បច្ចេកទេសចិញ្ចឹមត្រីទីឡាព្យ៉ាតាមស្តង់ដារ VIETGAP

ស្រះចិញ្ចឹមត្រីទីឡាព្យ៉ាត្រូវតែនៅដាច់ដោយឡែកពីតំបន់លំនៅឋាន រោងចក្រ មន្ទីរពេទ្យ សិប្បកម្មផលិតសារធាតុគីមីផ្សេងៗ និងទីកន្លែងទាំងឡាយដែលមានហានិភ័យបំពុលខ្ពស់
ស្រះចិញ្ចឹមត្រីទីឡាព្យ៉ាត្រូវតែនៅដាច់ដោយឡែកពីតំបន់លំនៅឋាន រោងចក្រ មន្ទីរពេទ្យ សិប្បកម្មផលិតសារធាតុគីមីផ្សេងៗ និងទីកន្លែងទាំងឡាយដែលមានហានិភ័យបំពុលខ្ពស់

១. ការរៀបចំស្រះចិញ្ចឹម៖
- ស្រះចិញ្ចឹមស្រឡះស្រឡំមានខ្យល់ចេញចូល ភ្លឺស្រះត្រូវតែមានកម្ពស់ល្មមគ្រប់គ្រាន់ មានប្រភពទឹកមានលក្ខណៈម្ចាស់ការ មិនត្រូវបំពុលហើយនៅជិតផ្លូវគមនាគមន៍ដើម្បីងាយស្រួលក្នុងការថែទាំ។

បច្ចេកទេសចិញ្ចឹមត្រីទីឡាព្យ៉ាតាមស្តង់ដារ VIETGAP ảnh 1ស្រះចិញ្ចឹមត្រីទីឡាព្យ៉ាត្រូវតែនៅដាច់ដោយឡែកពីតំបន់លំនៅឋាន រោងចក្រ មន្ទីរពេទ្យ សិប្បកម្មផលិតសារធាតុគីមីផ្សេងៗ និងទីកន្លែងទាំងឡាយដែលមានហានិភ័យបំពុលខ្ពស់

ផ្ទៃក្រឡាស្រះមានទំហំពី ៥.០០០ ម៉ែត្រការ៉េដល់ ១០.០០០ ម៉ែត្រការ៉េ កម្រិតទឹកពី ១,០ ម៉ែត្រដល់ ១,៥ ម៉ែត្រគឺល្អបំផុត។

- ស្រះចិញ្ចឹមត្រូវតែនៅដាច់ដោយឡែកពីតំបន់លំនៅឋាន រោងចក្រ មន្ទីរពេទ្យ សិប្បកម្មផលិតសារធាតុគីមីផ្សេងៗ និងទីកន្លែងទាំងឡាយមាន ហានិភ័យបំពុលខ្ពស់។

២. ការជ្រើសរើសពូជនិងដាក់កូនត្រីចិញ្ចឹម៖
- រដូវកាលដាក់កូនត្រីចិញ្ចឹម៖

ចាប់ពីខែ មីនា ដល់ខែ ឧសភា ជារៀងរាល់ឆ្នាំ។

- ការជ្រើសរើសកូនពូជ៖

+ ជ្រើសរើសកូនត្រីទីឡាព្យ៉ាមានទំហំស្មើៗ គ្នា សមល្មម មិនរបករលាត់ មិនបាត់រម្អិល ពណ៌សម្បុរភ្លឺស្រស់ ហែលរត់លឿនរហ័ស សកម្មភាពមាំមួន។

+ ចំពោះត្រីទីឡាព្យ៉ា គួរតែជ្រើសរើសកូនពូជមានទំហំប្រហែលពី ៤ សង់ទី ម៉ែត្រដល់ ៦ សង់ទីម៉ែត្រក្នុងមួយក្បាល ឬពូជដទៃទៀតដែលត្រូវបានប្រកាសគុណភាព ហើយឆ្លើយតបបានស្តង់ដារ បច្ចេកទេសទាំងអស់។

+ ជ្រើសរើសកូនពូជដែលមានទំហំប៉ុនៗ គ្នា  មាំមួន គ្មានជំងឺ មានប្រភពដើមកំណើតច្បាស់លាស់ ធានាតាមស្តង់ដារជាតិ TCVN 9584:2014។

- ដង់ស៊ីតេដាក់កូនពូជចិញ្ចឹម៖
អាចដាក់ត្រីទីឡាព្យ៉ាចិញ្ចឹមពី ១ ក្បាលដល់ ៣ ក្បាលក្នុងមួយម៉ែត្រការ៉េ (ពី ៣០០ ដល់ ៥០០ ក្បាលក្នុងមួយគីឡូក្រាម)។

គួរតែដាក់ត្រីចិញ្ចឹមនៅពេលព្រឹកព្រលឹម ឬនៅពេលល្ងាចត្រជាក់។

មុនពេលដាក់ចិញ្ចឹមគួរតែប្រស់ត្រីក្នុងទឹកអំបិលកម្រិត ២ % ដល់ ៣ % ក្នុងរយៈពេលពី ៥ ដល់ ១០ នាទី។

៣. ការឲ្យចំណី៖
- អោយត្រីទីឡាព្យ៉ាស៊ីម្សៅពោត ដំឡូង ដំឡូងឈើ អង្ករ កន្ទក់... ត្រកួន ចកផ្កាតូច ចកបាយទា ចកអាហ្សូឡា បន្លែចិតតូចៗ... បង្គា ត្រីតូចៗ ជន្លេន ខ្យងដែលបានកិនតូចៗ កាកសំណល់បៀរ កាកសំណល់ស្រា…។

- អោយត្រីទីឡាព្យ៉ាស៊ី ២ ដងក្នុងមួយថ្ងៃនៅពេលព្រឹកនិងពេលល្ងាចត្រជាក់។

៤. ការបង្ការនិងព្យាបាលជំងឺមួយចំនួន៖
ត្រីទីឡាព្យ៉ាឧស្សាហ៍កើតជំងឺមួយចំនួនដូចជាជំងឺហូរឈាម រលាកពោះ វៀន... ដើម្បីបង្ការនិងព្យាបាលជំងឺ បងប្អូនជនជាតិគួរតែចំណាំ៖

- ឧស្សាហ៍បំប៉នបន្ថែមវីតាមីននិងសារធាតុរ៉ែលាយចូលក្នុងចំណីឲ្យត្រីស៊ី។

- ជ្រើសរើសពូជដែលត្រូវបានឆ្លងកាត់ការធ្វើចត្តាឡីស័ក គោរពតាមកាលវិភាគរដូវកាលចិញ្ចឹម មិនដាក់ចិញ្ចឹមកូនត្រីដែលមានទំហំតូចពេក មិនគួរចិញ្ចឹមដោយមានដង់ស៊ីតេក្រាស់ពេក ប្រើកំបោរ - សរោយជុំវិញភ្លឺនិងដាក់ចូលក្នុងស្រះចិញ្ចឹមតាមកាលកំណត់។

៥. ការប្រមូលផល៖
បន្ទាប់ពីចិញ្ចឹមត្រីទីឡាព្យ៉ាអស់រយៈពេលជាង ៦ ខែ ទម្ងន់ត្រីជាមធ្យមសម្រេចបានជាង ៦០០ ក្រាមក្នុងមួយក្បាលគឺអាចប្រមូលផលបានហើយ។

បច្ចេកទេសចិញ្ចឹមត្រីទីឡាព្យ៉ាតាមស្តង់ដារ VIETGAP ảnh 2ផ្ដល់ចំណីអោយត្រីទីឡាព្យ៉ាស៊ី ២ ដងក្នុងមួយថ្ងៃនៅពេលព្រឹកនិងពេលល្ងាចត្រជាក់

មុនពេលប្រមូលផល ចាំបាច់ត្រូវផ្លាស់ទឹកយ៉ាងសកម្មដើម្បីអោយត្រីមានសម្បុរភ្លឺស្រស់ ស្អាតកាត់បន្ថយក្លិនភក់និងឈប់អោយចំណីរយៈពេល ១ ថ្ងៃ៕

អត្ថបទ៖  ធៀនហឿង
រូបថត៖  អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍