាងដូចជាគ្រួសារអ្នកស្រី ថាច់ធីធុយលិញ នៅភូមិ សុកចួ ឃុំ ធន់ហ្វា ក្រុមគ្រួសារលោក ថាច់ភួង លោក ថាច់សុភី នៅភូមិ បាវ សែន ឃុំ មីហ្វា ក្រុមគ្រួសារលោក កៀនណា នៅភូមិ ឡាកហ្វា ឃុំ ថាញ់ហ្វា សឺន…។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 9ក្រុមគ្រួសារលោក ថាច់កន នៅភូមិ ណូរ៉ែ ឃុំ ឡុងហៀប ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)បានរួចផុតពីភាពក្រីក្រអាស្រ័យដោយទម្រង់រូបភាពចិញ្ចឹមគោ

ផ្តើមពីកម្មវិធីគោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនិងការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់ បងប្អូនជនជាតិ កម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅខេត្ត ត្រាវិញ ទទួលបានលទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ ប្រសិនបើនៅដំណាច់ឆ្នាំ ២០១៩ ខេត្ត ត្រាវិញ មានក្រុមគ្រួសារ ខ្មែរ ក្រីក្រប្រហែល ៥.៣០០ គ្រួ មកទល់ដំណាច់ឆ្នាំ ២០២០ នៅសល់ត្រឹមតែ ២.៩០០ គ្រួសារប៉ុណ្ណោះ ស្មើនឹង ៣,២% នៃចំនួនគ្រួសារ ខ្មែរ និង ៥៥,០២% នៃចំនួនគ្រួសារក្រីក្រនៅទូទាំងខេត្ត។ ចំណូលជាមធ្យមមនុស្សម្នាក់សម្រេចបានចំនួន ៥៩,១ លានដុងក្នុងមួយឆ្នាំ (ទិន្នន័យឆ្នាំ ២០១៩) …។

បង្កកម្លាំងចលករ សម្រាប់បងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើង ảnh 10កម្មាភិបាលផ្នែកកសិកម្មស្រុកនិងការិយាល័យជនជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) អញ្ជើញទស្សនាទម្រង់រូបភាពដាំស្រូវគុណភាពខ្ពស់របស់សមាជិកសហករណ៍ជនជាតិ ខ្មែរ មួយនៅសហករណ៍កសិកម្ម ឡុងហៀប

បច្ចុប្បន្ន ខេត្ត ត្រាវិញ មានជនជាតិ ខ្មែរ រស់នៅជាង ៣០ ម៉ឺននាក់ ស្មើនឹង ៣១,៥% នៃចំនួនប្រជាជន។ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ខេត្ត ត្រាវិញ នឹងប្រមូលថវិកាប្រមាណ ៥០ ពាន់លានដុង ក្នុងនោះនឹងចំណាយប្រមាណ ១១,៦ ពាន់លានដុងសម្រាប់ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទូលំទូលាយទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រនៅតាមឃុំ ភូមិទាំងឡាយដែលលំបាកលំបិនខ្លាំង៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍