បឹងទឹកប្រៃ ធីទឿង - គោលដៅទេសចរណ៍លើស្ទឹងទន្លេនៃខេត្ត កាម៉ៅ

បឹងទឹកប្រៃ ធីទឿង គឺជាអាងបឹងធម្មជាតិដ៏ធំទូលាយ ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមគោលដៅទេសចរណ៍របស់តំបន់វាលទំនាបទន្លេ គឺវឡុង
បឹងទឹកប្រៃ ធីទឿង គឺជាអាងបឹងធម្មជាតិដ៏ធំទូលាយ ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមគោលដៅទេសចរណ៍របស់តំបន់វាលទំនាបទន្លេ គឺវឡុង

ស្ថិតលើភូមិសាស្រ្តស្រុកចំនួន ៣ គឺ ត្រឹនវ៉ាន់ធើយ កាយនឿក និង ភូតឹន (ខេត្ត កា ម៉ៅ) បឹងទឹកប្រៃ ធីទឿង ត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់ដោយមានឈ្មោះហៅ ថា "សមុទ្រកណ្តាលវាលទំនាប"។

បឹងទឹកប្រៃ ធីទឿង - គោលដៅទេសចរណ៍លើស្ទឹងទន្លេនៃខេត្ត កាម៉ៅ ảnh 1បឹងទឹកប្រៃ ធីទឿង គឺជាអាងបឹងធម្មជាតិដ៏ធំទូលាយ ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមគោលដៅទេសចរណ៍របស់តំបន់វាលទំនាបទន្លេ គឺវឡុង

នៅឱកាសដើមនិទាឃរដូវទីនេះតែងតែអ៊ូអរដោយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស អញ្ជើញមកទស្សនាយ៉ាងកុះករ…។ ដោយមានផ្ទៃទឹកជាង ៧០០ ហិកតា បឹង ធីទឿង គឺជាបឹងទឹកប្រៃធម្មជាតិធំបំផុតនៅតំបន់វាលទំនាបទន្លេ គឺវ ឡុង។

មានរូបរាងដូចចាប៉ីហ្គីតាមួយដើមរួមមានបឹងសំខាន់ៗ ចំនួន ៣៖ បឹង ត្រេន (ខាងលើ) បឹងយឿយ (ខាងក្រោម) និងបឹងយឿ (កណ្តាល) បឹងទឹកប្រៃ ធីទឿង មានប្រវែងសរុប ១២ គីឡូម៉ែត្រ កន្លែងធំទូលាយជាងគេគឺ ២ គីឡូម៉ែត្រ កន្លែងជ្រៅជាងគេគឺ ១,៥ ម៉ែត្រ។

បឹងទឹកប្រៃ ធីទឿង - គោលដៅទេសចរណ៍លើស្ទឹងទន្លេនៃខេត្ត កាម៉ៅ ảnh 2អញ្ជើញមកកាន់បឹងទឹកប្រៃ ធីទឿង ភ្ញៀវទេសចរមានឱកាសសាកល្បងជាមួយស្ទឹងទន្លេតំបន់វាលទំនាបទន្លេ គឺវឡុង ដោយទូកកាណូតម៉ាស៊ីន

ត្រូវបានកកើតឡើងពីទន្លេ ព្រែក ប្រឡាយផ្សេងៗ គ្នាជាច្រើននៃជ្រោយ កាម៉ៅ មានប្រភពជលផលច្រើនប្រភេទនិងសម្បូរបែប បឹងទឹកប្រៃ ធីទឿង បានចិញ្ចឹមជីវិតប្រជាជនជាច្រើនជំនាន់ក្នុងតំបន់ជាមួយរបរនេសាទរុករកជលផល ធ្វើអាជីវកម្មសេវាកម្មទេសចរណ៍…។

អញ្ជើញមកកាន់បឹងទឹកប្រៃ ធីទឿង ភ្ញៀវទេសចរបានទស្សនាផ្ទះបែចិញ្ចឹមជលផល ជាច្រើនភ្លក់គ្រឿងសមុទ្រក្នុងបរិយាកាសដ៏បរិសុទ្ធ ដែលមានខ្យល់បក់ល្ហើយឬក៏សាក ល្បងនឹងរបរបង់សំណាញ់ លុយភក់ចាប់ក្តាម ចាប់ត្រី...។

បឹងទឹកប្រៃ ធីទឿង - គោលដៅទេសចរណ៍លើស្ទឹងទន្លេនៃខេត្ត កាម៉ៅ ảnh 3ប្រជាជននៅបឹងទឹកប្រៃ ធីទឿង រកស៊ីចិញ្ចឹមជីវិតដោយរបរវារីវប្បកម្ម នេសាទដោយប្រើមង បង់សំណាញ់ ដាក់ទ្រូ...

ទិដ្ឋភាពដ៏ក្សេមក្សាន្តដ៏មនោរម្យនឹងទាក់ទាញដំណើរភ្ញៀវទេសចរនារាល់ពេលថ្ងៃ ហៀបអស្តង្គតនៅលើដែនដីនៃភូមិភាគខាងត្បូងនេះ៕

អត្ថបទនិងរូបថត៖ បឹងបួ - អានហៀវ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍