បច្ចេកទេសដាំដំណាំឈើហូបផ្លែមានក្លែប

បច្ចេកទេសដាំដំណាំឈើហូបផ្លែមានក្លែប

ដីដាំដំណាំនិងបច្ចេកទេសដាំដុះ៖
- ដាំបណ្ដាប្រភេទដំណាំអម្បូរសណ្តែក ដើមស្នោ ... ពី ២ ដល់ ៣ រដូវ បន្ទាប់មកភ្ជួររាស់ត្រឡប់ដីដើម្បីធ្វើជាប្រភពជីសរីរាង្គ។ ដាំដើមអាកាស្យាមួយរដូវ គួបផ្សំដាក់កំបោរម្សៅដើម្បីកែលម្អដីមុនពេលដាំដំណាំហូបផ្លែមានក្លែប។

- ដាំកុំជ្រៅពេកដើម្បីអោយឫសតូចៗ បែកលូតលាស់។

បច្ចេកទេសដាំដំណាំឈើហូបផ្លែមានក្លែប ảnh 1កាត់តម្រឹមមែក កាត់តែងមែកដើម្បីអោយដំណាំលូតលាស់បានល្អជាង

- កាត់ផ្តាច់ឫសកែវនៅពេលដំណាំមានអាយុកាលពី ២ ដល់ ៣ ឆ្នាំ។

- កាត់តម្រឹម កាត់តែងមែកបង្កម្លប់តាមរាងអក្សរ Y មានកម្ពស់ពី ៣ ដល់ ៣,៥ ម៉ែត្រ បង្កោងមែកដើមណាដែលមានអាយុកាលពី ២ ដល់ ៥ ឆ្នាំ កាត់តែងមែកធំៗ របស់ដើមណាដែលមានអាយុកាលលើសពី ១០ ឆ្នាំ។

ជម្រះស្មៅ ដាក់ជី៖
- មិនប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ គ្រាន់តែជម្រះស្មៅនៅគល់អោយអស់ ប្រើផ្ទាំងក្រណាត់នីឡុងកសិកម្មគ្របបាំង ដើម្បីកាត់បន្ថយស្មៅចង្រៃ។

បច្ចេកទេសដាំដំណាំឈើហូបផ្លែមានក្លែប ảnh 2ស្រោចទឹកគ្រប់គ្រាន់ជួយអោយដំណាំមិនត្រូវស្វិតស្រពោន

- ជារៀងរាល់ឆ្នាំ ដាក់បន្ថែមជីមីក្រូសរីរាង្គ កំបោរម្សៅ ផូស្វ័រដើម្បីកែលម្អដី (pH > ៥,៥)។

- ដាក់បន្ថែមជីសមាស NPK ទ្រាប់បាតបន្ទាប់ពីប្រមូលផលរួចហើយដាក់ជី កំហុកក្នុងដំណាក់កាលចេញផ្កា ដាក់ផ្លែនិងដំណាក់កាលផ្លែធំ ...។

ស្រោចស្រពនិងបង្ហូតទឹកចោល៖ ចាំបាច់ត្រូវរក្សាកម្រិតសំណើមអោយបានគ្រប់គ្រាន់និងបង្ហូតទឹកចេញឲ្យទាន់ពេលពេញអំឡុងពេលដំណាំកំពុងលូតលាស់។

បច្ចេកទេសដាំដំណាំឈើហូបផ្លែមានក្លែប ảnh 3ចាំបាច់ត្រូវរក្សាកម្រិតសំណើមគ្រប់គ្រាន់និងបង្ហូតទឹកទាន់ពេលពេញអំឡុងពេលដំណាំកំពុងលូតលាស់

បង្ការ កម្ចាត់ដង្កូវ ជំងឺ ៖ បាញ់ជីបំប៉នស្លឹកឲ្យដំណាំនៅតំណាក់កាលនីមួយៗ។ ប្រើប្រាស់ថ្នាំការពាររុក្ខជាតិ តែនៅពេលដែលកើតមានដង្កូវ ជំងឺបំផ្លាញហើយដល់កម្រិតដែលចាំបាច់ត្រូវតែកម្ចាត់ (ផ្ដោតជាសំខាន់ដល់បណ្ដាដំណាក់កាលបន្ទាប់ពីពេលប្រមូលផល ពេលចេញផ្កា ដាក់ផ្លែនិងពេលផ្លែធំ...)៕

 ង្វៀនថាញ់- ហូកូវ - ណាមសឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍